
Cambo Space
· 2023-03-31
តើកាឡាក់ស៊ីណាមួយដែល «ធំជាងគេបំផុត» នៅក្នុងចក្រវាលនេះ? (យល់ដឹង)
#ភពព្រះអាទិត្យ# #បច្ចេកវិទ្យា# #កាឡាក់ស៊ី# #វិទ្យាសាស្ត្រ#
550
(បរទេស)៖ កាឡាក់ស៊ី មាលគី វ៉េយ៍ (Milky Way Galaxy) ដែលប្រព័ន្ធព្រះអាទិត្យ និងភពផែនដីរបស់យើងកំពុងជ្រកកោណ មានអង្កត់ផ្ចិតប្រមាណ ១០៥,៧០០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដែលស្តាប់ទៅពិតជាធំធេង និងមិនគួរឲ្យជឿនោះឡើយ ប៉ុន្តែនេះជាទំហំប្រកបដោយភាពប្រាកដនិយមមួយ ដែលយើងអាចជឿជាក់បាន ដោយយោងទៅលើវិធីសាស្ត្រនៃការវាស់វែងរយៈចម្ងាយ និងទំហំនៃវត្ថុអវកាសនានាបច្ចុប្បន្ន។

ផែនទីកាឡាក់ស៊ី Milky Way (រូបភាពពី NASA)
ប៉ុន្តែ, តើកាឡាក់ស៊ី Milky Way យើងពិតជាធំធេងជាងគេមែនឬទេ? ចម្លើយ៖ Milky Way មិនត្រឹមតែមិនធំដាច់គេ ហើយថែមទាំងមិនស្ថិតក្នុងជំពូកកាឡាក់ខ្នាតធំថែមទៀត។ យើងអាចចាត់ទុក Milky Way បានត្រឹមខ្នាត «តូច» ជាមួយនឹងចំនួនផ្កាយសរុបប្រមាណ ១០០-៤០០ពាន់លានដួង។ ដោយឡែកកាឡាក់ស៊ី អ៊ែនដ្រូមេដា (Andromeda Galaxy) ដែលស្ថិតនៅជិត Milky Way បំផុត (គម្លាតពីគ្នា ២.៥លានឆ្នាំពន្លឺ) ត្រូវបានចាត់ទុកជាកាឡាក់ស៊ីធំបំផុតក្នុងប្លុក (Local Group) ជាមួយ Milky Way ប៉ុន្តែវាអាចត្រូវបានចាត់ទុកចូលក្នុងកម្រិត «បង្គួរ» ប៉ុណ្ណោះនៅក្នុងចក្រវាល ជាមួយនឹងអង្កត់ផ្ចិត ២២០,០០០ឆ្នាំពន្លឺ (ធំធេងជាង Milky Way យើង ២ដង)។

កាឡាក់ស៊ី Andromeda (រូបភាពពីបរទេស)
ចុះ, តើកាឡាក់ស៊ីណាមួយនៅក្នុងចក្រវាលនេះ ដែលធំជាងគេបំផុត និងធំធេងដល់កម្រិតណា? យោងតាមក្រុមតារាវិទូអន្តរជាតិ កាឡាក់ស៊ីដែលធំជាងគេបំផុតនោះមានឈ្មោះថា IC 1101 ជាមួយនឹងអង្កត់ផ្ចិត ៤,០០០,០០០ឆ្នាំពន្លឺឯណោះ។ វាជាកាឡាក់ស៊ីទោលមួយ ដែលមានចម្ងាយខ្ទង់ ១ពាន់លានឆ្នាំពន្លឺពីផែនដី និងត្រូវបានរកឃើញដំបូងនៅឆ្នាំ ១៧៩០ ស្ថិតនៅម្តុំតារានិករ Virgo បើមើលពីលើផែនដីយើងទៅ។

ប្រៀបធៀបពន្លឺនៃកាឡាក់ស៊ីទាំង ៣ (រូបភាពពីបរទេស)
បន្ថែមពីលើនេះ កាឡាក់ស៊ីយក្ស IC 1101 ស្ថិតនៅចំកណ្តាលនៃបណ្តុំកាឡាក់ស៊ី Abell 2029 និងមានពន្លឺភ្លឺជាង Milky Way រហូតដល់ទៅ ២,០០០ដងឯណោះ ហេតុដូច្នេះទើបតារាវិទូពីបុរាណអាចប្រទះឃើញវាបាន ទោះស្ថិតនៅពីឆ្ងាយមហាសែនឆ្ងាយក៏ដោយ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍មួយទៀត នោះគឺចំណុចកណ្តាលរបស់ កាឡាក់ស៊ី IC 1101 អាចជាប្រហោងខ្មៅកំពូលមហាយក្ស (Ultramassive Black Hole) ដែលមានម៉ាសលើសព្រះអាទិត្យចាប់ពី ៥០-៦០ពាន់លានដងឯណោះ ប៉ុន្តែវាមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ គិតចាប់តាំងពីឆ្នាំ ២០២១ មក។
ដោយឡែក កាឡាក់ស៊ីយក្សលំដាប់លេខ ២ មានឈ្មោះ៖ 3C 348 (Hercules A) ជាមួយនឹងមុខកាត់ ១,៥០០,០០០ឆ្នាំពន្លឺ ស្ថិតនៅចម្ងាយ ២.១ពាន់លានឆ្នាំពន្លឺពីផែនដី, កាឡាក់ស៊ីយក្សលេខ ៣ មានឈ្មោះ៖ A2261-BCG ជាមួយនឹងមុខកាត់ ១,០០០,០០០ឆ្នាំពន្លឺ ស្ថិតនៅចម្ងាយ ៣ពាន់លានឆ្នាំពន្លឺពីផែនដី, កាឡាក់ស៊ីយក្សលេខ ៤ មានឈ្មោះ៖ ESO 306-17 ជាមួយនឹងមុខកាត់ ១,០០០,០០០ឆ្នាំពន្លឺ ស្ថិតនៅចម្ងាយ ៥០០លានឆ្នាំពន្លឺពីផែនដី និងលេខ ៥ មានឈ្មោះ UGC 2885 មានមុខកាត់ ៨៣២,០០០ឆ្នាំពន្លឺ ស្ថិតនៅចម្ងាយ ៣១៣ លានឆ្នាំពន្លឺពីផែនដី។ ជារឿងគួរឲ្យភ្ញាក់ផ្អើលដែល Andromeda ស្ថិតនៅលេខរៀងទី ១០ នៃជំពូកកាឡាក់ស៊ីធំបំផុតរបស់ចក្រវាលនេះ។

កាឡាក់ស៊ីយក្ស IC 1101 (រូបភាពពីបរទេស)
ទោះជាយ៉ាងណាក៏ដោយ ចូរបងប្អូនចងចាំថា ទិន្នន័យគ្រប់យ៉ាងដូចបានជម្រាបជូនខាងលើនេះ គឺត្រូវបានគិតតែនៅក្នុងបរិវេណនៃចក្រវាលដែលមនុស្សលោកយើង មានសមត្ថភាពអាចអង្កេតទៅដល់ (Observable Universe) តែប៉ុណ្ណោះ ដែលស្មើនឹងកាំប្រវែងជាង ៤៦.៥ពាន់លានឆ្នាំពន្លឺ (យកផែនដៅជាចំណុចកណ្តាល) ឬស្មើនឹងអង្កត់ផ្ចិតជាង ៩៣ពាន់លានឆ្នាំពន្លឺ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា), ប្រភព៖ Cosmos Magazine, Largest.org (ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមដានរូបភាព «៥សន្លឹក» ប្រចាំសប្តាហ៍ពីទីអវកាស ដែលគេចមិនផុតឡើយ ពីសោកនាដកម្មលើភពផែនដី (រូបភាពខាងក្នុង)

ផែនដីប្រែប្រួលលឿន លើសពីការព្យាករណ៍! ក្រុមអ្នកវិទ្យាសាស្ត្រចេញសារព្រមានធ្ងន់ៗ មិនធ្លាប់មាន!

នាវាអវកាស SN20 បានទៅដល់ភាគខាងត្បូង Texas ហើយ! ប៉ុន្តែការហោះសាកល្បង មិនទាន់អាចធ្វើឡើងភ្លាមៗទេ…

Jeff Bezos នឹងបញ្ចុះតម្លៃឲ្យ NASA «២ពាន់លានដុល្លារ» បើអង្គការនេះព្រមប្តូរការសម្រេចចិត្តវិញ...

ការណែនាំពិសេស
លោក Trump និយាយថា អាម៉េរិកបានវាយប្រហារទូកចេញពីប្រទេសវេណេហ្ស៊ុយអេឡាដែលសង្ស័យថាមានផ្ទុកគ្រឿងញៀនខុសច្បាប់

អភិបាលរាជធានីភ្នំពេញ ចាត់វិធានការបន្ទាន់ ដើម្បីរំដោះទឹកកុំឱ្យជន់លិចដោយជំនន់ទឹកភ្លៀង

អ្នកផលិតមាតិកា និងជាInfluencer ល្បីៗ ចម្រុះជាតិសាសន៍ចូលរួមផ្សព្វផ្សាយពីកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី៖ ការប្រមាថលើ សម្ដេចតេជោ គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា

យោបល់ទាំងអស់ (1)
លេខណែនាំមិត្ត62959396
· 2023-04-04
👍
- 1
ទៅកាន់