
Acharya
· 2018-02-04
ភាពស្ងប់ស្ងាត់ ទេសភាពបៃតង ជាមួយនឹងសម្លេងទឹករលកនៃឆ្នេរព្រែកចាកក្នុងឧទ្យានជាតិរាម
27
ភ្ញៀវទេសចរភាគច្រើនតែងរំលងតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល ទេសភាពបៃតងអមដោយដើមឈើព្រៃភ្នំដុះជុំវិញយ៉ាងក្រាស់។ ចំណែកឯបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសធម្មជាតិ ជាមួយនឹងសម្លេងទឹករលកពណ៍ខៀវថ្លាដូចកញ្ចក់។
នៅទីនោះក៏មានភោជនីយដ្ឋាន រីហ្សត និងបឹងហ្គាឡូសម្រាប់ភ្ញៀវទេសចរដែលបានអញ្ជើញទៅលេង និងសម្រាកលំហែកាយបន្ធូរអារម្មណ៍បំភ្លេចរាល់ទុក្ខកង្វល់ទាំងអស់។ ចំពោះឆ្នេរសមុទ្រព្រែកចាកស្ថិតនៅក្នុងឧទ្យានជាតិរាម គ្រាន់់តែធ្វើដំណើរឆ្លងកាត់ព្រលានយន្ដហោះឆ្ពោះទៅឆ្នេរសមុទ្ររាមចម្ងាយប្រមាណ ៩ គីឡូម៉ែត្រ ដែលបង្ហាញឲ្យឃើញនូវទេសភាពដើមដូងតំណាងឆ្នេររាមដ៏ស្រស់ស្អាត បត់ឆ្វេងតាមរង្វង់មូលព្រះនារាយណ៍ ២ គីឡូម៉ែត្រ និងបន្ដលើផ្លូវលំឆ្លងកាត់ស្ពានឈើ ឯនាយខាងស្ដាំដៃ លោកអ្នកនឹងបានឃើញដើមដូងដុះច្រូងរង់ចាំស្វាគមន៍ភ្ញៀវ ដែលបង្ហាញថាជិតដល់ឆ្នេរសមុទ្រព្រែកចាកហើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់