
Town News
· 2023-05-05
ចាប់ខ្លួនជំទាវអត់ក្រឹត្យម្នាក់ដើរបោកប្រាស់ពលរដ្ឋ
#សង្គម# #ព័ត៌មានសង្គម# #ករណីបោកប្រាស់# #ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់#
2437
សមត្ថកិច្ចចាប់ខ្លួនជំទាវអត់ក្រឹត្យម្នាក់ ដើបោកប្រជាពលរដ្ឋជាច្រើននាក់នៅខេត្តពោធិ៍សាត់ ការចាប់ខ្លួននេះ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងក្រុងពោធិ៍សាត់។ លោក ម៉ូលីដា ស្នងការរងទទួលផែនព្រហ្មទណ្ទ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជាប់ចោទ ឈ្មោះ ហុីមមុំ អាយុ 53 ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូលខេត្តកណ្ដាល និងមានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ 24 ផ្លូវលេខ 108 ភូមិ 18 សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោករាជធានីភ្នំពេញ។

ជននេះត្រូវបានលោកឡុញ ច័ន្ចចេតនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងស៊ើបសួរលេខ 245 ចុះថ្ងៃទី 4 ខែឧសភាឆ្នាំ 2023 នេះពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិឯកភាព ឃុំថ្មដាស្រុកវាលវែងក្នុងអំឡុងខែកក្កដាឆ្នាំ 2021កន្លងទៅ។ ដោយបោកប្រាស់ជនរងគ្រោះម្នាក់ដែលបានមកដាក់ពាក្យបណ្ដឹងនៅតុលាការអស់ទឹកប្រាក់ចំនួន 17,700 ដុល្លារ ជាថ្នូរនិងរត់ការចូលក្របខ័ណ្ឌនគរបាល ហើយនិងមានពលរដ្ឋ ខ្លះទៀតអស់ចំនួន18,000 ដុល្លារ 15.000 ដុល្លារ ដែលនឹងត្រៀមដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទៀត និងពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវស្ត្រីខាងលើឆបោកតាមរូបភាពផ្សេងៗ អស់ប្រាក់ពី5ទៅ6លានរៀលផងដែរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
KH MOVIES
· 2023-05-07
hello 🤩
Ya min
· 2023-05-06
😊😊
ផល សុ ភ័ក្រ កូដ81854332
· 2023-05-05
hi
- 1
ទៅកាន់