
BBR
· 2023-03-06
លោកស្រី Yang Ning ដែលជាជនជាតិភាគតិច Miao ពីស្រុក Rongshui ទីក្រុង Liuzhou បានទទួលរង្វាន់ "មនុស្សដែលបានរំភើបចិត្តចិនឆ្នាំ ២០២២ "
#ព័ត៌មាន# #Yang Ning# #Liuzhou# #Miao# #ព័ត៍មានអន្តរជាតិ#
13581
នៅល្ងាចថ្ងៃទី ៤ ខែមីនា ពិធីប្រគល់ពានរង្វាន់"មនុស្សដែលបានរំភើបចិត្តចិនឆ្នាំ ២០២២ " ត្រូវបានចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍ CCTV។ លោកស្រី Yang Ning លេខាធិការនៃសាខាបក្សភូមិនិងជាប្រធានគណៈកម្មាធិការភូមិនៃភូមិ Jiangmen ឃុំ Anzhen ស្រុកស្វយ័ត Rongshui ជនជាតិ Miao នៃក្រុង Liuzhou ត្រូវបានគេដាក់ឈ្មោះថា "មនុស្សដែលបានរំភើបចិត្តចិនឆ្នាំ ២០២២ "។

លោកស្រី Yang Ning អាយុ ៣៨ ឆ្នាំគឺជាស្រីជនជាតិភាគតិច Miao ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសកលវិទ្យាល័យក្នុងឆ្នាំ ២០១០ នាងបានជ្រើសរើសត្រឡប់ទៅស្រុកកំណើតរបស់នាងវិញ ហើយបន្តធ្វើជាមន្ត្រីភូមិរបស់និស្សិតមហាវិទ្យាល័យនៅភូមិ Jiangmen ជាប្រធានគណៈកម្មាធិការភូមិនិងជាលេខាធិការនៃសាខាបក្សភូមិ។ បន្ទាប់ពីត្រឡប់មកធ្វើការនៅក្នុងភូមិវិញ លោកស្រី Yang Ning បានជួយអ្នកក្រីក្រដោយអស់ពីចិត្តក្នុងការដោះស្រាយបញ្ហារបស់ពួកគេ ហើយគាត់បានដឹកនាំអ្នកភូមិប្រយុទ្ធនឹងភាពក្រីក្រ និងលុបបំបាត់ភាពក្រីក្រនៅភ្នំជនជាតិភាគតិច Miao ហើយបានដាំដំណាំស្រូវ បន្លែ ផ្លែឈើ ផ្សិត ត្រចៀកកណ្តុរ ដើម cedar ជាដើម ដែលមានលក្ខណៈភ្នំខ្ពស់និងគុណភាពខ្ពស់ ហើយបានជួយអ្នកភូមិបង្កើតម៉ាកល្បីៗដូចជា "Miao a sao" និងបានបង្កើតមជ្ឈមណ្ឌល សេវាកម្ម ពាណិជ្ជកម្មផលិតផលកសិកម្ម "Miao cun guan" ជាដើម។ ក្រោមការដឹកនាំរបស់លោកស្រី គ្រួសារក្រីក្រទាំងអស់ចំនួន ៩៥ គ្រួសារនិងប្រជាជនក្រីក្រចំនួន ៣២៧ នាក់នៅក្នុងភូមិ Jiangmen ត្រូវបានកាត់បន្ថយភាពក្រីក្រដោយជោគជ័យ ហើយនៅឆ្នាំ ២០២០ ប្រាក់ចំណូលសុទ្ធក្នុងមនុស្សម្នាក់របស់ភូមិនេះបានកើនឡើងដល់ជាង ៨០០០ យន់។
សុន្ទរកថាផ្តល់រង្វាន់ដល់លោកស្រី Yang Ning ដោយគណៈកម្មការរៀបចំកម្មវិធី "មនុស្សដែលបានរំភើបចិត្តចិន" គឺ៖ ការតភ្ជាប់ទំនាក់ទំនងជាមួយប្រជាជន លេខាធិការមានទំនាក់ទំនងជាមួយប្រជាជន ទោះស្រីនៅក្មេងក៏នាងហ៊ាន លក់ផ្ទះមង្គលការ និងទៅដាំស្រែថ្មី។ ការតភ្ជាប់ទំនាក់ទំនងគឺជិតស្និទ្ធណាស់ ហើយទោះបន្ទុកធ្ងន់ក៏នាងហ៊ានទទួលដែរ។ ស្រុកជនជាតិភាគតិច Miao មានពិធីសប្បាយៗជាច្រើនឆ្នាំនេះ ហើយការប្រមូលផលស្រូវមានតម្លៃខ្ពស់ណាស់ ប្រាក់ចំណូលនៃអ្នកភូមិ កាន់តែច្រើន។ ការតភ្ជាប់ ទំនាក់ទំនងគឺជិតស្និទ្ធណាស់ នាងជាស្ពានរវាងគណៈបក្សនិងអ្នកភូមិ ហើយយើងមានសមាជិកគណៈបក្សរាប់ពាន់រាប់ម៉ឺននាក់ ហើយយើងមិនព្រួយបារម្ភភ្នំខ្ពស់និងធំនោះទេ។ (People's Daily Online, Guangxi News Network)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់