
SEM MELODY
· 2022-10-17
វិធីធ្វើ : សម្លប្រហើរ
#អាហារខ្មែរ# #អាហារ# #របៀបធ្វើម្ហូប# #សម្លប្រហើរ#
1426
វិធីធ្វើ : សម្លប្រហើរ

រូបតំណាង :
គ្រឿងផ្សំ :
ត្រីរ៉ស់ គល់ស្លឹកគ្រៃ ខ្ជាយ រមៀត ខ្ទឹមសរ ស្លឹកផ្ទី ស្លឹកម្ទេស ទឹកត្រី ស្ករ អំបិល ត្រឡាច ត្រួយល្ពៅ ផ្លែល្ពៅ ប្រហុក ម្សៅស៊ុប ។
របៀបធ្វើ :
ត្រីធ្វើឲ្យស្អាតកាប់ជាកង់ៗ ស្លឹកគ្រៃហាន់ឱ្យល្អិត ដាក់ខ្ជាយ រមៀត ខ្ទឹមស បុកឱ្យម៉ត់ ត្រឡាចចិតស្ដើងល្មម ល្ពៅចិតគាស់ដុំៗ ស្លឹកផ្ទីរ ត្រួយល្ពៅ ស្លឹកម្ទេស លាងទឹកឱ្យស្អាតទុកសិន ទើបដាំទឹកឱ្យពុះ ជ្រុំប្រហុកបង់អំបិលបន្តិច រួចដាក់ត្រីបង់ចូលឱ្យឆ្អិន ដួសខ្លះបេះយកតែសាច់បុកជាមួយគ្រឿង ទើបបង់ល្ពៅ ត្រឡាច ត្រួយល្ពៅ ចូលឱ្យឆ្អិន ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប រួចដាក់គ្រឿង ដាំឱ្យពុះ ភ្លក់មើលឱ្យល្មម មុនដាក់ចុះ បង់ស្លឹកផ្ទីរចូលរួចជាមុនសិន រួចជាកាស្រេច ។
{ ម្ហូបសម្លប្រហើរនេះ ជាម្ហូបពេញនិយមសម្រាប់គ្រួសារខ្មែរ }

រូបតំណាង :
អត្ថបទ : Sem Melody
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
Chhim Rothana01
· 2023-08-12
ញាំបន្លែច្រើនធើឣោយសុខភាពយើងរឹងមាំ
Free acknowledge with me
· 2023-04-09
hi 😊
- 1
ទៅកាន់