បង្ហោះផ្សាយ

ខ្មែរ

Town News

· 2023-05-11

រស់នៅក្នុងទីរួមខេត្តបាត់ដំបងយូរហើយដែរ តែអត់ដែលដឹងពីប្រវត្តិ សារមន្ទីរ

#ប្រវត្តិសារមន្ទីរ# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ខេត្តបាត់ដំបង#

7130

សារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង មានអាយុកាល១១៨ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៣ នេះ ហើយក៏ជាអតីតសាលាខេត្តបាត់ដំបងផងដែរ។សារមន្ទីរនេះត្រូវបានរចនាដោយស្ថាបត្យករជនជាតិអ៊ីតាលី អគារបេតិកភណ្ឌនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1905 ជាកន្លែងស្នាក់នៅរបស់អតីតអភិបាលខេត្ត លោកជំទាវ កថា ថន ឈុំ ពេលដែលខេត្តបាត់ដំបងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម។លោកជំទាវ កថា ថន ឈុំ ជាសមាជិកនៃគ្រួសារបៀន (ផ្ទះអបៃវង្ស) ដែលគ្រួសារនោះគ្រប់គ្រងខេត្តបាត់ដំបងអស់ប្រាំមួយជំនាន់។ 

បន្ទាប់ពីការប្រគល់ខេត្តបាត់ដំបងមកឱ្យកម្ពុជាវិញតាមរយៈសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៧ អគារនេះបានក្លាយជាសាលាខេត្តសម្រាប់ខេត្តបាត់ដំបងរហូតដល់ឆ្នាំ ២០០៥។បច្ចុប្បន្ន អគារបេតិកភណ្ឌដ៏មានវ័យចំណាស់មួយនេះគឺជាសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង ដែលភ្ញៀវទេសចរអាចដឹងគុណចំពោះអគារប្រវត្តិសាស្ត្រនេះ ឧបករណ៍ភ្លេងបុរាណ ប្រវត្តិរបស់អភិបាលខេត្តបាត់ដំបង និងរូបគំនូរសិល្បករល្បីៗដែលមានកំណើតនៅខេត្តបាត់ដំបង។

ជាមួយនឹងការថែរក្សា និងធ្វើការអភិរក្សរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរដែនដីនោះ សារមន្ទីរនេះក៏ត្រូវបានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាជារៀងរាល់ថ្ងៃផងដែរ ។ដោយតម្លៃសំបុត្រសម្រាប់ភ្ញៀវទេសចរជាតិចូលទស្សនាគឺមានតម្លៃ ១០០០រៀលក្នុងម្នាក់។ហើយតម្លៃសំបុត្រ សម្រាប់ភ្ញៀវទេសចរអន្តរជាតិវិញ មានតម្លៃ ១២ ០០០រៀលក្នុងម្នាក់ ។

បើតាមមន្ត្រីដែលប្រចាំការនៅសារមន្ទីរនេះ បានឱ្យដឹងថា រាល់ថ្ងៃនេះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាសម្បត្តិបេតិកភណ្ឌជាតិដ៏ចំណាស់មួយនេះជាហូរហែរ មិនដែលដាច់ឡើយ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមានភ្ញៀវទេចរចូលទស្សនាច្រើនជាងគេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (42)

មិត្ត1000297123

· 2024-02-21

😎

phea1000262753

· 2024-02-20

❤️

Lyលេខកូដណែនាំ83495092

· 2024-02-15

👍❤

MAN MDAN MAN

· 2024-02-14

😀

ពូបុរី

· 2024-02-13

សម្រាប់តួកុនអ្នកស្រីទិត្យវិជ្ជរាដានីមានស្រុកកំណើត នៅខេត្តកំពង់ធំឯណោះទេ​ មិនមែននៅខរត្តបាត់ដំបង នោះឡើយ។

កូដណែនាំមិត្ត80866810

· 2024-02-12

hi

Borat

· 2024-02-02

👍👍

Oppo A76

· 2024-01-27

😍😍

Rathbunren

· 2024-01-16

😍😍

Aheii

· 2023-11-25

😊😊😊

kimnazin

· 2023-11-25

😊😊😊😊😊

Nyលេខកូដណែនាំ99789809

· 2023-11-10

👍

ក្រុមស្រីស្អាត់រាំ

· 2023-11-10

👏👏👏👏

Seng Sopha

· 2023-10-21

👍

sokphar

· 2023-10-16

😎🤗

  • 1
  • 2
  • 3
ទៅកាន់