បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-03-18

លែងពិបាកសរសេរអក្សរខុសទៀតហើយ សមិទ្ធផលបច្ចេកវិទ្យាថ្មីមួយអាចជួយអ្នកបាន

0

អក្សរខ្មែរត្រូវបានសរសេរមិនត្រឹមត្រូវទៅតាមអក្ខរាវិរុទ្ធជាបញ្ហាដែលកំពុងចោទក្នុងពេលបច្ចុប្បន្ន ពិសេសនៅលើបណ្ដាញសង្គមដែលជជែកវែកញែកមិនចេះចប់...


ហើយនៅពេលនេះបញ្ហារបស់អ្នកមិនលំបាកទៀតនោះទេ ព្រោះកាលពីថ្មីៗនេះសមាគមអ្នកនិពន្ធខ្មែរបានបញ្ចេញសមិទ្ធផលបច្ចេកវិទ្យាថ្មីមួយរបស់ខ្លួនឱ្យសាធារណជនប្រើប្រាស់សាកល្បង ដើម្បីបង្កភាពងាយស្រួលក្នុងការពិនិត្យនិងកែអក្ខរាវិរុទ្ធដែលអ្នកបានសរសេរ នេះបើយោងទៅតាមហ្វេសប៊ុករបស់សមាគមអ្នកនិពន្ធខ្មែរ។


យោងទៅតាមការប្រើប្រាស់ជាក់ស្ដែង វាពិតជាបានជួយសម្រួលយើងមួយភាគធំ បើទោះបីជាពេលខ្លះប្រព័ន្ធមួយនេះធ្វើការពិនិត្យពាក្យមិនទាន់បានត្រឹមត្រូវនៅឡើយក៏ដោយ។

យ៉ាងណាក៏ដោយ វាជាសមិទ្ធិផលមួយដែលត្រួសត្រាយផ្លូវដើរមុនគេ សម្រាប់ការពិនិត្យអក្សរត្រូវខុសរបស់ខ្មែរយើង ហើយសង្ឃឹមនិងជូនពរការបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗនេះ ប្រព័ន្ធមួយនេះនឹងដំណើរការកាន់តែប្រសើរជាងនេះ។ សាកល្បងប្រើប្រព័ន្ធពិនិត្យអក្ខរាវិរុទ្ធខ្មែរទាំងអស់គ្នា

https://khmerwriters.com/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់