បង្ហោះផ្សាយ

ខ្មែរ

Novel Readers

· 2023-05-20

រឿង រៀបការជាមួយចៅហ្វាយកំពូលបិសាច ភាគទី ៤ (៥) ប្រលោមលោក

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

3149

"ភ្លៀងចាប់ផ្តើមរាំង នាងក៏គេងលក់ទៅ ពេលមេឃភ្លឺក៏មានកន្ទុំរុយមកជួយ យើងជាអ្នករួចគ្រោះក្រុមទី៦ដែលត្រូវនាំចុះពីភ្នំ" និយាយចប់គេក៏ដាក់នាងឱ្យដេកវិញ ។

"នេះខ្ញុំគេងលក់...មិនដឹងរឿងឬនេះ"

ស៊ីវៀរ៍ ចម្លែកចិត្តដែលខ្លួនឯងដេកលក់ដូចស្លាប់បាន មិនចង់ជឿទេថាខ្លួនឯងអាចចុះពីភ្នំបានដោយមិនដឹងខ្លួន នាងប្រហែលធ្វើឱ្យគេមានបន្ទុកធ្ងន់មិនស្ទើរទេ ។

"ពេលនោះនាងឡើងកម្តៅខ្ពស់..." គេញឹមៗ

"វាស់សីតុណ្ហភាពនៅទីនេះគឺឡើងដល់ ៣៩អង្សា”

ស៊ីវៀរ៍ បើកភ្នែកធំៗដោយការភ្ញាក់ផ្អើល នាងឈឺអីចឹង ឬ មិនឃើញដឹងខ្លួនអីបន្តិច ។

នាងលិទ្ធបបូរមាត់ម្តងទៀត និងគិតចង់ងើបអង្គុយ ។

“ខ្ញុំត្រូវតេទៅផ្ទះ” បងប្រុសនិងបងថ្លៃមុខជាបារម្ភស្លាប់ហើយ ។

"ខ្ញុំតេប្រាប់ មេហ្គេន ហើយ” គេសង្កត់ស្មានាងតិចៗ "ពួកគេនៅមិនសុខចង់មកទទួលនាង តែខ្ញុំប្រាប់ថានាងនឹងទៅវិញជាមួយខ្ញុំ ឲ្យពួកគេចាំនៅផ្ទះក៏បាន”

គេលើកដៃជាការហាមមិនឲ្យងើប ទើបនាងបានតែអែនខ្លួនទៅដេកដូចដើម ។

"យើងនៅទីនេះយូរប៉ុណ្ណាទៀត?”

នាងមានអារម្មណ៍ប្លែកទឹកដី ដេកលើឥដ្ឋ នៅសងខាងផ្លូវមានមនុស្សដើរឱ្យច្រវាត់ ។

តែថាខោអាវនៅលើខ្លួន? ពេលនេះនាងដូរមកស្លៀកឈុតកីឡាសម្រាប់មនុស្សស្រីបានយ៉ាងម៉េច?

ពន្លឺភ្នែករបស់នាងពេញដោយភាពងឿងឆ្ងល់ ។

ចេហ្វ និយាយពេលសង្កេតឃើញនាងសម្លឹងខោអាវលើខ្លួន ។

"ខោអាវនាងទទឹកអស់ គិលានុបដ្ឋាយិកាម្នាក់ជួយផ្លាស់ឱ្យ"

ពេលគេអធិប្បាយឱ្យបាត់សង្ស័យហើយក៏តបសំណួររបស់នាង ។

"ចាំឲ្យមនុស្សរបស់ខ្ញុំមកទទួល យើងនឹងបានទៅវិញហើយ ពួកគេគួរតែមកដល់ប្រហែល១ម៉ោងទៀត នាងគេងបន្តិចទៀតក៏បានព្រោះកម្ដៅមិនទាន់ចុះ"

"អ្ហ៎..."

នាងដេកលក់ម្ដងទៀត ទោះនៅជុំវិញខ្លួនមានតែអ្នកមិនស្គាល់តែពេលមានគេនៅក្បែរ នាងដឹងថានាងជឿជាក់គេ ។

មិនដឹងថានាងដេកលក់យូរប៉ុណ្ណា តែក៏ដឹងខ្លួនម្តងទៀតពេលមានអារម្មណ៍ថាមានមនុស្សបីខ្លួន ទើបនាងភ្ញាក់បើកភ្នែក ។

"ភ្ញាក់ហើយអ្ហ៎" ចេហ្វ កំពុងបីនាង គេនៅតែបោះជំហានទៅមុខបន្ត ខណៈដែលនិយាយដោយសំឡេងស្រទន់ជាពិសេស "មនុស្សរបស់ខ្ញុំមកដល់ហើយ យើងទៅឡើងឡាន"

នាងងក់ក្បាល ព្រមឱ្យគេបីឡើងឡាន ។

ឡានរបស់គេធំ អង្គុយសប្បាយៗដូចឡានមីនីវែនរបស់ពួកតារា នាងអាចដេកបានស្រួល តែថាដេកឡើងទៅជាឈឺក្បាលទៅហើយទើបមិនចង់ដេកទៀត ។

"ខ្ញុំចង់អង្គុយច្រើនជាង"

"គ្មានបញ្ហា" ចេហ្វ ងក់ក្បាល ។

គេបីនាងឡើងឡានដោយមានអ្នករុញទ្វារបិទ ពេលឮសំឡេងតន្ត្រីស្រាលស្រទន់ និងក្លិនកាហ្វេឈ្ងុយៗរសាត់ពេញឡាន នាងក៏មានអារម្មណ៍ល្អភ្លាម ។

ចេហ្វ ដាក់ឲ្យនាងអង្គុយផ្អែកគេ ស្រីសក់ខ្លីរាង Man Man ម្នាក់ដែលអង្គុយនៅខាងមុខ ងាកមកហុចស៊ុបក្ដៅៗមួយចានឲ្យគេ បន្ទាប់ពីនោះក៏ញញឹមតិចៗដាក់នាងយ៉ាងសុភាព ។

គេបើកគម្របបាន ហើយហុចឲ្យនាងដោយមិនបានណែនាំស្រីសក់ខ្លីនោះថាជាអ្នកណា ។

"នេះជាស៊ុបក្ដៅៗ នាងគួរតែឃ្លានហើយ ហុតបន្តិចទៅ”

ស៊ីវៀរ៍ សម្លឹងមើលស៊ុបរបៀបអែនអន ហើយមើលគេដោយការអង្វរករ ។

"មានកាហ្វេទេ ខ្ញុំធុំក្លិនកាហ្វេ សុំមួយកែវបានទេ?"

"នាងមិនបានញ៉ាំអីផង គ្រាន់តែចាក់ថ្នាំបញ្ចុះកម្តៅ និងព្យួរសេរ៉ូម កុំអាលប៉ះកាហ្វេអី ធ្វើជាក្មេងល្អស្ដាប់បង្គាប់ ហុតស៊ុបឲ្យអស់សិន បើចង់ញ៉ាំកាហ្វេ ចាំចុះពីភ្នំសឹមនិយាយគ្នា" គេសើច ។

ពាក្យថា ធ្វើជាក្មេងល្អស្តាប់បង្គាប់ ដែលដូចជានិយាយប្រូក្មេងបបួលឲ្យចិត្តនាងស្រៀវចម្លែក ។

ពេលចុះពីភ្នំគឺត្រូវទៅផ្ទះរៀងខ្លួនមិនអីចឹង?


ប្រភពអត្ថបទ៖ OBSOK BOOK 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

Piano YeayNa

· 2023-08-22

😀😀😀😀😀😀😀

MADY NI

· 2023-05-20

😁😀

ពិនិត្យការឆ្លើយតបទាំងអស់( 2 )
  • 1
ទៅកាន់

ការណែនាំពិសេស