
Town News
· 2023-03-22
កសិករ ទុយ មន្នី កែច្នៃផ្ទៃដីទំហំ ៤៥០ម៉ែត្រការ៉េ ដាំដុះបន្លែ និងដំណាំរួមផ្សំចំនួន៤៦មុខ
#ជីវភាពប្រជាជន# #សង្គម# #ខេត្តពោធិ៍សាត់# #ព័ត៌មានសង្គម# #ទុយ មន្នី#
3707
ការដាំដុះបន្លែជាដំណាំរួមផ្សំ បន្ទាប់ពីមុខរបរធ្វើស្រែចម្ការរបស់លោក ទុយ មន្នី ដោយសារតែមុខរបរដាំដុះបន្លែនេះអាចធ្វើឱ្យរូបគាត់រកចំណូលបានមួយចំណែកសម្រាប់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានភាពប្រសើរជាងមុន។លោក ទុយ មន្នី មានអាយុ ៦០ឆ្នាំ ជាកសិកររស់នៅភូមិអូរការ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។បច្ចុប្បន្នលោកបានកែច្នៃផ្ទៃដីដាំបន្លែទំហំ ៤៥០ម៉ែត្រការ៉េ ដោយបានដាំបន្លែរួមផ្សំចំនួន ៤៦មុខ ។

កសិករ ទុយ មន្នី បានមានប្រសាសន៍ថា ក្នុងចំណោមបន្លែដែលរូបគាត់បានដាំដុះទាំង៤៦មុខនោះ រួមមាន៖ ដំណាំប្រភេទស្ពៃចំនួន ៧ប្រភេទ, ត្រកួនចិន, ខាត់ណាដើម, សាឡាត់, ជីគ្រប់មុខ ៧ប្រភេទ,ត្រប់វែង, ស្លឹកខ្ទឹម, ម្រះ, ប៉េងប៉ោះ, ននោង, ត្រាវ, ម្ទេស ,ស្លឹកគ្រៃ, ម្តេង, ក្តាត និងប្រភេទដំណាំរយៈពេលខ្លីផ្សេងៗទៀតជាច្រើនមុខ។ការដាំបន្លែ និងដំណាំរួមផ្សំទាំងនោះ ប្រើប្រាស់សំភារៈដូចជា៖ ធុងស្នោ ក្រងឬស្សី និង លើកដីធ្វើជារងតាមបណ្តោយរបងផ្ទះ និងដាំឱ្យវាតោងរបង ឬធ្វើទ្រើងបន្ទាប់បន្សំ ការប្រើប្រាស់ជីលាមកគោ និងជីកំប៉ុស្ត ។

កសិករ ទុយ មន្នី បានឱ្យដឹងទៀតថា គាត់បានដាំបន្លែទាំងនេះបន្តគ្នារហូតពេញ រយៈពេល១ឆ្នាំ ហើយប្រាក់ចំណូលដែលរូបគាត់ប្រមូលបានពីការលក់បន្លែនេះ គិតជាមធ្យមបានចំនួន៤៥០.០០០ រៀលក្នុង១ខែ ។ដោយប្រាក់ចំណូលទាំងអស់នេះ អាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបស់គាត់ឱ្យមានភាពប្រសើរជាងមុនបានមួយកម្រិតថែមទៀត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
មិត្ត1000229234
· 2023-03-23
✌🏻
កូដណែនាំ 47349677
· 2023-03-22
👍
មិត្ត1000042124
· 2023-03-22
😍😀👍
- 1
ទៅកាន់