បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-09-10

ស្រ្តីគួរជៀសវាង ប្រើប្រាស់ថ្នាំធ្វើឲ្យក្រមុំម្ដងទៀត ព្រោះអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ

#គន្លឹះថែទាំសុខភាព# #ក្រសួងសុខាភិបាល# #សុខភាព# #TNAOT HEALTH#

14855

បច្ចុប្បន្ននេះ តាមបណ្ដាញសង្គមតែងតែផ្សព្វផ្សាយលក់ថ្នាំសុល ថ្នាំលាប ថ្នាំបន្តក់ ដែលជួយឲ្យប្រដាប់ភេទរបស់ស្ត្រីវិលមករកសភាពដើមដូចក្រមុំម្ដងទៀត។ចំពោះបញ្ហានេះ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ថ្នាំសុលដែលគេផ្សព្វផ្សាយនោះ គ្មានប្រសិទ្ធភាពដូចអ្វីដែលអ្នកលក់ផលិតផលបង្ហោះប្រាប់ឡើយ ហើយថ្នាំទាំងអស់នោះភាគច្រើន មិនត្រូវបានអនុញ្ញាតឲ្យលក់ និងប្រើប្រាស់ពីក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី បាននិយាយថា « ផលិតផលដែលគេកំពុងផ្សព្វផ្សាយថា ជួយឲ្យប្រដាប់បន្តពូជវិលមកសភាពតឹងហាប់ណែនដូចក្រមុំម្ដងទៀត ហើយជួយមិនឲ្យធ្លាក់ស បំបាត់ក្លិន ពិតជាប៉ះពាល់ចំពោះសុខភាព ដែលអាចបំផ្លាញប្រដាប់ភេទស្ត្រីឲ្យរលាក រលួយ ស្អិត ហើម ស្ងួត រមាស់ រលាក អាលែកហ្ស៊ី បើករណីធ្ងន់ធ្ងរកើតជាជំងឺមហារីកទៀត » ។

លើសពីនេះ ថ្នាំដែលគេផ្សព្វផ្សាយថាជួយឲ្យដូចក្រមុំម្ដងទៀត អាចបង្កឲ្យមានមេរោគត្រង់ចំណុចនោះ ថែមទាំងមានការរំខានដល់អ័រម៉ូនរបស់ស្ត្រី អាចបង្កទៅជាជំងឺកាមរោគ ដែលអាចចម្លងទៅដៃគូ មានជំងឺរោគស្ត្រីមិនងាយព្យាបាល ក៏មិនសង្ឃឹមថាអាចជា ត្រលប់មកធម្មតាវិញទេ (ពិការផ្លូវភេទ) ប្រសិនបើករណីធ្ងន់ធ្ងរ អាចនឹងលែងបានរួមភេទបានជារៀងរហូត ។

វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី បានណែនាំថា មុន នឹងសម្រេចចិត្តប្រើប្រាស់ថ្នាំអស់ទាំងនោះ យើងគប្បី « ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ព្រោះអ្នកដែលណែនាំឲ្យប្រើប្រាស់លើបណ្ដាញសង្គមទាំងនោះគ្មានជំនាញ គ្មានសញ្ញាប័ត្រពាក់ព័ន្ធឡើយ ហើយអ្នកដែលគេជួលមកផ្សាយក៏មិនបានសិក្សាលម្អិត និងមិនសូវមានចំណេះដឹងគ្រប់គ្រាន់ផ្នែករោគស្រ្តីនោះទេ » ៕ 

ប្រភព៖ គ្រូពេទ្យនឹងសុខភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (72)

Beeda

· 2024-06-25

👍

មិត្ត1000311073

· 2024-06-23

ហាយ

ណារ៉ុង បាវិត

· 2024-06-18

😍

SHADOW02

· 2024-06-09

k

មិត្ត1000309214

· 2024-06-08

🙂

ឆាម ឆៃ

· 2024-05-29

❤️❤️❤️

Dananbebemo Momo

· 2024-05-22

ok

杜晓梅 លេខកូដណែនាំ 65395276

· 2024-05-21

Ok

ក្រឡាញ

· 2024-05-21

gi

មិត្ត1000274011

· 2024-05-19

ok

Lyលេខកូដណែនាំ83495092

· 2024-03-20

👍👍👍

មិត្ត1000296505

· 2024-02-17

😅

កញ្ញាធា

· 2024-01-30

បើថ្នាំគ្មានកាអនុញ្ញាតពីក្រសួងសុខាភិបាលហេតុអ្វីក៍ក្រសួងគ្មានវិធានកាចាត់កាលើផលិតផលទាំងអស់នោះ

AiiVan

· 2024-01-25

😍😍

កូដណែនាំមិត្ត80866810

· 2024-01-21

hi

  • 1
  • 2
  • 3
  • 4
  • 5
ទៅកាន់