
Knongsrok
· 2022-10-17
ពេលវេលាណាដែលល្អបំផុតក្នុងការគេង និងភ្ញាក់ពីដំណេក?
#គន្លឹះថែទាំសុខភាព# #ភ្ញាក់ពីដំណេក# #ការគេង# #សុខភាព#
82
តាមការស្រាវជ្រាវ មនុស្សគួរតែចូលគេងឲ្យបានលឿន ហើយក្រោកពីព្រលឹម។ គំរូនេះត្រូវគ្នានឹងទំនោរជីវសាស្រ្តរបស់យើងក្នុងការសម្របលំនាំនៃការគេងរបស់យើងជាមួយនឹងព្រះអាទិត្យ។ ការចូលគេងលឿនអាចជួយអោយអ្នកទទួលបានសុខភាពល្អ តែវាក៏សំខាន់ផងដែរក្នុងការទទួលបានបរិមាណត្រឹមត្រូវនៃការគេងឱ្យបានទៀងទាត់ ដើម្បីជួយការពារផលវិបាកសុខភាពដែលអាចកើតមាន។តើយើងត្រូវការគេងប៉ុន្មានម៉ោង?
អ្នកជំនាញភាគច្រើនណែនាំថា មនុស្សពេញវ័យត្រូវគេងយ៉ាងហោចណាស់ 7 ម៉ោងក្នុងមួយយប់។ នេះគឺជាការវិភាគនៃការគេងដែលអ្នកគួរតែអនុវត្តអោយបានត្រឹមត្រូវតាមអាយុ៖
អាយុ បរិមាណដែលត្រូវគេង
0-3 ខែ 14-17 ម៉ោង
4-12 ខែ 12-16 ម៉ោង
1-2 ឆ្នាំ 11-14 ម៉ោង
3-5 ឆ្នាំ 10-13 ម៉ោង
9-12 ឆ្នាំ 9-12 ម៉ោង
13-18 ឆ្នាំ 8-10 ម៉ោង
18-60 ឆ្នាំ យ៉ាងហោចណាស់ 7 ម៉ោងក្នុងមួយយប់
61-64 ឆ្នាំ 7-9 ម៉ោងក្នុងមួយយប់
65 ឆ្នាំនិងចាស់ជាងនេះ 7-8 ម៉ោងក្នុងមួយយប់
+ផលរំខាននៃការគេងមិនគ្រប់គ្រាន់
ប្រសិនបើអ្នកជួបប្រទះនឹងការងងុយគេងពេលថ្ងៃ វាជាសញ្ញាបង្ហាញថាអ្នកគេងមិនបានគ្រប់គ្រាន់នៅពេលយប់ ហើយវានឹងបង្កអោយអ្នកជួបប្រទះនឹងបញ្ហាមួយចំនួនដូចជា អារម្មណ៍ប្រែប្រួល និងភ្លេចភ្លាំង។ ហើយការគេងមិនបានគ្រប់គ្រាន់ជាប្រចាំអាចនាំឱ្យមានផលវិបាកដល់សុខភាពរយៈពេលយូរថែមទៀត ដែលមានរួមបញ្ចូលទាំង:
-ឧស្សាហ៍ឈឺញឹកញាប់
-ប្រឈមនឹងបញ្ហាលើសឈាម (លើសឈាម)
-ជំងឺទឹកនោមផ្អែម
-ជំងឺបេះដូង
-ភាពធាត់
-ជំងឺធ្លាក់ទឹកចិត្ត+រីឯការគេងច្រើនពេកក៏អាចនាំឱ្យមានផលរំខានច្រើនដូចជា៖
- ការថប់បារម្ភ
- ជំងឺធ្លាក់ទឹកចិត្ត
- គេងមិនដកដង្ហើម
- ជំងឺផាកឃីនសុន
- ជំងឺទឹកនោមផ្អែម
- ជំងឺបេះដូង
- ភាពធាត់
- ជំងឺក្រពេញទីរ៉ូអ៊ីត
- ជំងឺហឺត៕ប្រភព ៖ បរទេស
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

យោបល់ទាំងអស់ (0)
គ្មានយោបល់