បង្ហោះផ្សាយ

ខ្មែរ

ដើមអម្ពិល-DAP News

· 2023-01-17

ពូជស្រូវ «ចំប៉ីស៧០» មានអាយុកាលខ្លី ជាជម្រើសថ្មី សម្រាប់កសិករ

#កសិកម្ម# #ក្រសួងកសិកម្មរុក្ខាប្រមាញ់# #សង្គម# #ពូជស្រូវ#

2487

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញនូវ ពូជស្រូវ «ចំប៉ីស៧០» ដែលជាពូជស្រូវស្រាលក្រអូប ត្រូវសម្រេចបាន បន្ទាប់ពីធ្វើពិសោធន៍ និងបង្កាត់អស់រយៈពេល៩ឆ្នាំ ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) តាមរយៈការបង្កាត់ រវាងពូជស្រូវផ្ការំដួល ជាប្រភេទពូជស្រូវស្រាល ប្រកាន់រដូវ ដែលមានគុណភាពល្អប្រណីត ជាមួយនិងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវ មានដងដើមល្អមកពីប្រទេសចិន។

បើតាមក្រសួងកសិកម្ម បានឱ្យដឹងថា ពូជស្រូវ «ចំប៉ីស៧០» ជាឈ្មោះដែលផ្ដល់ដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅចុងឆ្នាំ២០២២ ហើយក្រោយពីនោះមក CARDI បានបញ្ចេញនិងផ្សព្វផ្សាយជូនកសិករ។

ដោយសារតែមានអាយុកាលខ្លី អាចច្រូតកាត់បានក្នុងរយៈពេលពី៩៣ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប កសិករអាចដាំដុះពូជស្រូវ «ចំប៉ីស៧០» នេះ នៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ) ក្នុងរដូវវស្សា (ដំណាំទី២នៃរដូវ) ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព។

ពូជស្រូវ «ចំប៉ីស៧០» អាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា។ គ្រាប់អង្ករសថ្លា វែងស្រឡូន ដែលមានប្រវែង ៧,៧មីល្លីម៉ែត្រ និងបន្ទា ២,០៦មីល្លីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបប្រហើរ ដែលអាចមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្ដរជាតិ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (7)

Mat sos My music

· 2023-01-18

👍👍👍

Sreyvad

· 2023-01-18

ពូជស្រូវហ្នឹងអារកទិញនៅណា?

លេខកូដណែនាំ 26402994

· 2023-01-17

😍😍😍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

Sambok Rf

· 2023-01-17

😍😍

លីអេង

· 2023-01-17

ពូជស្រូវ «ចំប៉ីស៧០» មានអាយុកាលខ្លី ជាជម្រើសថ្មី សម្រាប់កសិករ#TNAOTChineseNewYear

ឌុលឡា168

· 2023-01-17

😍😍😍

  • 1
ទៅកាន់