
TNAOT News
· 2023-03-08
ហេតុផលធំៗ៣យ៉ាង ដែលមនុស្សស្រីគួរទទួលទានទឹកដូងពេលមករដូវ
#ទឹកដូង# #គន្លឹះថែទាំសុខភាព# #រាងកាយ# #មនុស្សស្រី# #សុខភាព# #មករដូវ#
9670
សុខភាព៖ ពេលមករដូវយើងអាចទទួលទានទឹកដូងបានធម្មតា សមាសធាតុផ្សំនៅក្នុងទឹកដូងមានជាតិទឹក សារធាតុរ៉ែ និងវីតាមីន ដើម្បីជួយបំពេញជាតិទឹក និងបង្កើនថាមពលហើយជួយអោយស្រស់ស្រាយថែមទៀតផង។ នេះបើយោងតាមHello Krupet។
ទឹកដូងល្អបំផុតសម្រាប់ស្ត្រីកំឡុងពេលមករដូវ ពេលមករដូវស្បែកយើងនឹងរាងកាយ គឺខ្សះជាតិទឹក ខ្សោយថាមពល ដែលទឹកដូងជួយដោះស្រាយបញ្ហាទាំងនោះបាន មិនដូចអ្វីដែលយើងធ្លាប់លឺថា ហាមទទួលទានទឹកដូងកំឡុងពេលមករដូវទេ។ ផ្ទុយទៅវិញ អ្នកមិនគួរទទួលទានជាតិស្រវឹង រឺស្រាឡើយពេលមករដូវ គ្មានស្រាក្រហមណាធ្វើអោយរដូវមកស្រួលទេ។
ខាងក្រោមនេះជាហេតុផលធំៗ ៣យ៉ាង ដែលមនុស្សស្រីគួរទទួលទានទឹកដូងអំឡុងពេលមករដូវ៖
១. កាត់បន្ថយការឈឺចាប់ពេលមករដូវ
ពិតណាស់ទឹកដូងអាចជួយរដូវមកលឿន ដែលស័ក្តិសមសម្រាប់ស្រីៗយើង ដែលមករដូវមិនទៀងទាត់។ ក្រៅពីនេះ ទឹកដូងក៏អាចជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ ព្រមទាំងកម្ចាត់បញ្ហាកំណក់ឈាម ដោយសារតែភេសជ្ជៈមួយនេះសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗ។
២. ដោះស្រាយបញ្ហារាំងរដូវ
យោងតាមគេហទំព័រHello គ្រូពេទ្យ បានឲ្យដឹងថា ជាមួយនឹងសារធាតុចិញ្ចឹមជាច្រើននៅក្នុងភេសជ្ជៈមួយនេះ ដែលរួមមានវីតាមីន ម៉ាញេស្យូម ប៉ូតាស្យូម កាល់ស្យូម ម៉ង់កាណែស និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មធ្វើឲ្យទឹកដូងមានសមត្ថភាពក្នុងការបង្កើតគ្រាប់ឈាមបានយ៉ាងអស្ចារ្យ។ ពេលខ្លះនៅពេលដែលមករដូវច្រើនជ្រុលគ្នាយើងអាចប្រឈមនឹងការរាំងរដូវ ហេតុនេះហើយទើបអ្នកជំនាញណែនាំឲ្យញ៉ាំទឹកដូង ដើម្បីកាត់បន្ថយបញ្ហាប្រឈមទាំងនេះ។
៣. ជួយឲ្យរដូវមកស្រួល
ស្រីៗយើងតែងជួបប្រទះបញ្ហាផ្សេងៗគ្នា អំឡុងពេលនៃវដ្ដរដូវ។ ប៉ុន្តែទឹកដូងអាចធានាឲ្យយើងមករដូវដោយរលូន និងមិនឈឺចាប់។ ជាងនេះទៅទៀតទឹកដូងក៏សម្បូរទៅដោយសារធាតុអេឡិចត្រូលីត ដែលអាចជួយរក្សាជាតិទឹក រក្សាថាមពលរាងកាយ ក៏ដូចជាជួយជំរុញលំហូរឈាមអំឡុងពេលមករដូវ ថែមទៀតផង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (22)
Ya min
· 2023-03-09
😊😊😊😊
តាណុយគ្រូតឿ
· 2023-03-08
ពិតជាពិសេសណាស់ទឹកដូងមានអត្ថប្រយោជន៍អាចជួយឲ្យស្រី្តពេលមករដូវទៀត អរគុណដែលបានចែករំលែក #TNAOTWomanCareer
ចន្ទ័ហ្វា
· 2023-03-08
ពិតមែនហើយញ៉ាំទឹកដូងពិតជាល្អណាស់ទឹកដូងមានអត្ថប្រយោជន៍ច្រើនណាស់ខ្ញុំក៏ចូលចិត្តញ៉ាំដែរ#TNAOTWomanCareer
Bkk Phirom
· 2023-03-08
បេីបានមេីលអត្ថបទនេះហេីយសុំជួយស៊ែរអោយស្រ្តីបានដឹងគ្រប់គ្នាផងព្រោះការទទួលទានទឹកដូងពេលមករដូវពិតជាមានអត្តប្រយោជន៍ចំពោះស្រ្តីមែន។ #TNAOTWomanCarer
មិត្ត1000170936
· 2023-03-08
មិនធ្លាប់ដឹងទេថាទឹកដូងមានសារះប្រយោជន៍សម្រាប់ស្ត្រីពេលមករដូវបែបនេះសោះ។#TNAOTWomanCareer
Chhiv Vannak
· 2023-03-08
យើងជាស្រ្ដីគួរតែទទួលទានទឹកដូងអោយបានច្រើនល្អដល់សុខភាព
healthcare
· 2023-03-08
ទឹកដូងពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ដល់មនុស្សគ្រប់រូបមិនថាប្រុសឬស្រី ជាពិសេសនោះគឺមនុស្សស្រីដែលពួកគាត់គួរតែទទួលទានទឹកដូងឲ្យបានច្រើនពិសេសនៅកំឡុងពេលមករដូវ។ #TNAOTWomanCareer
Peng Huoth
· 2023-03-08
សូមអរគុណត្នោត ដែលពាំនាំអត្ថបទទាក់ទងសុខភាព ចែករំលែកចំណេះដឹងថ្មីៗដល់អ្នកប្រើប្រាស់តាមដាន ហេតុផលធំៗ៣យ៉ាង ដែលមនុស្សស្រីគួរទទួលទានទឹកដូងពេលមករដូវ#TNAOTWomanCareer
Ourng Phearom
· 2023-03-08
អូហ៍ពិសេសណាស់ទើបតែដឹង#TNAOTWomanCareer
អៀងចន្ធី
· 2023-03-08
😍
ចូលចិត្តចិញ្ចឹមសត្វ
· 2023-03-08
👍👍👍👍
មិត្ត1000204282
· 2023-03-08
👍👍👍
កំដរអ្នកសេដ
· 2023-03-08
ល្អណាស់សម្រាប់ការចែករំលែកអត្ថបទចំណេះដឹងអំពីសុខភាពក្នុងការទទួលទានទឹកដូងពេលមករដូវរបស់ស្រ្តី។#TNAOTWomanCareer
លីអេង
· 2023-03-08
មិនដឹងថាទឹកមានអត្ថប្រយោជន៍ដល់មនុស្សស្រីពេលមករដូវសោះ#TNAOTWomanCareer
Yann Sophy
· 2023-03-08
ទឹកដូងល្អាសម្រាប់សុខភាពជាពិសេសតម្រងនោមដំណើរការល្អ#TNAOTWomanCareer
- 1
- 2
ទៅកាន់