បង្ហោះផ្សាយ

ខ្មែរ

Knongsrok

· 2023-03-04

ចែកគ្នាដឹង! សុបិន ៤ ជាប្រផ្នូលល្អ មិនយូរមិនឆាប់ក្នុងផ្ទះអ្នក នឹងទទួលបានដំណឹងល្អ

#ហុងស៊ុយ# #លាភសំណាង# #ជំនឿ#

46

តាមក្បួនចាស់ៗពីបុរាណ ការយល់សុបិននីមួយៗ សុទ្ធតែមានប្រផ្នូលល្អនិងអាក្រក់ ពោលវាប្រៀបដូចជាការឲ្យតម្រុយនៃហេតុការណ៍មួយក្នុងជីវិតមុនអ៊ីចឹង។ យ៉ាងណាខាងក្រោម ៤ នេះ ជាសុបិនដែលឲ្យប្រផ្នូលល្អ ដែល Knongsrok ចង់លើកមកចែករំលែក៖

១) សុបិនឃើញរាប់លុយ

សុបិនឃើញក្រដាសប្រាក់ គឺតំណាងឲ្យសេចក្តីល្អ ហើយប្រសិនឃើញកំពុងរាប់លុយទៀត នោះបង្ហាញថា អ្នកនឹងមានលុយច្រើនដូចធ្លាក់ពីលើមេឃ ពោលកិច្ចការងារ ការរកស៊ីនឹងរលូនអាចបង្កើតចំណូលជាច្រើនឲ្យអ្នក។

២) សុបិនឃើញឥន្ទធនូ

ប្រសិនអ្នកសុបិនឃើញឥន្ទធនូ នោះជាប្រផ្នូលបង្ហាញថា នៅពេលខាងមុខ អ្នកនឹងទទួលបានការជួយជ្រោមជ្រែងពីមនុស្សដែលគេស្ថិតនៅចំណុចខ្ពស់ជាងអ្នក ហើយបើនិយាយពីក្នុងការធ្វើជំនួញ អ្នកនឹងទទួលបានលុយធំចូលមកនៅប៉ុន្មានខបន្ទាប់។

៣) សុបិនឃើញចាប់ត្រីធំ

ជាប្រផ្នូលល្អមួយ ដែលបង្ហាញថា អ្នកនឹងមានលាភសំណាងធំ ចូលមកដល់ក្នុងជីវិត។ អាជីពរបស់អ្នក ឬទំនាក់ទំនងស្នេហារបស់អ្នក នឹងទទួលបានសេចក្តីអំណរយ៉ាងខ្លាំង។

៤) សុបិនឃើញដើមឈើ ផ្កា និងផ្លែឈើ

ប្រសិនអ្នកសុបិនឃើញថាខ្លួនឯងកំពុងឈរនៅកណ្តាលសួនមួយ ដែលពោរពេញទៅដោយដើមឈើមានផ្លែ មានផ្កាជាច្រើន នៅជុំវិញអ្នក នោះប្រៀបដូចជាសំណាងដែលកំពុងគោះទ្វារចង់ចូលមកជីវិតអ្នកអ៊ីចឹងដែរ។ អ្នកមានឱកាសអាចក្លាយជាអ្នកមានបាននៅពេលខាងមុខ គ្រប់យ៉ាងគឺរលូនក្នុងជីវិត ហើយរាល់ការផ្សងសំណាងផ្សេងៗក៏មានឱកាសច្រើន នឹងបានលាភត្រលប់មកវិញផងដែរ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស