បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-04-21

ដំណឹងល្អ! ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវបើកការដ្ឋានសាងសង់ នៅខែមិថុនា នេះហើយ

#ការដ្ឋានសាងសង់# #ផ្លូវល្បឿនលឿន# #ភ្នំពេញ-បាវិត# #សង្គម# #កម្ពុជា# #ព័ត៌មានសង្គម#

7298

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ មិថុនា ២០២៣ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះនឹងឆ្លងកាត់ខេត្ត​ចំនួន​ ៣ គឺកាត់ចេញពី​រាជធានី​ភ្នំពេញ​ត្រង់ចំណុច​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ កាត់​តាម​ខេត្តកណ្តាល ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ឆ្ពោះទៅ​ក្រុង​បាវិតព្រំដែន​កម្ពុជា​-​វៀតណាម​។គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ ​ដែលជា​ផ្លូវ​ល្បឿន​លឿនទី​២ របស់​កម្ពុជា បន្ទាប់ពី​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-​ព្រះសីហនុ​ ​គឺជា​ខ្សែ​ផ្លូវ​ថ្មី​ទាំងស្រុងមាន​ប្រវែង​សរុប​ប្រមាណ​ជា​ ១៣៨​ គ​.​ម​។

គម្រោង​នេះគ្រោង​នឹង​បញ្ចប់​ការសាងសង់​ឱ្យ​រួចរាល់​នៅ​ដំណាច់ឆ្នាំ​២០២៦ ឬ​ដើមឆ្នាំ ​២០២៧ ដោយ​ត្រូវ​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ​ ១៦៣៨​លាន​ដុល្លារ​អាមេរិក​។ គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវបាន​រដ្ឋា​ភិ​បាល​ចាត់ទុកថា មាន​សារៈសំខាន់​ណាស់​ក្នុង​ការតភ្ជាប់​ទាំង​ប្រទេស​ចិន មក​ភូមា ថៃ កម្ពុជា និង​ទៅ​វៀតណាម​ថែមទៀត៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (10)

មិត្ត1000083205

· 2023-04-21

ហេតុអ្វីលែងទទួលបានកាក់?

ធឿន ហុងលីooooooooooooooooooooo

· 2023-04-21

👍👍

មិត្ត1000234903

· 2023-04-21

🤚🤚🤚

MuzikCambodia

· 2023-04-21

❤❤

លេខណែនាំមិត្ត62959396

· 2023-04-21

👍

Emalii

· 2023-04-21

👍👍👍👍

កូដណែនាំ 47349677

· 2023-04-21

👍

12198175កូដណែនាំទទួលបានកាក់666

· 2023-04-21

🫶🏻

មិត្តRin

· 2023-04-21

សួស្តីអ្នកទាំងអស់គ្នាដែលកំពុងតែប្រើប្រាស់នៅ Tnaot App🥰

Ya min

· 2023-04-21

😊😊😊

  • 1
ទៅកាន់

ការណែនាំពិសេស