បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-02-21

អ្នកធ្វើជំនួញ និងពាណិជ្ជករគួរយល់ដឹងពីពន្ធប៉ាតង់

#ចំណេះដឹង# #ស្ថាប័ន​ពន្ធដារ# #ប៉ាតង់# #បង់ពន្ធ# #ចំណេះដឹងទូទៅ# #ពាណិជ្ជកម្ម#

9812

ជារឿយៗ​ពលរដ្ឋ​តែង​ឮ​ពាក្យ​ថាប៉ាតង់​ និងការបង់ពន្ធប៉ុន្តែ​ប្រហែល​ជា​មិនទាន់​បាន​យល់​ន័យ​ឲ្យ​ស៊ីជម្រៅ​ទេ​។ ការធ្វើ​ជំនួញ​ ឬ​ធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​សហគ្រាស​ ​គឺ​ម្ចាស់​ក្រុមហ៊ុន ឬ​សហគ្រាស​ត្រូវ​ចុះបញ្ជី​តាមច្បាប់​ពន្ធដារ​​ ដើម្បី​បង់ពន្ធ រីឯ​ម្ចាស់​ត្រូវ​បាន​ទទួលស្គាល់​សិទ្ធិ​ស្របច្បាប់​ពី​​ស្ថាប័ន​ពន្ធដារ​។ បើតាមការចុះផ្សាយរបស់គរណីPhusphea Work Legle។

 លោក​ សួន វីរៈបញ្ញា មេធាវីប្រធាន​​ការិយាល័យ​មេធាវី​ជីជី​អន្តរជាតិ​បាននិយាយថា «ពាក្យ​ប៉ាតង់គឺ​សំដៅ​ទៅលើ​សកម្មភាព​ពាណិជ្ជកម្ម ​ដែល​ស្របច្បាប់​មាន​ការចុះបញ្ជី​ត្រឹមត្រូវ និង​បាន​បង់ពន្ធ​រួច​ជា​រៀងរាល់​ឆ្នាំហើយ​ស្ថាប័ន​ពន្ធដារ​នឹង​ចេញ​វិញ្ញាបនបត្រ​មួយ​ហៅថា​បណ្ណ​ប៉ាតង់​»​។

 លោកបន្តថា «ពន្ធ​ប៉ាតង់ គឺជា​ពន្ធ​ប្រចាំ​ឆ្នាំ ​​ដែល​ត្រូវ​បានកំណត់​លើ​សកម្មភាព​អាជីវកម្ម​ដោយ​ផ្អែក​លើ​ប្រភេទ​អ្នក​ជាប់ពន្ធ និង​កម្រិត​ផលរបរ​។ សម្រាប់​សហគ្រាស​ចាស់ ត្រូវ​បង់​ចាប់​ពី​ថ្ងៃទី​១ ខែ​មករា ​ដល់​ថ្ងៃទី​៣១ ខែមីនា ជា​រៀងរាល់​ឆ្នាំ​។ សម្រាប់​សហគ្រាស​ថ្មី​ត្រូវ​បង់​ដំបូង​រយៈពេល ១៥ថ្ងៃ ក្រោយ​បើក​អាជីវកម្ម ឬ​កាលបរិច្ឆេទ​នៃ​ការចុះបញ្ជី​ក្រសួង​ពាណិជ្ជកម្ម​។»

 លោកបន្តទៀតថា «ចំពោះ​អាជីវកម្ម ​ដែល​ចាប់ផ្តើម​ដំបូង​ក្នុង​អំឡុង​ពេល​ ៦​ខែ នៃ​ដើមឆ្នាំ​នោះ​តម្រូវ​ឲ្យ​បង់ពេញ​ ១​ឆ្នាំ​ នូវ​ពន្ធ​ប៉ាតង់ ចំពោះ​អាជីវកម្ម​ ដែល​ចាប់ផ្តើម​ក្នុងអំឡុង​​ពេល​ ៦​ខែ ​ចុងឆ្នាំ​តម្រូវ​ឲ្យ​បង់​តែ​ពាក់កណ្តាល​តែប៉ុណ្ណោះ​»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (13)

មិត្ត1000213227

· 2023-02-22

👍👍👍👍

ចូលចិត្តចិញ្ចឹមសត្វ

· 2023-02-22

👍👍👍👍

មិត្ត598156650

· 2023-02-22

នេះជាកត្តាបកិច្ចរបស់អ្នករកសុីធំៗ...ប្រជាកសិករតូចតាចមិនបានរៀនពីរបៀបនេះទេ🤣🤣🤣🤣

skill of life

· 2023-02-21

មិនដឹងសោះពីមុនមក

បង ប្រុសកំពង់ធំ

· 2023-02-21

😊

Ya min

· 2023-02-21

😊😊😊

iyoo កូដណែនាំ 91815366

· 2023-02-21

👍

meng633

· 2023-02-21

👍👍👍

Diamond Studios

· 2023-02-21

ok

មិត្ត1000204282

· 2023-02-21

👍👍👍👍

Chan Su

· 2023-02-21

❤️

សុខ ធីម៉ូថេ1

· 2023-02-21

😘

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់

ការណែនាំពិសេស