បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-03-01

«ត្រដក់ធំ»ជាសត្វស្លាបជិតផុតពូជលើពិភពលោក ប៉ុន្តែគេបែរប្រទះឃើញពួកវាច្រើនជាងគេនៅកម្ពុជានិងឥណ្ឌា

#ត្រដក់ធំ# #សង្គម# #ផុតពូជ# #កម្ពុជា# #ព័ត៌មានសង្គម# #បញ្ជីក្រហម#

8254

ភ្នំពេញ៖ ត្រដក់ធំ មានឈ្មោះជាភាសាអង់គ្លេស Greater Adjutant និងឈ្មោះវិទ្យាសាស្ត្រ Leptoptilos dubius ជាប្រភេទសត្វស្លាបជិតផុតពូជលើពិភពលោក ត្រូវបានប៉ាន់ប្រមាណក្នុងចន្លោះ ៨០០ ទៅ ១២០០ក្បាល ដែលមាននៅក្នុងបញ្ជីក្រហមរបស់IUCN ហើយប្រភេទនេះភាគច្រើន និងមានកន្លែងបន្តពូជតែនៅប្រទេសឥណ្ឌា និងកម្ពុជាប៉ុណ្ណោះ។ នេះបើតាមការបង្ហោះរបស់ក្រសួងបរិស្ថាន នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

ត្រដក់ធំភាគច្រើនមាន​ប្រវែងខ្លួនពី ១៤៥ ដល់ ១៥០ស.ម និងសត្វពេញវ័យ បណ្តោយដងខ្លួនធំ ឆ្នូតផ្ទាំងស្លាបលើពណ៌ប្រផះ មានរោមសនៅគល់ក។ ពេលបន្តពូជ មានពណ៌ខ្មៅគល់ចំពុះ និងកពណ៌ស្លាទុំ។ លក្ខណៈជីវសាស្ត្រសត្វត្រដក់ស៊ីត្រី កណ្តុរ កង្កែប​ និងជួនកាលស៊ីគំរង់ និងស៊ីកូនសត្វស្លាបដទៃនៅរដូវបន្តពូជម្តងម្កាល។

ទីជម្រក​របស់សត្វត្រដក់គឺ នៅតាមព្រៃរនាម (ព្រៃលិចទឹកតាមរដូវ) តំបន់ដីសើម និងព្រៃល្បោះ មានបនា្ទយពងកូនយ៉ាងធំនៅតំបន់រ៉ាមសា​រ​ព្រែកទាល់ ដែលជាតំបន់ស្នូលនៃឋបនីយជីវមណ្ឌលបឹងទន្លេសាបប្រទេសកម្ពុជា និងជាបនា្ទយពងកូនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាបន្ទាយពងកូនធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីតំបន់អាសាម ប្រទេសឥណ្ឌា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (22)

ចូលចិត្តចិញ្ចឹមសត្វ

· 2023-03-03

👍👍👍👍

Yann Sophy

· 2023-03-02

សត្វត្រដក់. ជាប្រភេទសត្វជិតផុតពូជ តែមានច្រើននៅក្នុងប្រទេសកម្ពុជា និងឥណ្ឌា#TNAOTWomanCareer

Ourng Phearom

· 2023-03-02

ពិតសប្បាយចិត្តមែនទែនដែលបានឃេីញសត្វត្រដក់ធំជាសត្វស្លាបជិតផុតពូជលេីពិភពលោកមានវត្តមាននៅប្រទេសកម្ពុជានិងឥណ្ឌា សង្ខឹមថាគ្រប់គ្នាចូលរួមអភិរក្សវាទុក #TNAOTWomanCareer

Ya min

· 2023-03-01

😍😍😍

តាណុយគ្រូតឿ

· 2023-03-01

ខ្ញុំអត់ដែលឃើញសត្វត្រដក់ផ្ទាល់សោះ ធ្លាប់តែឃើញក្នុងសៀវភៅកាលរៀននៅតូចៗ ហើយក៏សប្បាយអលដែរ ដែលនៅប្រទេសកម្ពុជាយើងនៅមានពូជសត្វត្រដក់នេះ #TNAOTWomanCareer

healthcare

· 2023-03-01

សត្វកម្របែបនេះយើងត្រូវតែថែរក្សា និងអភិរក្សឲ្យបានល្អដើម្បីឲ្យសត្វត្រដក់ទាំងនេះបន្តពូជឲ្យបានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាយើង។ #TNAOTWomanCareer

លីអេង

· 2023-03-01

នេះជាកម្រ ផុតពូជដ្នច្នេះត្រូវអភិរក្សសត្វត្រដក់នេះ#TNAOTWomanCareer

នីតា លេខកូដ63230368

· 2023-03-01

🥰🥰🥰

BITCOIN BTC

· 2023-03-01

សូមចូលរួុមថែរក្សានឹងអភិរក្សសត្វត្រដក់ធំដែលជាសត្វស្លាបជិតផុតពូជលើពិភពលោកអោយនៅគង់វង្សបានយូរអង្វែងសំរាប់អោយកូនចៅជំនាន់ក្រោយបានស្គាល់ផង#TNAOTWomanCareer

Peng Huoth

· 2023-03-01

សត្វត្រដក់ គឺជាប្រភេទសត្វកម្រណាស់ដែលជិតផុត យើងគួរតែអភិរក្សសត្វនេះបន្ថែមទៀត#TNAOTWomanCareer

កំដរអ្នកសេដ

· 2023-03-01

ក្នុងនាមខ្ញំជាប្រជាពលរដ្ធខ្មែរម្នាក់មានការសប្បាយរីករាយណាស់ដែលប្រទេសកម្ពុជានិងឥណ្ឌាដែលបានឃេីញសត្វត្រដក់ធំជាសត្វស្លាបជិតផុតពូជលេីពិភពលោកនេះ។ #TNAOTWomanCareer

សក្កដា148៚

· 2023-03-01

សត្វត្រដក់ធំ ពីមុនសំបូរណាស់នៅតាមព្រៃ តែឥឡូវមិនសូវមានទេ សូមជួយអភិរក្សសត្វត្រដក់ធំទាំងអស់គ្នា។#TNAOTWomenCareer

លេខណែនាំមិត្ត62959396

· 2023-03-01

👍

ផាត ពូ

· 2023-03-01

🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗

មិត្ត1000226977

· 2023-03-01

ប្រទេសកម្ពុជាយើងនៅមានសត្វជិតផុតពូជ.នៅមានក្នុងប្រទេសកម្ពុឃាទៀត មានតែក្រុមការងារ ថែរក្សាបរិស្ថានទេដែលអាចការពារបាន .

  • 1
  • 2
ទៅកាន់