
Phann
· 2019-03-19
របៀបធ្វើនំពុម្ពខ្មែរ
10
+គ្រឿងផ្សំរួមមាន៖ - មេម្សៅ១ខាំ – ល្ង១កូនចាន – សាច់ដូងចាស់ល្មម១ផ្លែ – ខ្ទិះដូង ១កូនចាន – ពងមាន់ (យកតែផ្នែកលឿង) ៦គ្រាប់- ស្ករស១គីឡូក្រាម ប្រេងឆា – និង អំបិលកន្លះស្លាបព្រាកាហ្វេ
+របៀបផ្សំមេម្សៅ៖ -ម្សៅខ្សាយ១កំប៉ុងខាប់ ច្របល់ជាមួយស្ករត្នោត ទុកមួយយប់ (សូមកុំដាក់អំបិល បើសិនជាដាក់អំបិល អាកោនឹងក្រៀមកំពិត ពេលចំហុយ មិនឡើងប៉ោងស្អាតទេ)
+របៀបចំអិន៖ -យកល្ងយកទៅលីងឲ្យឈ្ងុយទុកមួយអន្លើ-យកមេម្សៅដែលលាយបាន យកទៅលាយ ល្ងលីង សាច់ដូង ខ្ទិះដូង ពងមាន់ ស្ករស និងអំបិល លាយអោយសព្វហើយ ត្រូវទុកមួយអន្លើ ប្រមាណជា ១ទៅ២ម៉ោង។ – យកពុម្ព មកដុតកំដៅ អោយក្តៅខ្លាំង ដើម្បីកុំឲ្យជាប់ម្សៅ។
-លាយប្រេងឆា ជាមួយពងមាន់ កូរអោយសព្វ ហើយយកធាងចេក ជ្រលក់លាបលើពុម្ព ឲ្យសព្វកន្លែង មុននឹងចាក់នំ -ចាក់ម្សៅចូលហើយ គ្របទុកអោយឆ្អិន ក្រហមស្រួយ ទើបចូលចេញ សម្រាប់ទទួលទាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គេចមិនផុតទេ! លោកអធិការខណ្ឌចំការមន កំពុងតែស្រាវជ្រាវស្វែករកមុខបក្សពួកនិងគ្នីគ្នាក្រុមអ្នកលេងTik tok វាយតបគ្នា នៅកោះពេជ្រ

ជំនន់ទឹកទន្លេមេគង្គប៉ះពាល់ស្រុកចំនួន៨ និងពលរដ្ឋជិត៥ពាន់គ្រួសារ

កម្ពុជាស្នើអន្តរជាតិឲ្យបន្តតាមដានលើការគំរាមកំហែង សិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋកម្ពុជាតាមព្រំដែនកម្ពុជា-ថៃ

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

យោបល់ទាំងអស់ (0)
គ្មានយោបល់