
TNAOT News
· 2023-05-16
វិធី ៧ យ៉ាងដើម្បីព្យាបាលមុននៅលើខ្នង
#បញ្ហាមុនខ្នង# #រូបមន្តថែសម្រស់# #សុខភាព#
14499
សម្រាប់យុវវ័យដែលមានបញ្ហាមុននៅលើខ្នង ហើយមិនហ៊ានស្លៀកពាក់បើកចំហរ អាចប្ដូរសាកព្យាបាលតាមបែបធម្មជាតិនេះបាន ប៉ុន្តែត្រូវប្រើរយៈពេលយូរបន្តិច ទើបឃើញលទ្ធផល ដោយសារតែវីធីដែលយើងរៀបរាប់ខាងក្រោមនេះសុទ្ធតែមានសុវត្ថិភាពសម្រាប់ស្បែក មិនប្រើជាតិគីមីធ្វើឱ្យខូចស្បែករបស់អ្នក។
១. សម្អាតខ្នងរបស់អ្នកឱ្យបានទៀងទាត់ ជាពិសេសក្នុងអំឡុងពេលងូតទឹក អ្នកគួរប្រើក្រណាត់ជូតខ្នង ឬឈើដើម្បីសម្អាតខ្នងរបស់អ្នកជាប្រចាំ ដើម្បីកម្ចាត់កោសិកាស្បែក និងកាត់បន្ថយស្នាមមុននៅលើខ្នង ។
២. បន្ទាប់ពីសម្អាតខ្នងរួចហើយ អ្នកគួតែយកសំឡីជ្រលក់ចូលក្នុងប្រេង Tea Tree Oil ហើយលាបវានៅចំណុចណាដែលមានមុន ព្រោះវាអាចជួយកាត់បន្ថយការរលាក កាត់បន្ថយស្នាមក្រហមដែលធ្វើឲ្យកើតមុន សម្លាប់បាក់តេរី និងផ្សិតក្នុងរន្ធញើសផងដែរ ។
៣. ព្យាបាលស្លាកស្នាមមុនដោយប្រើ aloe vera
សម្រាប់អ្នកដែលមិនអាចស្វែងរក Tea Tree Oil អ្នកអាចប្ដូរមកប្រើ aloe vera ជំនួសវិញបាន ព្រោះថា aloe vera ជួយកាត់បន្ថយការរលាក កាត់បន្ថយស្នាម ជួយព្យាបាលមុន និងកាត់បន្ថយស្នាមអុចខ្មៅបានយ៉ាងល្អ។
៤. សូមកុំស្លៀកសម្លៀកបំពាក់តឹងពេក ព្រោះវាបង្កឱ្យមានសំណើម បណ្តាលឱ្យមានការប្រមូលផ្តុំនៃបាក់តេរី ហើយវាធ្វើឲ្យស្បែករបស់អ្នក ងាយរលាក និងបង្កឲ្យកើតមុននៅលើខ្នងពិបាកព្យាបាល។
៥. បរិភោគបន្លែ និងផ្លែឈើ
អ្នកគួរតែបរិភោគផ្លែឈើ និងបន្លែឲ្យបានញឹកញាប់ ជាពិសេស ផ្លែក្រូចឆ្មារ ប៉េងប៉ោះ ល្ហុង ឬមង្ឃុត ព្រោះវាសម្បូរដោយវីតាមីន ជួយកាត់បន្ថយការរលាកស្បែក និងផ្ដល់សំណើមដល់ស្បែកផងដែរ។
៦. ជៀសវាងអាហារចៀន ខ្លាញ់ និងផ្អែម
ក្រៅពីការញ៉ាំបន្លែ ផ្លែឈើ និងផឹកទឹកឲ្យបានច្រើន អ្នកត្រូវចៀសវាងអាហារមួយចំនួនដូចជា អាហារចៀន អាហារមានជាតិខ្លាញ់ និងផ្អែម ក៏អាចកាត់បន្ថយការកើតមុនបានដែរ។
៧. កុំឱ្យសក់របស់អ្នកប៉ះខ្នងរបស់អ្នក
ក្នុងអំឡុងពេលមនុស្សស្រី មានបញ្ហាមុនខ្នង ត្រូវចងសក់ឲ្យស្អាត ដើម្បីកុំឱ្យប៉ះខ្នងរបស់អ្នក។ ដោយសារតែសក់របស់អ្នកមានជាតិប្រេង ប្រសិនបើសក់របស់អ្នកប៉ះស្បែកខ្នង នោះវាបង្កើតឲ្យមានប្រេងកខ្វក់ ហើយបណ្តាលឱ្យមានការប្រមូលផ្តុំនៃបាក់តេរី ដែលជាមូលហេតុធ្វើឱ្យកើតមុនផងដែរ ៕
សម្រួលដោយ ៖ លីដា
ប្រភពដើម ៖ https://www.sanook.com/women/237361/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (68)
មិត្ត12938435
· 2024-03-05
❤❤
Solin Vorn 23121996
· 2024-02-29
សួស្តីបងៗ
Thoeun Dany
· 2024-02-29
❤️❤️
មិត្ត1000199168
· 2024-02-27
hi
ឃីមស្រីនា
· 2024-02-23
😋
ហេម ហេង ណែនាំ56002293
· 2024-02-07
ហាយ
Bong Mon Bong
· 2024-01-17
😍
BoyLoea
· 2024-01-14
🥰
រត្ន័កូដណែនាំ44130459
· 2024-01-13
👍👍
ព្រឿង សុផានីតា
· 2023-12-30
👍👍
Seng Bopha
· 2023-12-02
Hi 🤔
Baek Seung Jo
· 2023-11-24
😮
Sreychariya Ken
· 2023-11-21
😉😉😉
កូដណែនាំ 7945994
· 2023-11-17
👍👍
An Mentra
· 2023-11-14
👍
- 1
- 2
- 3
- 4
- 5
ទៅកាន់