បង្ហោះផ្សាយ

ខ្មែរ

ស៊ន​ សារ៉ុង

· 2023-04-20

ការប្ដេជ្ញាចិត្ត

#ការប្ដេជ្ញាចិត្ត# #ចំណេះដឹង# #ចំណេះដឹងទូទៅ# #ក្ដីស្រមៃ#

2107

អ្នកដែលគោរព នឹងធ្វើតាមការប្តេជ្ញាចិត្ត ព្រោះពួកគេបាននិយាយថាដូច្នេះ ។ ពាក្យថា “ប្រហែល” “គួរតែ ” ឬ “មិនអាច ៉ ត្រូវបានបាត់ពីវចនានុក្រុមរបស់ពួកគេ អស់ហើយ ។ ពួកគេស្រមៃឃើញនូវទីបញ្ចប់ ហើយពួកគេជឿថាពួកគេនឹងទៅដល់ គោលដៅ ។

ពីព្រោះជំនឿរបស់គេមានឥទ្ធិពលខ្លាំងចំពោះពួកគេ ដែលការមិនអាច ទៅដល់គោលដៅមិនមែនជាចំណែកមួយ ដែលស្មើនឹងជំនឿនេះបានទេ ។ ពួកគេធ្វើ អោយសុបិន្តរបស់គេក្លាយជាការពិត ដោយគ្រាន់តែប្រើភាសារបស់ពួកគេប៉ុណ្ណោះ ។ វាជាការអស្ចារ្យណាស់ ដែលអ្វីៗត្រូវបានសំរេចគ្រាន់តែពួកគេនិយាយចេញមកនូវ ការប្ដេជ្ញាចិត្តរបស់ពួកគេតែប៉ុណ្ណោះ ។

ពួកគេបណ្តាក់ទុននឹងពេលវេលា, ប្រាក់, និង កំលាំងរបស់គេជាមួយនឹងការប្ដេជាចិត្តរបស់ពួកគេ ។ ការប្ដេជ្ញាចិត្តបានក្លាយទៅជា ផ្នែកសំខាន់មួយ ដែលផ្លាស់ប្តូរជីវិតជុំវិញខ្លួនរបស់ពួកគេ។ ពួកគេអនុញ្ញាត្តិអោយខ្លួន គេ អាចស្វែងរកវិធីផ្សេងៗជាច្រើន និង ធ្វើល្អសំរាប់ខ្លួនគេរហូតមក ។ ប្រាកដហើយ ថា វាពិតជាមានការពន្យាពេលក្នុងការធ្វើអោយបានសំរេចនូវអ្វីមួយ ប៉ុន្តែកុំហុស ត្រូវបានកើតឡើងវិញ ដូចជាឱកាសមួយផ្សេងទៀតជាជាងការខិតខំជៀសវាង អោយឆ្ងាយពីការគ្រោះថ្នាក់ទាំងនោះ ដែលនឹងអាចកើតឡើង ។ ការប្ដេជ្ញាចិត្តរបស់ ពួកគេក្លាយទៅជាផ្នែកមួយ ដែលបង្ហាញអោយឃើញថា តើពួកគេជានរណាហើយ វាមិនមែនជាអ្វីដែលពួកគេទើបតែចាប់ផ្តើមខិតខំធ្វើនៅពេលថ្មីៗនេះឡើយ ។ វិធីនេះ ធ្វើអោយពាក្យសន្យារបស់ពួកគេក្លាយជាការសប្បាយរីករាយ ហើយមិនមែនជា អ្វីដែលពួកគេត្រូវតែធ្វើឬគួរធ្វើនោះទេ ។ អារម្មណ៍របស់ពួកគេបានដាស់តឿនអ្នក ដែលនៅជុំវិញខ្លួនគ និង នាំពួកគេរហូតដល់ទីបញ្ចប់ ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

នីតា លេខកូដ63230368

· 2023-06-15

👍👍

  • 1
ទៅកាន់