បង្ហោះផ្សាយ

ខ្មែរ

ថ្មីៗ-ThmeyThmey

· 2023-08-21

កម្ពុជា-ចិន​ នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យលើស១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣

#កម្ពុជា-ចិន# #សង្គម# #ព័ត៌មានសង្គម# #រាជ រ៉ា#

6009

រូបតំណាង៖ ទិដ្ឋភាពរួមនៃកំពង់ផែស្វ័តក្រុងព្រះសីហនុ​ ដែលជាច្រកនាំចេញ-នាំចូលទំនិញជាងគេរបស់កម្ពុជា​។

ដោយ: អ៊ូ សុខមាន (OU Sokmean)

៧ខែមកនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិនសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ៧ពាន់លានដុល្លារ កើន១,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២២។ ភាគីទាំងពីរ បន្តប្តេជ្ញាជំរុញពាណិជ្ជ​កម្ម​បន្ថែមទៀត ដើម្បីឱ្យលើស១២ពាន់លានដុល្លារក្នុងឆ្នាំ២០​២៣ ។​

ចិនបានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចាប់តាំងពីឆ្នាំ២០១0 ។ ចំណងមិត្តភាពនេះ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងទ្វេដង និងទទួលបានផលប្រយោជន៍ទាំងសងខាង។ ក្នុងពិធីបើកពិព័រណ៍កម្ពុជា-ហុងកុង នៅ Factory Phnom Penh កាលពីថ្ងៃទី១៩សីហា លោក រាជ រ៉ា រដ្ឋលេខាធិការក្រេសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ «ចក្ខុវិស័យរបស់រដ្ឋាភិបាលប្រទេសទាំងពីរ មានទិសដៅជំរុញការកសាង សហគមន៍ជោគវាសនាតែមួយ និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣»។

 ពីមួយឆ្នាំពីមួយឆ្នាំ ទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ។ បច្ចុប្បន្ន រដ្ឋាភិបាលប្រទេសទាំពីរបានឈានឡើងមួយកម្រិតពីមិត្តភាពដែកថែបទៅជាមិត្តភាពកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងមានឆន្ទៈរួមគ្នាក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មឱ្យដល់កម្រិតគោលដៅដ៏ប្រសើរមួយ។ « តាមរយៈគោលនយោបាយវិថីសូត្រខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ រដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍរួមគ្នាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព តំបន់សេដ្ឋកិច្ចពិសេស វប្បធម៌ ទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារអេកូបរិស្ថាន»។ នេះជាការលើកឡើងរបស់លោក​ រាជ រ៉ា។​ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍កម្ពុជា-ហុងកុង នៅ Factory Phnom Penh កាលពីថ្ងៃទី១៩សីហា។ រូបថត៖ MoC

បច្ចុប្បន្នកម្ពុជា-ចិន ក៏កំពុងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ ដែលចូលធរមាននាដើមឆ្នាំ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ចូលធរមាននៅឆ្នាំ២០២១ ផងដែរ។ 

 លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបន្តអះអាងដូច្នេះ ៖ «កត្តាទាំងអស់នេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ កាន់តែរីកចម្រើនមួយកម្រិតទៀត ដោយក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសរុប កម្ពុជា-ចិន សម្រេចបានជាង១១,៦៨៦លានដុល្លារកើនឡើងប្រមាណ៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១»។ 

 ដោយឡែក ក្នុងរយៈពេល៧ខែមកនេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសចិន គឺសម្រេចបាន៧ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅចិនមានជាង៨១៤លានដុល្លារ កើនឡើង១៦,២ភាគរយ ខណៈការនាំចូលពីប្រទេសចិនមានវិញមានជាង ៦,២៧លានដុល្លារ កើនឡើងត្រឹម០,១៤ភាគរយ។ លោក រាជ រ៉ា បង្ហាញសុដ្ឋនិយកថា ប្រទេសទាំងពីរ​នឹងសម្រេចទំហំពាណិជ្ជកម្ម​ទៅតាមគោលដៅក្នុងតម្លៃលើសពី១២ពាន់លានដុល្លារ នាឆ្នាំ២០២៣៕ 

ប្រភពដើម៖ Thmey Thmey

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (15)

Reach pkr

· 2023-08-23

😍

Pretty Pretty

· 2023-08-22

👍

នីតា លេខកូដ63230368

· 2023-08-22

😯😯😯

មិត្ត1000042124

· 2023-08-22

😍😊😍

Yann Sophy

· 2023-08-22

😍😍

លី ផានី

· 2023-08-22

😍

Ronchanren22

· 2023-08-22

☺☺

កាន់កាន សេរីរិទ្ធ

· 2023-08-22

ជំពាក់លុយចិនកាន់តែច្រើនហើយបងប្អូនជនរួមភាសា

Phary Jack

· 2023-08-22

😊

Kakda phon

· 2023-08-21

😎

Hon Kol67852400

· 2023-08-21

😍

nananyកូដណែនាំ63777188

· 2023-08-21

👍👍

SENG SEAVLENG

· 2023-08-21

😘😘

SENG SEAVLENG

· 2023-08-21

😘😘

BoreyFullHD

· 2023-08-21

hello 🤗

  • 1
ទៅកាន់

ការណែនាំពិសេស