
Novel Readers
· 2023-05-28
រឿង ភ្លើងក្នុងអតីតកាល ភាគទី ២១ (៣) ប្រលោមលោក
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
3412
ស៊ូហ្វាង ភាំងពេលបានស្តាប់សម្តីរបស់កូនប្រុស គេក៏បានឃើញរូបភាពនោះដូចគ្នា ថែមទាំងឃើញខ្សែភ្នែកបែបត្រេកកាមបែបតែមួយដូចគេទៀត បើបណ្តោយឲ្យកូនប្រុសទៅសួរពេលនេះមានសង្ឃឹមថាបងថ្លៃនឹងបានធាក់គេចេញឆ្ងាយពីស្រីតូចរបស់គេមិនខាន គ្មានផ្លូវទេ! ស៊ូហ្វាង បានតែគិតក្នុងចិត្ត មុននឹងញញឹមដាក់កូនប្រុស ។
"គ្មានអីទេ ហ្វើសត៍...អាស៊ិន ឃើញដែរទេ បងចង់បានបែបនោះខ្លះ យប់នេះអូខេទេអូនសម្លាញ់"
នីស៊ិន ចុះពីជណ្តើរដោយមិនចាប់អារម្មណ៍អ្នកដែលឈរបីកូន ព្រមទាំងនិយាយស្តីរករឿងនាងគ្រប់ពេល ពេលដើរមកដល់ជាន់ក្រោមក៏មិនឃើញថាពីរនាក់ប៉ាកូនតាមនាងចុះមក នីស៊ិនសម្រេចចិត្តដើរចូលផ្ទះបាយមុន ដោយមិនបញ្ចេញសំឡេងអ្វីទាំងអស់ ។
ស៊ូហ្វាង ពេលឈរចាំឲ្យភរិយាហៅជាច្រើននាទី តែនាងក៏មិនហៅ ហើយមិនបានតាមគេ ទើបតន្រ្តំជើងដើរចុះទៅ ធ្វើឲ្យកូនប្រុសដែលត្រូវបីនោះលើកចិញ្ចើម ហើយមើលមុខលោកប៉ាព្រោះមិនយល់ ។
"ម៉េចក៏ប៉ាដើរខ្លាំងៗម៉េ្លះ អ៊ំធ្លាប់ប្រាប់ថាបើដើរតន្រ្តំជើង នឹងធ្វើឲ្យម្ចាស់ទឹកម្ចាស់ដីមិនពេញចិត្ត ហើយក៏មិននៅមើលថែរក្សាផ្ទះដែរ"
"ប៉ាមិនបានដើរតន្រ្តំជើង គឺ ហ្វើសត៍ ធ្ងន់ទើបដាក់ទម្ងន់ជើងចុះខ្លាំង វាឮខ្លាំងអីចឹងឯង”
"អាហារមកដល់ហើយ ថ្ងៃត្រង់នេះគ្មានត្រីញ៉ាំ ញ៉ាំពងទាសិនទៅ ងរស្អីទៀតហើយប៉ារបស់ ហ្វើសត៍ មុខនេះងររហូតតែម្តង"
"មែនហើយ មុខប៉ាងរតាំងពីដើរចុះពីជណ្តើរ ថែមទាំងដើរសំឡេងឮទៀតផង" ក្មេងប្រុសប្ដឹងម៉ាក់ភ្លាមពេលបានឱកាស ។
"ហ៊ឺ មិនដឹងអ្នកណាទេមិនចាប់អារម្មណ៍ខ្លះសោះ ពេលនៅតៃប៉ិ អូនងាយជាងនេះ ម៉េចក៏ពេលមកនៅផ្ទះខ្លួនឯងរឹងចចេសសុំស្អីក៏មិនឲ្យ”
"បងក៏មិនមែនជាក្មេងស្រាប់ទៅហើយ ធ្វើខ្លួនឲ្យល្អៗជាគំរូដល់កូនខ្លះ មិនមែនមកងរង៉ក់អីប្រជែងគ្នាទេ”
"អ្ហ៎ កុំធ្វើមុខបែបនេះ បងសុំទោស ថ្មីៗនេះមានរឿងកើតឡើងច្រើនណាស់ ធ្វើឲ្យអារម្មណ៍បងមិនសូវល្អ កុំងរអី ជានាគ្នាវិញទៅណា៎ សំណព្វចិត្ត មើលចុះ ហ្វើសត៍ ក៏ចង់ឲ្យម៉ាក់ញញឹមដែរ”
នីស៊ិន អត់មិនបាននឹងញញឹមដាក់ឫកពាលួងសុំជានារបស់ស្វាមី ។
"មិនងរទៀតទេ តែលើកក្រោយមិនយកបែបនេះ ហ្វើសត៍ មកអង្គុយខាងនេះ ម៉ាក់ដួសបាយឲ្យ"
ស៊ូហ្វាង ឈ្ងោកទៅថើបថ្ងាសភរិយាថ្នមៗពីរបីខ្សឹត មុននឹងដកខ្លួនចេញពេលនាងចាប់ផ្ដើមធ្វើមុខងរម្ដងទៀត នៅខណៈដែលកូនប្រុសសើចកក្អឹកដោយការពេញចិត្ត ហើយចាប់ផ្តើមញ៉ាំអាហារ។
"ឆ្ងាញ់ទេ កូនប្រុសសង្ហារបស់ប៉ា?"
"ឆ្ងាញ់បំផុតក្នុងលោក យប់នេះមនុស្សច្រើនណាស់មែនទេប៉ា លោកតាលោកយាយក៏មក សប្បាយចិត្តមែនទែន ចាស់ទុំនៅជុំគ្នា ហ្វើសត៍ ចង់ឲ្យ អ៊ំហៃ ធ្វើកម្មវិធីនេះឲ្យញឹកញាប់”
ពេលកូនប្រុសតូចនិយាយចប់ អ្នកជាប៉ានិងម៉ាក់ងាកមុខមកប្រសព្វភ្នែកគ្នាភ្លាមដោយយល់ពីអារម្មណ៍របស់កូន ក្មេងតូចធំធាត់ក្នុងគ្រួសារដែលមានគ្រប់យ៉ាងក៏ពិតមែន តែការដែលបាននៅជួបជុំគ្នា វាតែងតែធ្វើឲ្យមានអារម្មណ៍ល្អ បានទទួលទាំងក្តីស្រលាញ់និងភាពកក់ក្ដៅរួមគ្នា ។
ព្រះអាទិត្យចាប់ផ្តើមលិចនៅជើងមេឃ ទើប កឺហៃ ព្រមដោះលែងឲ្យភរិយាចុះមកជួយការងារនៅខាងក្រោមបាន ព្រោះពេលនេះជិតដល់ពេលបើកពិធីហើយ...ជាវៃ ចុះទៅជួយ នីស៊ិន និងស៊ីលៀវ ក្នុងផ្ទះបាយ ដើម្បីធ្វើអាហារនិងបង្អែមជប់លៀងកម្មករ និងទទួលភ្ញៀវក្នុងយប់នេះ ទោះជានាងមានអារម្មណ៍ចុករួយខ្លះក៏ដោយ តែក៏មិនបានសម្តែងអាការណាចេញមក ។
"ទៅរួចទេអូនសម្លាញ់ បើហត់សម្រាកសិនទៅ ការងារក្នុងផ្ទះបាយមានអ្នកធ្វើហើយ” កឺហៃ ដើរមកខ្សឹបក្បែរសង្សារតិចៗ ដូចត្រូវការរំខានអារម្មណ៍របស់អ្នកម្ខាងទៀត ហើយក៏បានផល ពេលអ្នកម្ខាងទៀអុកកែងដៃខ្លាំងៗចំពោះរបស់គេ ។
"អូ៎យ...មិនចង់បានអាហ្នឹងទេអូនសម្លាញ់ តិចត្រូវចំណុចពិសេសរបស់បង អូនធ្វើយ៉ាងម៉េច..."
"មិនឃើញយ៉ាប់ គឺគ្រាន់តែរកសង្សារថ្មី អូនមិនទាន់បានរៀបការផង មិនទាន់អស់ហាងឆេងទេ”
ជាវៃ ហកឲ្យសង្សារដោយសំឡេងសោះកក្រោះ ធ្វើឲ្យអ្នកស្ដាប់ដល់ថ្នាក់ឡើងឈាមពេញមុខ ទាញនាងទៅរក ហើយផ្អឹបបបូរមាត់ថើបនៅក្នុងផ្ទះបាយ ដែលមានមនុស្សមិនតិចជាង ១០នាក់ក្នុងនោះ ។
"...បងធ្វើស្អីឆ្កួតហ្នឹង ឃើញទេ គេមើលច្រើនណាស់"
"បងមិនខ្វល់ អូនក៏ដឹងថាបងមិនចូលចិត្តស្តាប់អីបែបនោះ ហើយកុំសង្ឃឹមថាចាកចេញពីបងបាន”
ច្រើនម៉ោងកន្លងផុតទៅនៅកណ្តាលមនុស្សជាច្រើនដែលមកចូលរួមពិធីក្នុងកសិដ្ឋាន អាយឈឹង...ពេលហៅកម្លាំងចិត្តឲ្យគ្រប់គ្នាក្នុងកសិដ្ឋាន ព្រមទាំងបើកសម្ពោធពិធីរួចរាល់ កឺហៃ ក៏ដើរតាមសង្សារមិនព្រមទៅណា គេទាំងព្យាយាមរករឿងបបួលនិយាយ តែនាងក៏នៅតែតោះតើយ មិនចាប់អារម្មណ៍គេដូចមុន អ្នកកំលោះដឹងច្បាស់ថាមនុស្សជាទីស្រលាញ់ខឹងគេដោយសាររឿងអី តែព្រោះនិយាយរួចហើយទើបមិនចង់ខូច Form ដូច្នេះហើយទើបមិនបាននិយាយពាក្យសុំទោស ។
"អាវៃ នេះអូនមិននិយាយជាមួយបងពិតមែនឬ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
សៅនី ដាវីឌ
· 2023-11-30
😊😊☺😀😀😀
Piano YeayNa
· 2023-08-22
😁😁😁😁😁
HenMeng
· 2023-05-29
😊😊😊😊
ណែនាំមិត្ត 12198175
· 2023-05-28
❤️🥺☝🏻
- 1
ទៅកាន់