ស៊ន​ សារ៉ុង

· 2023-04-24

និយមន័យនៃពាក្យជោគជ័យ

#ចំណេះដឹង# #ភាពជោគជ័យ# #គន្លឹះខ្លីៗ# #ស៊ន សារ៉ុង#

4327

មនុស្សផ្សេងគ្នា អោយនិយមន័យ នៃពាក្យជោគជ័យផ្សេងគ្នា មានទ្រង់ ទ្រាយផ្សេងគ្នា និង ទំហំផ្សេងគ្នា ដែលភាគច្រើន យើងមិនបានកត់សំគាល់ ។ ហើយ នេះគឺជានិយមន័យ នៃពាក្យជោគជ័យ ។ ជោគជ័យគឺជាឪពុកម្ដាយ ដែលលះបង់អ្វីៗ ទាំងអស់ដើម្បីជីវិតដ៏ប្រសើរសំរាប់គ្រួសារ ។

ជោគជ័យគឺជាមនុស្ស ដែលជាអ្នកថែទាំ ឪពុកម្តាយ ដែលមានវ័យចំណាស់ ។ ជោគជ័យគឺជាសិស្ស ដែលចំណាយពេលរៀន ដើម្បីប្រលងយកសញ្ញាប័ត្រ ។ ជោគជ័យគឺជាមនុស្ស ដែលធ្វើអ្វីៗ ដើម្បីអោយ ពួកគេសប្បាយចិត្ត ។ តើអ្វីដែលធ្វើអោយមានភាពជោគជ័យ ... តើអ្នកដឹងថា អ្នកទទួលបានជោគជ័យដោយរបៀបណា ?

នេះជាសំនួរដ៏លំបាកមែនទេ ? ជោគជ័យ គឺជាអ្វីដែលអ្នកដទៃមិនអាចមើលឃើញជំនួសអ្នកបានឡើយ ។ វាគឺជាបញ្ហាបុគ្គល ។ ជោគជ័យមិនមែនគ្រាន់តែ ការមានលុយរាប់លានដុល្លា និង ជីវិត ពោរពេញទៅ ដោយឧបករណ៍ សំរាប់ផ្តល់ភាពសុខស្រួលនោះទេ ។ វាគឺជាជីវិតរស់នៅរបស់អ្នក អាស្រយ័ទៅលើស្តង់ដារបស់អ្នក ។ អ្នកគ្រាន់តែយល់ថា ភាពជោគជ័យនៅពេល ដែលអ្នកកំពុងធ្វើអ្វី ដែលអ្នកជឿថា សំខាន់សំរាប់ជីវិតរបស់អ្នក ។


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)