
TNAOT News
· 2023-04-07
ក្រសួងអប់រំបញ្ជ្រាបកម្មវិធីភាសាខ្មែរ វប្បធម៌ និងអរិយធម៌ក្នុងម៉ោងសិក្សាតាមគ្រឹះស្ថានបឋមសិក្សាឯកជន
#ក្រសួងអប់រំ# #អរិយធម៌# #សង្គម# #កម្ពុជា# #ព័ត៌មានសង្គម# #ភាសាខ្មែរ# #វប្បធម៌#
8318
ភ្នំពេញ៖ ក្រសួងអប់រំចេញសេចក្ដីណែនាំ ស្តីពីការពង្រឹងការអនុវត្តកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ និងការបញ្ជ្រាបវប្បធម៌ អរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សា នៅតាមគ្រឹះសា្ថនបឋមសិក្សាឯកជន។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។
ភាសាខ្មែរ ជាភាសាជាតិ និងជាភាសាផ្លូវការ ដែលឆ្លុះបញ្ចាំងនូវអត្តសញ្ញាណ វប្បធម៌ អរិយធម៌ខ្មែរ។ ការប្រើប្រាស់ភាសាខ្មែរត្រឹមត្រូវជាការរួមចំណែកដ៏ធំ ក្នុងកិច្ចការថែរក្សាអត្តសញ្ញាណជាតិ និងលើកកម្ពស់តម្លៃវប្បធម៌ អរិយធម៌ នៃប្រជាជាតិខ្មែរ។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មុខវិជ្ជាភាសាខ្មែរជាមុខវិជ្ជាកាតព្វកិច្ច សម្រាប់សិស្សានុសិស្ស ដែលមានសញ្ញាតិខ្មែរ។ រីឯការ អប់រំវប្បធម៌ អរិយធម៌ខ្មែរ ក៏ត្រូវបានបញ្ជ្រាបក្នុងម៉ោងសិក្សាមុខវិជ្ជាភាសាខ្មែរ សិក្សាសង្គម និងមុខវិជ្ជាដទៃទៀតផងដែរ។
ឈរលើមូលដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានបឋមសិក្សា ឯកជន លោកគ្រូ អ្នកគ្រូ ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាល គួរបង្រៀនមុខវិជ្ជាភាសាខ្មែរនៅកម្រិតបឋមសិក្សា មានគោលបំណងបណ្ដុះ និងអភិវឌ្ឍនូវបំណិន មូលដ្ឋានរបស់សិស្សានុសិស្ស និយាយភាសាខ្មែរ និងប្រើប្រាស់ពាក្យ រាជសព្ទ និងសង្ឃសព្ទ បានត្រឹមត្រូវតាមបរិបទ ស្តាប់ភាសាខ្មែរ និងយល់ច្បាស់ពីអ្វីខ្លឹមសារ និងបកស្រាយបានត្រឹមត្រូវជាដើម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (13)
មិត្ត1000042124
· 2023-04-08
😍😀👍
Sal Jo Jo
· 2023-04-08
😥😥
ធិន កំពង់ឆ្នាំង
· 2023-04-07
👍👍
បងអាចវាយកូដណែនាំ70832461
· 2023-04-07
hi
NaNa Penda
· 2023-04-07
❤️❤️
NaNa Penda
· 2023-04-07
❤️❤️
ព្រះច័ន្ទ
· 2023-04-07
មើលៗរឿងរៀនគួរផង សិស្សចង់ក្រដោយសាររៀនគួរហើយ😌
ចូលចិត្តចិញ្ចឹមសត្វ
· 2023-04-07
👍👍👍👍
កូដណែនាំ 91815366
· 2023-04-07
👍
Ya min
· 2023-04-07
😊😊😊😊
រាត្រីសុបិន
· 2023-04-07
បើថ្ងៃណាភាសាខ្មែរយើងអាចយកទៅប្រើប្រាស់លើពិភពលោកបានមិនដឹងល្អយ៉ាងណាទេ😊
SB WB លេខកូដ53335628
· 2023-04-07
😊
មិត្ត1000204282
· 2023-04-07
👍👍👍
- 1
ទៅកាន់