
Novel Readers
· 2023-04-25
រឿង ភ្លើងក្នុងអតីតកាល ភាគទី ១១ (៤) ប្រលោមលោក
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
387
"ហូ៎ អ៊ំហៃ របស់ ហ្វើសត៍ មានមន្តស្នេហ៍ខ្លាំងពិតមែន ទោះអ្នកគ្រូរបស់ ហ្វើសត៍ ពេញចិត្តប៉ា ប៉ាក៏មិនបានចាប់អារម្មណ៍ទេ ប៉ាចាប់អារម្មណ៍តែ ហ្វើសត៍ និងម៉ាក់ប៉ុណ្ណោះ ពិតមែនណា តែរឿងសុំអនុញ្ញាតនេះ បើ ហ្វើសត៍ ជាអ្នកសុំគួរតែល្អជាង ធានាថាគ្មានអ្នកណាជំទាស់ អូខេទេ?"
"អូខេ ចាំម៉ាក់ភ្ញាក់សិន ហ្វើសត៍ នឹងសុំឲ្យ តែពេលនេះ ហ្វើសត៍ ងងុយពិតមែនណាប៉ា” ដោយសារតែក្មេងតូចចាប់ផ្តើមងងុយខ្លាំង ទើបជ្រប់មុខហើយដេកលក់នៅលើដើមទ្រូងរបស់ប៉ាភ្លាមៗពេលនិយាយចប់ ។
"ដេកលក់លឿនតែម្តងហើយ ក្មេងជើងល្អ ខ្ជិលច្រអូសមែន ទាំងម៉ាក់ទាំងកូន” ស៊ូហ្វាង និយាយតិច មុននឹងដាក់កូនប្រុសលើសាឡុង ហើយរកភួយដណ្តប់ឲ្យ មុននឹងដើរទៅរកម៉ាក់របស់កូន ព្រោះគេឃើញនាងកម្រើកខ្លួន គិតថាប្រហែលភ្ញាក់ហើយ តែធ្វើពុតជាដេកលក់ គិតបានយ៉ាងម៉េចថាគេមិនដឹង ។
ជើងល្អ! ស៊ូហ្វាង គិតក្នុងចិត្តដោយអារម្មណ៍ល្អ ។
"ដេកលក់មែនឬអត់ សំណព្វចិត្ត មិនភ្ញាក់មកនិយាយជាមួយបងបន្តិចទេឬ អាស៊ិន ចង់សួរអីបងក៏បាន ពេលនេះត្រៀមចិត្តឲ្យអូនសាកសួរ”
"ស្អីរបស់លោក មនុស្សគេដេកគេពួន ចេះរំខានទៅកើត"
"ដេកលួចស្តាប់គេនិយាយគ្នាឬ អូនចូលចិត្តធ្វើឲ្យបងខ្នាញ់ណាស់ និយាយមិនដឹងរឿងជាងក្មេងអាយុ ៣ ឆ្នាំដូច ហ្វើសត៍ ទៅទៀត គេគួរឲ្យស្រលាញ់ និយាយអីក៏យល់ចិត្តប៉ាទាំងអស់ មិនដូចម៉ាក់របស់គេសោះ ប្រាប់ស្អីក៏មិនធ្វើតាម គ្រាន់តែហៅបងហើយជំនួសខ្លួនឯងថា អូន វាពិបាកខ្លាំងណាស់ឬ?”
"មិនពិបាកទេ គ្រាន់តែមិនចង់ ហើយនេះលោកចង់ជូន ហ្វើសត៍ ទៅសាលារៀនពិតមែនឬ?”
"ព្រមទទួលហើយមែនទេ ថាលួចស្ដាប់គេនិយាយគ្នា ហើយ! ស្អែកនេះបងនឹងជូនកូនយើងទៅ មិត្តគេនឹងបានដឹងថាកូនយើងក៏មានប៉ា ដែលសំខាន់ សង្ហាខ្លាំងទៀតផង អ៎! ព្យាយាមធ្វើចិត្តឲ្យស៊ាំផង ថាតទៅអូននឹងមានបងតាមជាស្រមោលបែបនេះហើយបើយល់ដល់អនាគតកូន ជួយធ្វើខ្លួនគួរឲ្យស្រលាញ់ដែរទៅ បងនឹងមានកម្លាំងចិត្តទៅធ្វើការរកលុយចិញ្ចឹមកូនចិញ្ចឹមប្រពន្ធ"
"អ្នកណាប្រពន្ធលោក និយាយឲ្យវាស្រួលបួលទៅ ចាង ស៊ូហ្វាង និយាយបែបនេះខ្ញុំខូចខាតអស់ហើយ លោកគ្រាន់គ្រាន់តែប៉ាកូនខ្ញុំ ចង់ប្រាប់ថាប្រុសៗដែលតាមញ៉ែខ្ញុំ សង្ហាជាងលោករាប់រយដង មនុស្សស្អីអង្គុយលើចង្អេរលើកខ្លួនឯងរហូត តែថា ម៉ារី ម៉ារ៉ុយ របស់លោកទៅណាហើយ?”
"ប្រចណ្ឌបងទេតើ ធ្វើចិត្តបន្តិចទៅ តែបងដឹងថាអូនជឿចិត្តបងក្នុងលំដាប់ទី ១ ទើបព្រមឲ្យកូននៅជាមួយបង ហើយក៏ព្រមប្រាប់ការពិតឲ្យគេដឹង អរគុណច្រើន តែរឿងមួយទៀតដែលបងចង់អះអាងឲ្យអូនជឿជាក់ គឺបងស្រលាញ់អូនខ្លាំងពិតមែន ទោះជាឲ្យម៉ារី ១០ នាក់បងក៏មិនមើល នីស៊ិន ម្នាក់គត់ដែលបងពេញចិត្តបើកចិត្តឲ្យបងបន្តិចទៅអូនសម្លាញ់”
“អាឡូ បាទ ខាងនេះចាំខ្ញុំចាត់ការឲ្យ តែថាមើលថែមិត្តខ្ញុំឲ្យល្អផង ថ្នាក់ថ្នមនាងបន្តិចទៅ ខ្ញុំជឿចិត្តលោក អាវៃ មិនធ្លាប់មានសង្សារពិតមែន លោកទៅងរដាក់បែបនោះ នាងប្រហែលធ្វើខ្លួនមិនត្រូវទេ កុំញ៉េះញ៉ោះមិត្តខ្ញុំពេក បាទ លាហើយ ជួបគ្នាស្អែកនេះ ខ្ញុំនឹង ប្រាប់ អាស៊ិន និង ហ្វើសត៍ ឲ្យ” ស៊ូហ្វាង ញញឹមស្រស់ម្នាក់ឯងបន្ទាប់ពី កឺហៃ ចុចបិទ បងថ្លៃរបស់គេប្រាប់ថាថ្ងៃនេះនឹងមិនមកមន្ទីរពេទ្យទេ ព្រោះមានរឿងត្រូវដោះស្រាយជាមួយអនាគតភរិយារបស់ខ្លួន គិតថាគួរតែដោះស្រាយគ្នាយូរ ព្រោះបានឮសំឡេងដង្ហក់របស់មិត្តនារីដូចជាត្រូវខ្ទប់មាត់ដោយអ្វីម្យ៉ាង ប្រាកដជាត្រូវបង្ក្រាបមិនខាន ។
ស៊ូហ្វាង គិតក្នុងចិត្ត ។
"លោកនៅឈរញញឹមម្នាក់ឯងទៀតយូរដែរទេ ហើយ បងហៃតេមកថាយ៉ាងម៉េច?”
“ថ្ងៃនេះបងប្រុសរបស់អូនមិនបានមកទេ ឲ្យបងមើលថែអូននឹងកូន បងថាមិនយូរទៀតទេ កសិដ្ឋាន អាយឈឹង ត្រូវតែមានពិធីមង្គលដល់ទៅពីរមិនខាន ជាដំណឹងល្អមែនទែន”
"ពិធីមង្គលស្អីរបស់លោក និយាយឲ្យវាងាយយល់បន្តិចបានទេ ហើយបងប្រុសខ្ញុំទៅណា ទើបមិនមក ខ្ញុំមិនចង់ឲ្យកូនគេងនៅមន្ទីរពេទ្យទេ ខ្លាចឆ្លងមេរោគ"
“មិនឃើញពិបាកយល់ត្រង់ណាផង គឺពិធីរៀបការរបស់បងនឹងអូន ហើយនិងបងប្រុសរបស់អូនជាមួយ ជាវៃ នោះអី ក្រោយនេះគិតថាប្រហែលជាមានកូនមុនការដូចយើងដែរហើយត្រៀមខ្លួនចិញ្ចឹមក្មួយផងទៅ អាស៊ិន ចំណែក ហ្វើសត៍ អូនមិនបាច់បារម្ភទេ បងមើលថែខ្លួនឯង បន្ទប់នេះក៏មានសុវត្ថិភាពសមគួរគ្រាន់តែរកអ្វីមកបន្ថែមអង់ទីក័រឲ្យកូនប្រុសយើងគួរតែអូខេហើយ”
ប្រភពអត្ថបទ៖ OBSOK BOOK
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
លេខកូដណែនាំ25691250
· 2024-01-12
😊😊
Piano YeayNa
· 2023-11-14
😁😁😁
Monykannikaមុន្នីកន្និកា
· 2023-10-03
👍👍👍
សៅនី ដាវីឌ
· 2023-04-25
😊😊☺☺
- 1
ទៅកាន់