បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-03-19

អ្នកនិពន្ធខ្សែភាពយន្ត​រឿង «លោកគ្រូ​ថា​ង​ចេង» លោក Dai Yinglu បានទទួលមរណភាពហើយ

#លោក Liu Xiao Ling Tong# #ព័ត៌មាន# #អ្នកនិពន្ធខ្សែភាពយន្ត​រឿង# #លោកគ្រូ​ថា​ង​ចេង# #បានទទួលមរណភាពហើយ# #Dai Yinglu# #ព័ត៍មានអន្តរជាតិ#

6674

សូមចូលរួមសោកស្តាយ ចំពោះមរណភាពរបស់លោក Dai Yinglu ដែលជា​អ្នកនិពន្ធ​មួយរូប​របស់​ខ្សែភាពយន្ត​រឿង «លោកគ្រូ​ថា​ង​ចេង» (Journey to the West) 1982 លោកបានទទួល​មរណភាព​កាលពី​ថ្ងៃទី១៤ ខែមីនា ២០២៣ ក្នុង​វ័យ ៨២ ឆ្នាំ។យោងតាមការផ្សាយពី The Paper លោក Dai Yinglu បាន​លាចាក​លោក​នៅឯ​ទីក្រុង​ប៉េកាំង ដោយសារ​វ័យ​ចំណាស់ កម្លាំងមានការធ្លាក់ចុះ ។ អ្នក​សម្ដែង Liu Xiao Ling Tong (​តួអង្គ​ស៊ុន​អ៊ូ​ខុង) លោកបាន​និយាយបែបនេះថា អ្នកនិពន្ធ Dai Yinglu គឺជា​មិត្ត និង​ជា​គ្រូ​របស់លោកដែលមិនអាចកាត់ថ្លៃបាន យើងពិជាសោកស្តាយណាស់។ លោក Liu Xiao Ling Tong យើងមានការ​សោកស្ដាយ​ណាស់​នៅពេល​អ្នកនិពន្ធ​ទាំងបី​រូប​របស់​ភាពយន្ត​រឿង «លោកគ្រូ​ថា​ង​ចេង» សុទ្ធតែ​បាន​លាចាក​លោកអស់​ទៅ​ហើយ មានតែរូបអនុស្សាវរីយ។

អ្នកនិពន្ធដ៏ល្បីលោក Dai Yinglu កើត​នៅ​ខេត្ត Heilongjiang ប្រទេស​ចិន។ លោក​បានបញ្ចប់​ការសិក្សា​ផ្នែក​អក្សរសាស្ត្រ​ចិន​នៅ​មហាវិទ្យាល័យ Heilongjiang ហើយ​ក្រោយមក​ក៏​ធ្វើការ​នៅ​វិទ្យាស្ថាន​ល្ខោន​ចិន។ គាត់​ធ្លាប់បាន​សរសេរ​សាច់រឿង​​​សម្រាប់​ល្ខោន និង​​ភាពយន្ត​ជាច្រើន។

លោក Dai Yinglu ខាងឆ្វេងដៃ

ខ្សែភាពយន្ត​រឿង «លោកគ្រូ​ថា​ង​ចេង» (Journey to the West) ត្រូវបាន​ផលិត​ដោយ​ទូរទស្សន៍​ជាតិចិន និង​មជ្ឈមណ្ឌល​ផលិតកម្ម​ភាពយន្ត​ទូរទស្សន៍​ចិន គឺ​ជា​ស្នាដៃ​ដ៏​លេច​ធ្លោ​មួយ​របស់​លោក Dai Yinglu។ ភាពយន្ត​នេះ​ដឹកនាំ​សម្ដែង​ដោយ Yang Jie សហការ​និពន្ធ​ដោយ Dai Yinglu, Yang Jie និង Zou Yiqing ហើយត្រូវបាន​ចាក់​បញ្ចាំង​ចាប់ពី​ឆ្នាំ ១៩៨២ រហូតដល់សព្វថ្ងៃនេះក៏នៅមានអ្នកទស្សនាដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (6)

ថន សូភី

· 2023-03-19

គាត់គឺជាអ្នកនិពន្ធមុនគេមែន

ចូលចិត្តចិញ្ចឹមសត្វ

· 2023-03-19

👍👍👍

Yann Sophy

· 2023-03-19

សូមចួលរួមរំលែកទុក្ខ

កូដណែនាំ 91815366

· 2023-03-19

😥

SB WB លេខកូដ53335628

· 2023-03-19

ចូលចិត្តមើលរឿងនឹងណាស់ 😊😊

Ya min

· 2023-03-19

😊😊😊

  • 1
ទៅកាន់

ការណែនាំពិសេស