
Lina លីណា
· 2023-08-27
រឿងប្រលោមលោក រឿងបើសិនថ្ងៃស្អែកមកដល់ ភាគ៤
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
6987
លោកស្រីស៑ូ សាននិយាយយ៉ាងម៉េចហើយគីម ស៑ូជីងយើងសួរម៉េចមិនឆ្លើយ នាងនិយាយខ្ញុំ គឺខ្ញុំលោក សុធានិយាយអូនសម្លាញ់ស្តាប់បងបកស្រាយសិន លោកស្រីស៑ូ សាននិយាយស្តាប់អីទៅលោកចង់និយាយថាលោកនិយាយរឿងការងារនៅក្នុងសណ្ឋាគារតែពីរនាក់អញ្ចឹងមែនទេប្រាប់ខ្ញុំមកឬក៏មិនពិតគីមស៑ូ ជីងនិយាយវាមិនដូចលោកស្រីគិតឡើយ លោកស្រីស៑ូ សាននិយាយបិទមាត់យើងមិនបានសួរឯងទេ លោកសុធាត្រូវ អ្វីដែលអូនគិតគឺវាមិនខុសនោះទេតែបងលោកស្រីស៑ូសាន និយាយហេតុអីទៅទើបធ្វើដាក់ខ្ញុំបែបនេះប្រាប់ខ្ញុំមកគាត់គ្របួចករអាវលោកសុធាដោយនិយាយ គីម ស៑ូជីងឥឡូវខ្ញុំសួរនាងជាលើកចុងក្រោយកូនប្រុសអាយុ៦ឆ្នាំនោះជាកូនអ្នកណាឬក៏ជាកូនរបស់គេ គីម ស៑ូជីងនិយាយមែនកូនខ្ញុំនិងលោកប្រធានលោកស្រីទះនាងមួយកំភ្លៀងរួចវៃ៉ជាច្រើនដៃលោកសុធាឃាត់គាត់ក៏និយាយទាំងទឹកភ្នែកថាគីម ស៑ូជីងមិននឹកស្មានថាឯងហ៑ានក្បត់ខ្ញុំទាំងដែលខ្ញុំស្រលាញ់ឯងដូចជាប្អូនស្រីកាលនោះឯងមានកូនខ្ញុំអាណិតណាស់ព្រោះតែកូននោះគ្មានឪពុកហៅនិងគេតើពួកឯងទាក់ទងគ្នាតាំងពីពេលណាទៅ។

គីម ស៑ូជីងនិយាយកាលពី៦ឆ្នាំមុន លោកសុធានិយាយតោះយើងទៅផ្ទះវិញទៅលោកស្រីនិយាយមិនបាច់ទេពួកឯងរួមក្បលគ្នាក្បត់ខ្ញុំតែរឿងនេះខ្ញុំនិងបញ្ចប់ដោយខ្លួនឯងកុំឲ្យរឿងនេះដឹងទៅអីន ឆាយបានហើយ ព្រៃជិតដល់ថ្ងៃរៀបការនាងហើយខ្ញុំមិនចង់ឲ្យនាងមិនសប្បាយចិត្តព្រានថៃរៀបការបែរជាប៉ាម៉ាក់លែងលះគ្នាលោកសុធានិយាយអូនសម្លាញ់លោកស្រី ស៑ូ សាននិយាយបានហើយឈប់ទៅពេលនេះខ្ញុំត្រូវទៅវិញហើយលោកសុធាចាប់ដៃលោកស្រីតែលោកស្រីយកចេញហើយដើរចេញទាំងទឹកភ្នែកលោកសុធាបម្រុងទៅតាមតែគីម ស៑ូជីងឃាត់ រួចនិយាយទោះជាបងនិយាយនៅពេលនេះក៏មិនបានអ្វីមកវិញដែរមានតែបណ្តោយទៅលោកសុធានិយាយជាកំហុសខ្ញុំបើពេលនោះខ្ញុំនៅជាមួយនាងក៏គ្មានរឿងនេះកើតឡើងឡើយគឺមកពីខ្ញុំគីម ស៑ូជីងទៅឱបលោកសុធារួចនិយាយគ្មានអ្នកណាចង់ទេតែរឿងបានកើតឡើងហើយ យើងមិនអាចហាមបានទេសុធារីមកក៏ឃើញរួចនិយាយអ្នកបងទៅវិញហើយមែនទេលោកសុធានិយាយទៅហើយ ។សុធារីនិយាយមើលចុះស្នាមពេញខ្លួនអស់ហើយគីម ស៑ូជីងនិយាយឯណាសុចិត្រាសុធារីនិយាយអម្បិញមិញនេះខ្ញុំឲ្យគេទៅរៀនហើយបងប្រុសបងនិងគិតបែបណាទៅចំពោះរឿងនេះលោកសុធានិយាយអ្នកបងឯងចង់លែងលះតែចាំរៀបការអីន ឆាយសិនហើយរឿងនេះក៏មិនឲ្យនាងដឹងដែរសុធារីនិយាយមិនបានទេបងអ្នកខុសបងមិនអាចលែងលះនិងអ្នកបងទេគីម ស៑ូជីងនិយាយម៉េចមិនអាចលោកសុធាមើលមុខនាងហើយសុធារីនិយាយយ៉ាងម៉េចឯងទាក់ទងប្តីគេហើយចង់ឲ្យគេលែងគ្នាទៀតទើបឯងអស់ចិត្ត គីម ស៑ូជីងហើយអ្នកមីងចង់ឲ្យខ្ញុំរស់នៅក្រោមស្រមោលគេអស់មួយជីវិតឬយ៉ាងម៉េចខ្ញុំត្រូវរស់នៅចិញ្ចឹមកូនតែម្នាក់ឯងចំណែកកូនប្រុសក៏គ្មានត្រកូលដាក់ឈ្មោះដែរគេនៅក្មេងយ៉ាងនេះបែរជាត្រូវគេសើចចំអកថាជាកូនគ្មានប៉ា ។លោកសុធានិយាយបានហើយខ្ញុំចង់នៅម្នាក់ឯងគីម ស៑ូជីងនិយាយបើស្រីម្នាក់នោះចង់លែងលះលោកត្រូវតែលែងលះហើយមកយកខ្ញុំព្រោះខ្ញុំមិនអាចចាំបានទៀតទេលោកសុធានិយាយនាងនិយាយថាក្រែងកាលនោះនាងនិយាយមិនចង់បានអ្វីពីខ្ញុំឥឡូវនាងបែរជាចង់ឲ្យខ្ញុំលែងលះសុធារីទាញដៃនាងរួចនិយាយឯងនិយាយស្អីហ៎ា! លែងលះរឿងនេះមិនអាចទៅរួចទេគីម ស៑ូជីងលោកត្រូវតែលែងលះហើយរៀបការជាមួយខ្ញុំហើយក៏ដើរចេញទៅសុធារីនិយាយគួរធ្វើបែបណាទៅបងប្រុសលោកសុធានិយាយស្រេចតែគេចុះសុធារីនិយាយថាម៉េចបងព្រមលែងតាមនាងមែនទេបើអញ្ចឹងមែនខ្ញុំមិនលើកលែងឲ្យបងទេលោកសុធាអត់ទេបងនិងសុំនាងត្រូវគ្នាវិញសុធារីនិយាយបែបនេះទើបត្រូវលោកសុធានិយាយ បងចង់នៅម្នាក់ឯងសុធារីនិយាយចាស!អញ្ចឹងខ្ញុំទៅផ្ទះសិនហើយទៅនិយាយនិងអ្នកបងសិនក្រែងអាចប្រសើរជាងនេះលោកសុធាងក់ក្បាលរួចនិយាយទៅចុះសុធារីក៏ចេញទៅហើយនាងមិនសប្បាយចិត្តទេនៅពេលដែលឃើញបងប្រុសគឺលោកសុធាកើតទុក្ខ។ ពេលមកដល់នាងនិងឡើងទៅលើផ្ទះលោកស្រី ស៑ូសានហៅនាងនិយាយអ្នកបង លោកស្រីនិយាយមកនេះមកខ្ញុំសួរឯងបន្តិចពេលដែលសុធារីមកដល់គាត់សួរសំណួរដ៏ខ្លីថា រឿងបងប្រុសឯង តើឯងដឹងយូរហើយមែនទេសុធារីងក់ក្បាលរួចនិយាយចាស! លោកស្រីស៑ូ សានស្ទុះទៅចាប់ក៏អាវរួចនិយាយដឹងហើយម៉េចមិនប្រាប់ខ្ញុំការពិតនៅក្នុងផ្ទះនេះអ្នកណាក៏ដឹងដែរលើកលែងតែខ្ញុំទេហើយក៏យំសុធារីយំហើយរៀបរាប់ឲ្យខ្ញុំធ្វើអ្វីទៅបើពេលដែលខ្ញុំដឹងអ្វីៗគឺហួសអស់គីម ស៑ូជីងមានសុចិត្រាទៅហើយខ្ញុំមិនចង់ឲ្យអ្នកបងលែងលះទេទើបខ្ញុំលោកស្រី ស៑ូសាន និយាយកាត់ទើបឯងនិងបងប្រុសឯងរួមក្បាលគ្នាមកកុហកខ្ញុំអញ្ចឹងមែនទេ សុធារីនិយាយអ្នកបងសុំទោសខ្ញុំមិនគិតថារឿងនិងទៅជាបែបពេលនោះខ្ញុំបន្ទោសបងប្រុសដែរតែគាត់និយាយមកពីអាររម្មណ៍មួយឆាវបានជាលោកស្រីបានជាមានកូនហើយដកខ្លួនមិនរួច។ សុធារីនិយាយអ្នកបង លោកស្រីនិយាយល្ងាចហើយអីនឆាយជិតមកពីផ្ទះប៉ាម៉ាក់ក្មេកហើយធ្វើដូចធម្មតាទៅកុំឲ្យនាងដឹងឲ្យសោះនិយាយមិនទាន់ផុតពីមាត់ផងអីន ឆាយមកដល់រួចនិយាយអ្នកម៉ាក់ក្រែងអ្នកម៉ាក់ទៅក្រៅប្រទេសម៉េចក៏មកវិញលឿនម្លេះលោកស្រីនិយាយរឿងការងារមិនសំខាន់ដូចជារៀបការរបស់កូនស្រីម៉ាក់ទេអីន ឆាយនិយាយអ្នកម៉ាក់ សុធារីនិយាយល្ងាចហើយខ្ញុំទៅរៀបបាយសិនហើយលោកស្រីងក់ក្បាលរួចនិយាយទៅចុះលោកសុធាមកវិញអីនឆាយនិយាយលោកប៉ាក៏មកដែលអ្នកម៉ាក់លោកស្រីមិននិយាយអ្វីឡើយលោកសុធានិយាយអូនសម្លាញ់លោកស្រីនិយាយកាត់ខ្ញុំត្រូវទៅសម្រាកហើយលោកសុធានិយាយល្អលោកស្រីនិយាយម៉ាក់ចូលបន្ទប់ហើយ ។អីនឆាយនិយាយលោកប៉ាមានរឿងអីមែនទេលោកសុធានិយាយគ្មានទេឥឡូវប៉ាឡើងទៅលើហើយអីនឆាយនិយាយមានរឿងអីហ្ន! តែណ្ហើយកុំទៅគិតប្រហែលជាពួកគាត់ល្វើយហើយមើលទៅសុធារីនិយាយអម្បិញមិញអ្នកមីងដូចជាឮបងប្រុសគាត់មកមែនទេអីនឆាយ និយាយត្រូវហើយអ្នកមីងតែពួកគាត់គ្នាឡើងទៅលើអស់ហើយសុធារីនិយាយអីឆាយ ឯងអីនឆាយមារឿងអីទៅអ្នកមីងគាត់មិននិយាយគ្រាន់តែប្រាប់ទៅហូបបាយទៅអីន ឆាយអូ!ខ្ញុំស្មានតែរឿអីខ្ញុំអត់ឃ្លានទេអ្នកមីងអញ្ចឹងខ្ញុំទៅបន្ទប់សិនហើយ សុធារីនិយាយហ្ហេ!តើពេលណាទើបគ្រួសារនេះមានសេចក្តីសុខទៅបើមានជនទី៣ចូលមកជ្រៀតជ្រែកទៀតសង្ឃឹមថាបងប្រុសសុំអ្នកត្រូវគ្នាគាត់យល់ព្រមទៅចុះ ។អាណិតតែអីន ឆាយសប្បាយចិត្តតែមិនដឹងម៉ាក់ប៉ាឈ្លោះគ្នាបើនាងដឹងការពិតមិនដឹងជានាងពិបាកចិត្តយ៉ាងណាទៅ៕
អត្ថបទ លីណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)