បង្ហោះផ្សាយ

ខ្មែរ

Monileak cooking

· 2023-02-11

ឆាក្តៅអន្ទង់ម្រះព្រៅ

#អាហារខ្មែរ# #អាហារ# #របៀបធ្វើម្ហូប#

4711


គ្រឿងផ្សំ

- អន្ទងធ្វើហើយលាងស្អាតកាត់កង់តូចៗ

- ម្រះព្រៅបេះហើយលាងទឹកស្អាត

- ស្លឹកក្រូចហាន់ហើយ

- រំដេងហាន់តូចៗ

- ម្ទេសហាន់ហើយ

- ខ្ទឹមសរចិញ្រ្ជាំហើយ

- ប្រេងម្ទេស

- ទឹកត្រី

- ទឹកប្រេងខ្យង

- ស្ករស

- ប៊ីចេង

- ម្សៅស៊ុប

វិធីធ្វើ

 ដំបូងដាក់ដាំទឹកឲ្យពុះ ស្រុះ អន្ទង់កុំឲ្យឆ្អាប់ រួចហើយយកទៅលាងទឹកឲ្យស្អាត បន្ទាប់មកយកខ្ទះដាក់លើចង្រ្កាន ដាក់ប្រេងឆាចូល បំពងខ្ទឹមសឲ្យឡើងឈ្ងុយ បន្ទាប់មកដាក់អន្ទង់ចូលឆា2ទៅ3ត្រលប់ដាក់ ប្រេងម្ទេសចូល ដាក់ទឹកត្រី ទឹកប្រេងខ្យង ឆាឲ្យសព្វគ្រឿង បន្ទាប់មក ដាក់ស្ករស ប៊ីចេង ម្សៅស៊ុបចូល ឆាឲ្យឆ្អិនដាក់ម្រះព្រៅចូល បន្ទាប់មកឆាឲ្យម្រះព្រៅស្លោក ជាកាស្រេច ដូសដាក់ចានញាុំបាន។


   អត្ថបទ: Monileak cooking

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

លេខណែនាំមិត្ត62959396

· 2023-05-22

👍

  • 1
ទៅកាន់