បង្ហោះផ្សាយ

ខ្មែរ

Charya

· 2019-03-21

វិធីងាយៗដើម្បីដោះស្រាយបញ្ហាគ្រួសារ

0

១ រង់ចាំរហូតដល់អ្នកមិនខឹងដើម្បីពិភាក្សាអំពីបញ្ហានេះ

បញ្ហាគ្រួសារអាចមានការឈឺចាប់យ៉ាង ប្រសិនបើសមាជិកគ្រួសាររបស់អ្នកកំពុងឈ្លោះប្រកែកគ្នា រង់ចាំរហូតដល់អ្នកទាំងអស់គ្នាមានភាពស្ងប់ស្ងាត់ អាចជួយរក្សាការពិភាក្សា មិនឱ្យកើនឡើងទៅជាជម្លោះ។

២ ដោះស្រាយបញ្ហាគ្រួសារដោយផ្ទាល់

ការពិគ្រោះដោយផ្ទាល់ជាមួយអ្នកដែលមានបញ្ហា នឹងជួយធ្វើអោយបុគ្គលម្នាក់នោះមានអារម្មណ៍ធូស្រាល នឹងបុគ្គលម្នាក់នោះបង្ហាញអារម្មណ៍ពិតចេញមកបាន។

៣ រៀនទទួលយកកំហុសរបស់អ្នក

ពេលខ្លះអ្នកត្រូវរៀនទទួលស្គាល់កំហុសរបស់អ្នកប្រសិនបើអ្នកពិតជាមានកំហុសមែន។ អ្នកមិនត្រូវគិតថា អ្នកត្រូវរហូតនោះទេ។

៤ ជៀសវាងការស្តីបន្ទោសខ្លាំងៗ

ពេលអ្នកនិយាយជាមួយគ្រួសារអ្នក ជៀសវាងការប្រើភាសាដែលធ្វើឱ្យសមាជិកក្រុមគ្រួសាររបស់អ្នកមានកំហុសឬមានអារម្មណ៍អវិជ្ជមាន។ អវិជ្ជមានគឺជាភាព អាក្រក់។

៥ អត់ទោសដល់សមាជិកគ្រួសារណាដែលធ្វើខុសអ្នក

នេះអាចជារឿងពិបាកណាស់ វាពិតជាលំបាកណាស់ក្នុងការអភ័យទោសដល់បុគ្គលម្នាក់ជាសមាជិកគ្រួសារ ដែល បានធ្វើខុសចំពោះយើង។ ប៉ុន្តែអ្នកត្រូវតែធ្វើដើម្បីអោយបញ្ហានោះឆាប់រលត់ទៅវិញ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់