បង្ហោះផ្សាយ

ខ្មែរ

Chuon

· 2019-03-15

​​មាន​ជើង​ធំ​អស់​​បារម្ភ​​​ឲ្យ​​​តែ​​ចេះ​​​តិច​​​និក​​​ស្លៀក​​ពាក់​​​​​ ​​៤​ យ៉ាង​​នេះ

0

សាច់ដុំជើងធំៗ ទម្រង់ជើងមិនស្រឡូន បានធ្វើឲ្យមនុស្សស្រីមួយចំនួនធំ ខ្វះទំនុកចិត្ត មិនហ៊ានស្លៀកសម្លៀកបំពាក់ដែលខ្លួនប្រាថ្នា។ តែកុំបារម្ភអី ឲ្យតែចេះតិចនិក៤យ៉ាងនេះ វានឹងជួយបិទបាំងចំណុចខ្វះខាត ធ្វើឲ្យអ្នកចេញទៅខាងក្រៅយ៉ាងជឿជាក់។

១. ជ្រើសរើសសំពត់វ៉ាល់ ឬរ៉ូបសាច់សារូវែង

ជាមួយនឹងសំពត់វ៉ាល់ដែលមានប្លីច្រើន ស័ក្តិសមបំផុតសម្រាប់អ្នកមានជើងធំ ព្រោះវាអាចជួយឲ្យឃើញរាងស្រឡូនជាងមុន។ គួរជៀសវាងសំពត់ឬរ៉ូបណាដែលរឹបរាងខ្លាំង ដែលនាំឲ្យផ្នែកត្រគាកនិងភ្លៅមើលទៅកាន់តែរីកធំជាងមុន។

២. រ៉ូបរលុង

រ៉ូបរឹបរាងអាចបង្ហាញពីដងខ្លួនរបស់អ្នកច្បាស់ៗ ដូច្នេះហើយបើអ្នកមានក្បាលពោះនិងជើងធំ គួរស្លៀករ៉ូបរលុងដែលអាចជួយបិទបាំងបានល្អ ថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ថាស្រួលខ្លួន។

៣. ជ្រើសរើសខោឲ្យបានត្រឹមត្រូវ

ខោពណ៌ខ្មៅអាចជួយឲ្យជើងមើលទៅស្រឡូន យ៉ាងណាមិនត្រូវភ្លេចខោសាច់ក្រណាត់បែបរលាស់ៗដាច់ខាត។ ខោប្រភេទ មានសភាពទន់រលោង ទាក់ទាញ និងជួយឲ្យឃើញរាងស្អាត។

៤. ពាក់ស្បែកជើងកែងពណ៌សាច់

មិនត្រឹមតែការស្លៀកពាក់ប៉ុណ្ណោះទេ ដែលត្រូវយកចិត្តទុកដាក់ សូម្បីតែស្បែកជើងក៏សំខាន់ខ្លាំងណាស់ដែរ។ ស្បែកជើងពណ៌សាច់ មានភាពស្រទន់ស្អាត អាចពាក់បានជាមួយខោអាវគ្រប់ពណ៌ និងជួយឲ្យជើងស្លីមផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់