
Malis
· 2019-03-24
តម្លៃអចលនទ្រព្យនៅតាមផ្លូវព្រះមុនីរ៉េតបន្តកើនឡើង
0
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យអន្តរជាតិបានថ្លែងថា តម្លៃអចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត កំពុងមានសក្តានុពល ហើយតម្លៃបន្តកើនឡើងប្រចាំឆ្នាំ។
នាយកក្រុមហ៊ុន Century21 Fortuna Investment លោក វ៉ា វីរៈ បានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីល្ងាចថ្ងៃទី២១ ខែមីនានេះថា អចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត បើប្រៀបធៀបជាមួយតំបន់ដទៃទៀត ដូចជានៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ផ្លូវកម្ពុជាក្រោម ផ្លូវហ្សាឌឺហ្គោល ឬមហាវិថីសហព័ន្ធរុស្ស៊ី គឺនៅមានកម្រិតទាបនៅឡើយ។ លោកបន្តថា យើងមើលឃើញជាក់ស្ដែងស្រាប់ ចំពោះសំណង់អាគារដែលស្ថិតនៅតាមផ្លូវព្រះមុនីរ៉េត មិនសូវជាមានភាពទាក់ទាញខ្លាំង ដូចតាមបណ្តាផ្លូវដូចដែលបានរៀបរាប់ខាងលើនោះទេ។
ផ្លូវនេះត្រូវបានគេបែងចែកជា២តំបន់ គឺតំបន់ទី១ ចាប់ពីផ្សារដើមគរឆ្ពោះមកអាងទឹកអូឡាំពិក និងតំបន់ទី២ ចាប់ពីផ្សារដើមគរ ឆ្ពោះទៅស្ពានស្ទឹងមានជ័យ។
លោកវ៉ា វីរៈ បានបន្តទៀតថា ចំពោះតំបន់ទី១ មានភាពទាក់ទាញជាង ព្រោះនៅសងខាងផ្លូវភាគច្រើន ត្រូវបានគេបើកលក់ជាអាជីវកម្មចម្រុះបាន និងមានមនុស្សចរាចរណ៍ឆ្លងកាត់ច្រើន ដែលដីនៅតំបន់នេះមានតម្លៃចន្លោះពី៣៥០០ទៅ៤៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកចំពោះតំបន់ទី២ ហាក់មិនសូវសម្បូរផ្ទះអាជីវកម្មនោះទេ ហើយប្រភេទផ្ទះនីមួយៗភាគច្រើនមានប្រវែងខ្លី ហើយក៏មានតែមួយជួរ ព្រោះនៅទល់មុខជារបងសណ្ឋាគារ និងរបងភូមិគ្រឹះ។ ដូច្នេះតំបន់ទី២ នេះ មានតម្លៃទាបជាងតំបន់ទី១ ដែលអាចស្ថិតនៅក្នុងចន្លោះពី៣០០០ ទៅ ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
យ៉ាងណាក៏ដោយ លោកវ៉ា វីរៈ ក៏បានបញ្ជាក់បន្ថែមថា តម្លៃខាងលើនេះជាតម្លៃនៅលើទីផ្សារនាពេលបច្ចុប្បន្ន ប៉ុន្តែនៅថ្ងៃខាងមុខនេះ អាចនឹងមានការកើនឡើងខ្ពស់ជាងនេះ ព្រោះជាទូទៅតម្លៃដីនៅក្នុងរាជធានីភ្នំពេញ តែងមានការកើនឡើងក្នុងរង្វង់ប្រមាណ១០-១៥ ភាគរយប្រចាំឆ្នាំ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
លោក គីម ជុងអ៊ុន អាចនឹងធ្វើដំណើរ ទៅវៀតណាមតាមរថភ្លើង

ក្ដៅៗ ភ្នំពេញក្រោន បង្ហាញកីឡាករប្រេស៊ីល២នាក់ ត្រៀមរដូវកាលថ្មី

លោក ហ៊ុន សែន គ្រោងរៀបចំខួបទី២០នៃការបញ្ចប់សង្រ្គាមស៊ីវិលដោយការសម្ពោធវិមានឈ្នះ-ឈ្នះ

ចិនថា ការនាំចូលផលិតផល និងសេវាកម្មមកកាន់ប្រទេសចិនត្រូវបានវាយតម្លៃថា នឹងកើនឡើងរហូតដល់ ៤០ទ្រីលានដុល្លារ

យោបល់ទាំងអស់ (0)
គ្មានយោបល់