បង្ហោះផ្សាយ

ខ្មែរ

មេរៀនជីវិត

· 2022-12-27

មានស្នេហាក្នុងវ័យសិក្សា តើជារឿងខុសដែរឬទេ ...! | អត្ថបទជីវិត

#ចំណេះដឹង# #តិចនិចស្នេហា# #ស្នេហា#

99

មនុស្សយើងកើតមកតែងតែមានស្នេហា និងការស្រឡាញ់គ្រប់ៗគ្នា គ្មាននរណាម្នាក់ដែលរស់នៅដោយគ្មានស្នេហា ឬការស្រលាញ់បានទេ ប៉ុន្តែយើងត្រូវដឹងថាវ័យណាមួយដែលគួរមានស្នេហា ហើយវ័យណាមួយដែលមិនគួរមានស្នេហា។ វ័យណាក៏យើងអាចមានស្នេហាបានដែរឲ្យតែយើងដឹងក្តី ដឹងខុសត្រូវ ចេះគិតគិតពិចារណាបានជ្រៅជ្រះ។ មានសំណួរមួយដែលតែងតែសួរទៅកាន់យុវជនដែលស្ថិតនៅក្នុងវ័យសិក្សាថា តើការមានស្នេហាក្នុងវ័យសិក្សាវាជារឿងខុសដែរឬទេ?

រូបតំណាង

ចម្លើយនោះគឺ វាមិនខុសនោះទេបើគ្រាន់តែមានស្នេហាក្នុងវ័យសិក្សា ប៉ុន្តែវាក៏មិនត្រូវដែរបើយើងយកស្នេហាធំជាងការសិក្សានោះ។ រឿងស្នេហាវាស្ថិតលើយើងជាអ្នកកំណត់ដោយខ្លួនឯង មិនមែនស្ថិតលើវ័យដែលយើងគួរតែមាននោះទេ ប៉ុន្តែយើងត្រូវគិតថា បើយើងមានស្នេហាក្នុងវ័យសិក្សាតើវាផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់យើង?

បើយើងមានស្នេហាក្នុងគោលបំណងឱ្យការសិក្សាកាន់តែរីកចម្រើននោះវាជារឿងល្អបំផុត ប៉ុន្តែបើអ្នកគិតតែពីរឿងស្នេហាដោយភ្លេចការសិក្សា នោះស្នេហានឹងបំផ្លាញការសិក្សារបស់អ្នកហើយវាក៏បំផ្លាញអនាគតរបស់អ្នកដូចគ្នា។ យុវជនភាគច្រើនមិនបានយកស្នេហាមកជាប្រយោជន៍ក្នុងការសិក្សានោះទេ ពួកគេតែងតែយកស្នេហាជាការស្រលាញ់ទៅវិញដែលវាប៉ះពាល់ដល់ការសិក្សាយ៉ាងខ្លាំង។ ដូច្នេះហើយការមានស្នេហានៅពេលសិក្សាវាមានផលល្អនិងផលអាក្រក់ម្យ៉ាងម្នាក់ គឺវាអាស្រ័យលើបុគ្គលផ្ទាល់ខ្លួនប៉ុណ្ណោះ៕

អត្ថបទដើមដោយ ៖ ឈុនឡេង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស