បង្ហោះផ្សាយ

ខ្មែរ

Novel Readers

· 2023-01-29

រឿង ទឹកឃ្មុំលាក់ម្ទេស ភាគទី ៥ (២) ប្រលោមលោក

#រឿងនិទាន និងប្រលោមលោក# #រឿង​ប្រលោមលោក# #កម្សាន្ត#

1894

"កើតឆ្កួតស្អីរបស់នាង ស្រែកធ្វើអី លស់ព្រលឹងអស់"

"លោកហ្នឹងហើយឆ្កួត មកថាខ្ញុំធាត់ធ្វើអី?” នាងចង្អុលមុខគេដោយការខឹងសម្បា ។

ជីនហាវ ក៏មិនព្រមបាក់មុខ លើកដៃទៅចង្អុលតាមរាងកាយរបស់នាងក្រមុំវិញ ។

"នេះអីៗ!"

"ស្អីរបស់លោក” ឃើញគេយកម្រាមដៃមកចាក់លើខ្លួន នាងក៏ស្រឡាំងកាំងដល់ថ្នាក់ភ្លេចកម្រើកខ្លួនគេច ។

"គឺនេះអី ដែលខ្ញុំចង្អុលនេះ ឃើញដែរទេ?"

"ស្អីគេ?” រីវើ នៅតែមិងមាំងនឹងសម្តីរបស់មិនបាត់ ។

"នាងចំជា...ម៉េចក៏ល្ងីល្ងើថ្នាក់នេះ គឺនេះអី ខ្លាញ់ដែលវាចាប់ផ្ដើមបង្កខ្លួនតាមរាងកាយរបស់នាង”

"អ្ហា៎យ!!!" រីវើ ស្រែក នាងភ្លេចឲ្យឈឹងថាក្នុងបន្ទប់នេះមិនបានមានត្រឹមតែនាង និង ជីនហាវ ទេ តែនៅមាន ឈូឈូ និងក្មួយប្រុសកំពុងដេកលក់ ។

"អ៊ុង៉ាៗ!" សំឡេងក្មេងប្រុសយំធ្វើឲ្យនាងទច់ង៉ក់ មុននឹងរហ័សទៅបីក្មួយមកលួង ។

”យ៉ាងម៉េចហើយ ស្រែកទាល់តែកូនភ្ញាក់ ដឹងខុសខ្លះទេថាសំឡេងរបស់នាងធ្វើឲ្យក្រដាសត្រចៀករបស់អ្នកដទៃធ្លុះបាន” អ្នកកំលោះដុកដាន់នាងក្រមុំភ្លាមពេលដែលមានឱកាស ។

រីវើ ខាំមាត់ណែន មិនហ៊ានស្រែកទៀត ខ្លាចថាក្មួយប្រុសភ័យជាងមុន ។ នាងព្យាយាមរម្ងាប់អារម្មណ៍ រាប់មួយដល់ដប់ក្នុងចិត្តតែរាប់មកដល់ដប់ច្រើនដងហើយ នាងក៏នៅតែរម្ងាប់អារម្មណ៍ខ្លួនឯងមិនបាន ។

ប្រុសម្នាក់នេះជាមនុស្សបែបណា គេចូលចិត្តមកពន្យុះអារម្មណ៍របស់នាង ឬព្រោះអារម្មណ៍ខុសភេទរបស់គេ អារម្មណ៍ដែលមានតែការច្រណែនមនុស្សស្រីពិត។

ពេលគិតបានបែបនេះ កំហឹងរបស់នាងក៏ថមថយ នាងងាកទៅមើលគេ មុននឹងញញឹមដាក់ដោយការអាណិត ។ មនុស្សប្រុសប្រភេទ ជីនហាវ ជាបុរសដែលគួរឲ្យអាណិត ។

អ្នកកំលោះមើលស្នាមញញឹមរបស់នាងដែលនៅចំពោះមុខមានអារម្មណ៍ថាព្រិលភ្នែកព្រោះស្នាមញញឹមនោះ ស្រីម្នាក់នេះធ្វើអីក៏មើលទៅស្អាតសម្រាប់គេទាំងអស់ ។

"ញញឹមស្អី?” គេសួរបន្លប់ការអៀនខ្មាស ។

"ញញឹមដាក់លោកនោះអី មិនថាលោកថាខ្ញុំធាត់ឬស្គម ក៏ខ្ញុំមិនប្រកាន់"

"ក្រៅពីស្រលាញ់ក្មេងហើយ នៅចិត្តល្អទៀតផង” អ្នកកំលោះញញឹមស្រស់នៅគែមមាត់ ។

"ចា៎ ខ្ញុំជាមនុស្សចិត្តល្អ ស្មោះត្រង់ ស្រលាញ់ក្មេង”

សម្តីរបស់នាង កាន់តែធ្វើឲ្យស្នាមញញឹមរបស់គេស្រស់ជាងមុន ។

"លង់ខ្លួនឯង" គេលោមុខទៅខ្សឹបក្បែរត្រចៀកនាង ។

នាងក្រមុំភ្ញាក់ព្រើត ងាកទៅមើល ឈូឈូ ដែលអង្គុយនៅមាត់ទ្វារ ឃើញក្មេងស្រីនៅតែមមាញឹកនឹងការបត់ខោអាវដាក់ក្នុងកន្ត្រកក៏រាងធូរចិត្ត គិតថាក្មេងស្រីប្រហែលជាមិនឃើញទង្វើរបស់អ្នកកំលោះមុននេះទេ ។

"ខ្ញុំលង់ខ្លួនឯង ព្រោះមានអ្វីល្អដែលធ្វើឲ្យលង់ហ្នឹងហើយ”

នាងក្រមុំខ្សឹបតប ។

"អូ៎ មែនឬ?" គេសួរដោយសំឡេងរំខានប្រសាទ មុននឹងដើរចេញទៅយ៉ាងស្ងៀមស្ងាត់ដោយគ្មានពាក្យលា ។

"មនុស្សឆ្កួត! មនុស្សឡប់!”

នាងជេរគេតាមពីក្រោយ ប្រាប់ខ្លួនឯងមិនត្រូវដូចគ្នាថាមានអារម្មណ៍យ៉ាងម៉េចចំពោះទង្វើរបស់គេ ខឹង ឬថា... ស្រើបស្រាល?

ការដែលបាននិយាយដុកដាន់ វៃយៀក តិចតួចរៀងរាល់ថ្ងៃ ធ្វើឲ្យ ជីនហាវ ដើរចូលទៅក្នុងបន្ទប់បែបមនុស្សមានអារម្មណ៍ល្អ គេមានអារម្មណ៍ថាពិភពលោកនេះនៅមានអ្វីដែលគួរឲ្យរំជើបរំជួលនិងរំភើបបានច្រើនទៀត ។

តែអារម្មណ៍រីករាយរបស់គេក៏ត្រូវបញ្ចប់ ពេលជួបនឹងស្រ្តីទាំងបីដែលកំពុងអង្គុយចាំលើកៅអីដោយទឹកមុខរាបស្មើ ។

"មកហើយឬ ជីនហាវ ម៉េចក៏ចូលមកយឺតម៉្លេះ ម៉ាក់ឮសំឡេងឡានចូលផ្ទះជិតមួយម៉ោងទៅហើយ” ជីងវៃ បើកឆាកសួរគេមុន ។


ប្រភពអត្ថបទ៖ OBSOK BOOK 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (6)

VoleakVong

· 2023-04-01

😍😘

ថន សូភី

· 2023-02-03

😊😊

មិត្ត1000224962

· 2023-01-31

👍

Sitha23

· 2023-01-30

ចូលរួមគាំទ្រ

សាំង សារ៉ូយ

· 2023-01-29

😍😃

សៅនី ដាវីឌ

· 2023-01-29

😊😊😀😀☺☺

  • 1
ទៅកាន់