
Knongsrok
· 2022-12-22
ឪពុកម្តាយត្រូវដឹង គួរតែថែទាំក្រពះពោះវៀនរបស់កុមារ ដោយវិធី ៤ យ៉ាងនេះ!
#គន្លឹះថែទាំសុខភាព# #សុខភាព# #ក្រពះពោះវៀន# #កុមារ#
66
ក្រពះពោះវៀនមានសុខភាពល្អ ឬ អត់អាស្រ័យលើបាក់តេរីក្នុងពោះវៀន ហើយបាក់តេរីល្អច្រើននឹងជួយឱ្យពោះវៀនមានសុខភាពល្អ។ តើបាក់តេរីល្អក្នុងពោះវៀនជួយដល់ប្រព័ន្ធរំលាយអាហារ សុខភាពទូទៅ និងការអភិវឌ្ឍខួរក្បាលរបស់កូនដោយរបៀបណា? តើឪពុកម្តាយគួរធ្វើដូចម្តេចដើម្បីជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនរបស់កូន? ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីគន្លឹះ ៤យ៉ាង ដើម្បីថែរក្សាក្រពះពោះវៀនរបស់កុមារ!១.គន្លឹះក្នុងការថែរក្សាសុខភាពក្រពះពោះវៀនរបស់កូនអ្នក
ឪពុកម្តាយអាចថែរក្សាសុខភាពក្រពះពោះវៀនរបស់កុមារដោយផ្តល់អាហារដែលសម្បូរទៅដោយបាក់តេរីល្អ (ប្រូបាយអូទិក) ដូចជាទឹកដោះគោជូរ គីមឈី ឬ ផ្លែបឺរជាដើម។ ដែលអាហារទាំងនេះអាចបង្កើន និងរក្សាតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនបានល្អ។២.ទទួលទានសារធាតុ Fiber
Fiber គឺជាជាតិសរសៃពីអាហារដូចជា សណ្តែក បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ជាដើម ដែលវាជួយឱ្យបាក់តេរីល្អក្នុងក្រពះពោះវៀនលូតលាស់បានល្អ។ ដូច្នេះ ឪពុកម្តាយគួរតែលើកទឹកចិត្តកូនឱ្យញ៉ាំអាហារសម្បូរជាតិសរសៃឱ្យបានច្រើន។៣.ផឹកទឹកឱ្យបានគ្រប់គ្រាន់
ការផឹកទឹកឱ្យបានគ្រប់គ្រាន់ជួយឱ្យពោះវៀនដំណើរការបានត្រឹមត្រូវ មិនទល់លាមក កម្ចាត់កាកសំណល់ និងបញ្ចេញជាតិពុលអាក្រក់ចេញពីក្រពះពោះវៀន។៤.ជៀសវាងការផ្តល់ថ្នាំដល់កូនអ្នកដោយគ្មានវេជ្ជបញ្ជា
ថ្នាំអង់ទីប៊ីយោទិច មិនត្រឹមតែសម្លាប់បាក់តេរីអាក្រក់ប៉ុណ្ណោះទេ តែវាថែមទាំងកម្ចាត់បាក់តេរីល្អនៅក្នុងពោះវៀនទៀតផង។ នៅពេលដែលបាក់តេរីល្អនៅក្នុងពោះវៀនថយចុះ ពោះវៀននឹងចុះខ្សោយ និងមិនអាចដំណើរការបានត្រឹមត្រូវ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទូទៅ និងការវិវត្តនៃខួរក្បាលរបស់កុមារ៕ប្រភព ៖ បរទេស
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក

ករណីបុរសម្នាក់បង្ហោះសារស្នើសុំជំនួយពីសមត្ថកិច្ចតាមបណ្ដាញសង្គមថាជាករណីប្លន់ ការពិតជាករណីហិង្សានោះទេ

រឿងដែលគិត

ជំងឺរើម គ្រោះថ្នាក់ដល់អាយុ

យោបល់ទាំងអស់ (0)
គ្មានយោបល់