បង្ហោះផ្សាយ

ខ្មែរ

Yaada

· 2023-02-20

សម្លខពិសេស

#អាហារខ្មែរ# #វិធីចម្អិន# #អាហារ#

273

គ្រឿង​ផ្សំ​

​    

​ ត្រី​ដងខ្ទែង​ ឬ​ ត្រី​ឆ្មា​ ឬ​ ត្រី​ក្អែក​ ខ្ជាយ​ រំដេង​ ខ្ទឹម​ស​ ខ្ទឹម​ក្រហម​ ម្រេច​ អំបិល​ សាច់​ជ្រូក​ (សាច់​លាយ​ខ្លាញយ)

ខ្ងី​ ទឹក​ត្រី​ ស្ករ​ ដូង​ សណ្ដែក​ដី​ សណ្ដែក​បាយ​ ម្ទេស​ ស្លឹក​វ៉ាន់ស៊ុយ​

​               វិធី​ធ្វើ​


យក​ត្រី​មក​ពន្លះយកសាច់ហាន់អោយល្អិត​ចិញ្រ្ចំអោយម៉ដ្ឋ​ យោខ្ជាយ​បន្តិច​ រំដេង​បន្តិច​ ខ្ទឹម​ស​ ខ្ទឹម​ក្រហម​ ម្រេច​ អំបិល​បន្តិច​បុកលាយគ្នា​អោយល្អិត៕


សាច់​ជ្រូក​ត្រូវ​ហាន់រួច​ ចិញ្រ្ជំាអោយម៉ដ្ឋ​ ទេីបយក​មកលាយជាមួយ​សាច់ត្រីនឹងគ្រឿងនោះអោយសព្វ​ ហើយ​លុញ់ជាដុំៗ​ យក​ខ្ទះដាំចាក់ខ្លាញ់​ផាត់​ជា​មួយ​នឹង​ខ្ទឹម​ ចិញ្រាំ្ជអោយឈ្ងុយ​រួច​យក​សាច់​ ដែល​លុញ់នោះមកផាត់លាយជាមួយនឹង​ខ្ញីហាន់ជា​សរសៃឆ្មារៗ​ អោយ​ឆ្អិន​ទេីបចាក់ទឹកថែម​ ទឹក​ត្រី​ដាក់​ម្សៅ​ស៊ុបដាំអោយពុះ​ឆ្អិន​ ហើយ​សឹម​ដាក់​ស្ករ​រួច​ដាក់ចុះ​មកហាន់ស្លឹក​វ៉ាន់ស៊ុយ​រោយពីលេី៕

​យក​ដូង​កោសហេីយលីង​អោយក្រហម​ សណ្ដែក​ដី​ សណ្ដែក​បាយ​ អំបិល​ ម្ទេស​ សុទ្ធ​តែ​លីងទាំងអស់​ រួច​យក​មក​បុក​ហេីយ​ លាយ​ជាមួយ​គ្នា​ អោយ​ល្មម​ឆ្ងាញ់​ជាការ​ស្រេច៕

អត្ថបទ​ដេីម Yaada

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់