បង្ហោះផ្សាយ

ខ្មែរ

Seangheng Wemedia

· 2022-10-24

ពាក្យទំនឹម «មិនជឿពាក្យចាស់ ស្រឡះដៃធេង មិនជឿពាក្យក្មេងរលីងសក់ក្បាល»

#ចំណេះដឹង# #Inspiration Stories# #ការអប់រំ# #ពាក្យទំនឹម#

1054

បង្ហាញទិដ្ឋភាពជាក់ស្តែង.ធ្លាប់ឆ្លងកាត់ :

-- ច្បាប់ព្រះរាជសម្ភារ «កុំនៅញុាំងឈ្លោះ កុំស្តាប់អសុរោះ កុំស្តាប់អាស្រូវ កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវនៅផ្លូវដំរី» ពាក្យទំនឹម «មិនជឿពាក្យចាស់ ស្រឡះដៃធេង មិនជឿពាក្យក្មេងរលីងសក់ក្បាល» ច្បាប់ព្រះរាជសម្ភារ និងពាក្យទំនឹមនេះ ស្របគ្នានៅត្រង់៖

-ហេតុការណ៍មួយដែលខ្ញុំធ្លាប់ឆ្លងកាត់ គឺធ្វើស្រែស្រូវនៅផ្លូវដំរី និងមិនជឿពាក្យចាស់ ស្រឡះដៃធេង។ ខ្ញុំមិនបាច់ពន្យល់ទេ តែសូមបង្ហាញទិដ្ឋភាពជាក់ស្តែងឲ្យងាយយល់។កាលពីចុងទសវត្សឆ្នាំ១៩៨០ ខ្ញុំបានទៅជួយដាំស្រូវប្អូន នៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជំនាន់នោះសុទ្ធតែព្រៃ មានដំរីព្រៃរស់នៅ។ អ្នកភូមិ បាននាំគ្នាទៅកាប់ចម្ការដាំស្រូវ ដែលកាលនោះខ្ញុំទៅជួយប្អូន ដោយបុកដីដាំ នៅលើផ្ទៃដីប្រកបដោយជីជាតិ ទើបនឹងកាប់ឆ្ការដុតរួច ប្រហែល២ហិកតា។ មុននឹងឡើងរទេះភ្លើងចេញពីស្រុក មានតាៗពីរបីនាក់ហាមខ្ញុំថា កុំទៅធ្វើស្រែតាមផ្លូវដំរី វាមិនបានផលទេ ប៉ុន្តែខ្ញុំមិនជឿដោយយល់ថា បើកាប់ព្រៃវាលអស់ទៅហើយ ដំរីមិនហ៊ានមកជិតទេ ព្រោះវាខ្លាចមនុស្ស។

បន្ទាប់ពីដាំរួចបាន៣ខែ ស្រូវគីង្គក់ លូតលាស់ស្រស់បំព្រងសង្ឃឹមបានផលមិនតិចទេ។ ដល់ពេលស្រូវទុំ ខ្ញុំចេញពីស្រុកទៅជួយច្រូតទៀត ព្រោះកំពុងខ្វះស្រូវស៊ីដែរ។ នៅខែកត្តិកធ្លាក់ខ្យល់ ពេលទៅដល់ចម្ការស្រូវ ឃើញតែអាចម៍ដំរី មានតូច មានធំ ឯស្រូវនៅសល់តែដើម និងកួរស្រូវមួយៗ ដែលសល់ពីប្រមោយដំរី វាបូតសុី តែមួយយប់ខ្ទេច។

ចម្ការអ្នកជិតខាងក៏ហ្មត់ឡែវដូចគ្នា តែម្នាក់ៗខំប្រមូលច្រូត បោកបែន បានប្រហែល៣ការុង។ គ្មានអ្នកណាហ៊ានជេរលោកតា លោកយាយយោលដៃទាំងនោះទេ ព្រោះខ្លាចខុសមាត់ខុសក ប៉ុន្តែម្នាក់ៗរាងចាល និងជឿថា បណ្តាំព្រះរាជសម្ភារ និងពាក្យទំនឹម មិនជឿពាក្យចាស់ស្រឡះដៃធេង មិនខុសមែន។ សព្វថ្ងៃតំបន់នោះ គ្មានដំរីព្រៃទៀតទេ និងក្លាយជាចម្ការដូងប្រេង លេចទិដ្ឋភាពខៀវស្រងាត់។

សរសេរអត្ថបទដោយ៖ Seangheng Wemedia

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (9)

ពិភពតុត្តា

· 2023-06-17

hi

CHAN HENG39

· 2023-05-23

hi 😊

CHAN HENG39

· 2023-05-23

hi 😊

CHAN HENG39

· 2023-05-23

hi 😊

Free acknowledge with me

· 2023-04-16

😍😍

Tom phearom

· 2022-12-04

ខ្ញុំផុសអត្ថបទអត់ជាប់សោះមានវិធីអីអត់បង

Samoeurn Ros 251120

· 2022-11-18

Good 👍

SunnyAdventure

· 2022-10-25

meaningful 😊🙂

Bong Juii KPC

· 2022-10-24

😍😍

  • 1
ទៅកាន់