បង្ហោះផ្សាយ

ខ្មែរ

you

· 2019-03-18

​ប្រវត្តិនៃអាពាហ៍ពិពាហ៍ខ្មែរ

0

យោងតាមឯកសារស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ខ្មែរពាក់ព័ន្ធនឹងនរ វិទ្យា និងជាតិពិន្ធុវិទ្យា ដែលចងក្រងដោយលោកមៀច ប៉ុណ្ណ បោះពុម្ភក្នុងឆ្នាំ ២០០៣ ត្រង់ទំព័រទី៣ បានឲ្យដឹងថា ក្បួនឬទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ដែលមនុស្សខ្មែរបាននឹងកំពុងអនុវត្តរហូតមកដល់សព្វថ្ងៃ គឺច្រើនធ្វើទៅតាម លំអានរឿងរ៉ាវគុម្ពីរជាតក និងទាក់ទងទៅនឹងរៀងព្រេងផ្សេងៗទៀតដូចខាង ក្រោមនេះ៖

- កាលព្រះវេស្សន្ត និងព្រះនាងមទ្រី រៀបអភិសេកបុត្រាបុត្រី គឺ ជាលី និងក្រឹស្នា ឲ្យបានទៅជាគូស្វាមីភរិយា (ព្រះវេស្សន្តជាតក)។

- កាលព្រះបាទមហាចក្រ នៅនគរនិគ្រោធគ្រាមាធ្វើពិធីរៀបអាពាហ៍ ពិពាហ៍ព្រះរាជបុត្រី ដែលមានរយៈពេល៧ថ្ងៃ ៧យប់ (តាមសាស្ត្រា ស្លឹករឹត៖ គម្ពីរក្បួនទម្រង់ការ ចារដោយភិក្ខុ ចន្ទ ថេរអួង)។

- កាលព្រះបាទទសរថ និង ឥសីមិថិលា រៀបអភិសេកព្រះរាម និង នាងសីតា (ក្នុងរឿងរាមកេរ្តិ៍)។

- កាលសេដ្ឋីបុណ្ណវឌ្ឍន រៀបការជាមួយនាងវិសាខា ដែលពិធីរៀប អាពាហ៍ពិពាហ៍នោះត្រូវបានប្រារព្ធអស់រយៈពេលបីខែ(តាមគម្ពីរធមបទ)។

- កាលព្រះថោង រៀបអភិសេកជាមួយនាងនាគ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស