
TNAOT News
· 2023-04-06
ក្រសួងមុខងារសាធារណៈ ចេញសេចក្តីណែនាំបំពេញបន្ថែមក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិល
#ក្រសួង-ស្ថាប័ន# #ក្របខណ្ឌថ្មី# #រាជធានីភ្នំពេញ# #ព័ត៌មាន# #ក្រសួងមុខងារសាធារណៈ# #អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិល# #នយោបាយជាតិ#
7472
ក្រសួងមុខងារសាធារណៈបានណែនាំក្រសួង-ស្ថាប័ន ត្រូវរៀបចំសំណើសុំអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលក្របខណ្ឌថ្មីមកក្រសួងសាធារណៈ ដើម្បីសម្រួលដំណើរការគ្រប់គ្រង ការបោះពុម្ធ និងផ្តល់អត្តសញ្ញាណប័ណ្ណប្រភេទថ្មី។គួរបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណថ្មីនេះមានមុខងារជាប័ណ្ណអេធីអឹមអាចដកប្រាក់បាន។ ការណែនាំនេះធ្វើឡើងតាមរយៈ សេចក្តីណែនាំបំពេញបន្ថែមស្តីពីបែបបទ នីតិវិធី សម្រាប់ការគ្រប់គ្រប់ ការបោះពុម្ព ការកំណត់សុពលភាព និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិល ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ដើម្បីសម្រួលដំណើរការនៃការផ្តល់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព។
សេចក្តីណែនាំដដែលបន្តថា៖ «ក្រសួង ស្ថាប័ន ត្រូវរៀបចំសំណើសុំអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល សម្រាប់មន្ត្រីរាជការស៊ីវិលក្របខណ្ឌថ្មី ភ្ជាប់ជាមួយសំណើសុំអត្តលេខ ដោយត្រូវភ្ជាប់មកជាមួយនូវចំនួនអង្គភាព ចំនួនមន្ត្រី បញ្ជីឈ្មោះមន្ត្រី និងទិន្នន័យចាំបាច់ដទៃទៀតដែលក្រសួង ស្ថាប័នសាមីបានបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យានៃក្រសួងមុខងារសាធារណៈ»។
ប្រភពដដែលបន្តថា សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរ និងអង្គភាពនៅថ្នាក់ក្រោមជាតិ ត្រូវរៀបចំសំណើសុំអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល សម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មី គឺត្រូវអនុវត្តដូចគ្នាដែលបានរៀបរាប់ខាងលើនេះ។ ក្រោយពីទទួលបានសំណើពីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរនិងអង្គភាពនៅថ្នាក់ក្រោមជាតិ មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ត្រូវពិនិត្យលើសំណើទិន្នន័យ និងឯកសារពាក់ព័ន្ធ រួចបញ្ជូនមកក្រសួងមុខងារសាធារណៈ ដើម្បីស្នើសុំការពិនិត្យសម្រេច៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (8)
loemsovan
· 2023-04-07
😍
KH MOVIES
· 2023-04-06
hello 🤩
កូដណែនាំ 47349677
· 2023-04-06
👍👍👍
កូដណែនាំ 91815366
· 2023-04-06
👍
មិត្ត1000204282
· 2023-04-06
👍👍👍
Ya min
· 2023-04-06
😊😊😊
ថន សូភី
· 2023-04-06
👍👍
SB WB លេខកូដ53335628
· 2023-04-06
😊
- 1
ទៅកាន់