
Daevy
· 2019-03-21
គួរឲ្យអាណិត ! បុរសម្នាក់បីកូនផង ជិះកផង ដើរទៅស្រុកអង្គស្នួលទាំងកណ្តាលយប់ សមត្ថកិច្ចឃើញយកឡានស៊ីរ៉ែនជូនទៅផ្ទះ
0
ខេត្តកណ្តាល ៖ សមត្ថកិច្ចដែលកំពុងយាមល្បាតតាមគោលដៅនៅចំណុចផ្សារថ្នល់ទទឹង នៃឃុំដំណាក់អំពិល កាលពីវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី២០ ខែមីនា បានប្រទះឃេីញបុរសម្នាក់ បីកូនផង និងឲ្យកូនជិះកផង ដោយធ្វើដំណើរថ្នើជើងទៅស្រុកអង្គស្នួល។ ដោយឃើញគួរឲ្យអាណិតពេក សមត្ថកិច្ចក៏សម្រេចយករថយន្តស៊ីរ៉ែន ជូនបុរសរូបនោះ និងកូនៗទៅផ្ទះតែម្តង។
តាមការបញ្ជាក់ពីបងប្រុសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Heng Vechea បានធ្វេីការរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួល ថា៖ «ម៉ោងជិត ១១ហេីយ បងអេីយបង ហេតុតែស្រលាញ់កូន បី១ ជិះក១ ដេីរតាំងពីថ្នល់ទទឹង ទៅអង្គស្នួល ឃេីញអាណិតយករថយន្តសុីរ៉ែនជូនទៅដល់ផ្ទះ នឹកកាលខ្ញុំនៅតូច មិនមានម៉ូតូឡានដូចឥឡូវ ខ្ញុំតែងតែជិះកពូ ដេីរតាំងពីស្វាយឧត្តម ដល់អង្គស្នួល»។
ទង្វើដ៏ល្អរបស់សមត្ថកិច្ចនេះ បានធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ចំពោះសមត្ថកិច្ចដែលចិត្តល្អជួយទុក្ខលំបាករបស់ប្រជាពលរដ្ឋ៕ យឺត ភារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

នាំលោកអ្នកទៅទស្សនាសួនកម្សាន្តទឹកកកនិងព្រិលដ៏ធំបំផុតរបស់ពិភពលោក

សកម្មភាពអ្នកលេងគុនខ្មែរជួរមុខកម្ពុជា កំពុងរុំដៃ និងរៀបចំខ្លួនត្រៀមឡើងប្រកួតជាមួយកីឡាករចិន នៅក្នុងព្រឹត្តការណ៍ ព្រឹត្តិការណ៍ សង្វៀង “Krud Kun Khmer To China 2

ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក

យោបល់ទាំងអស់ (0)
គ្មានយោបល់