បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-09-23

ក្រសួងសុខាភិបាល ប្រកាសហាមឃាត់ការចែកចាយ ឬលក់ឱសថ ALPHACIN-Chooy គ្មានលេខបញ្ជិកាជាបន្ទាន់

#NEW NEWS# #ក្រសួងសុខាភិបាល# #សង្គម# #ព័ត៌មានសង្គម#

8474

ក្រសួងសុខាភិបាល ប្រកាសហាមឃាត់ការចែកចាយ ឬលក់ឱសថ ALPHACIN-Chooy ដែលកំពុងចរាចរលើទីផ្សារកម្ពុជា ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ជាបន្ទាន់ ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ ។

 ក្នុងសេចក្ដីប្រកាសនេះ បានឲ្យដឹងថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្ម តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងប្រទេសកម្ពុជាត្រូវតែមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

លើសពីនេះ ក្រសួងសុខាភិបាល បានថ្កើនរំលឹកដល់ប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើល លតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក គឺទី (១) ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងទី (២) ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថដែល គ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀតទេ ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

គួរបញ្ជាក់ថា ក្នុងករណីដែលបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកា រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើ មិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន ៕

សម្រួលដោយ៖ លីដា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (8)

Phearon 99

· 2023-09-24

ធ្លាប់តែជាមនុស្ស រីករាយរស់រាយ ប្រែក្លាយជា ស្ងប់ស្ងាត់ ស្ងៀមៗមិននិយាយមិនស្ដីច្រេីនដូចមុន....

Yann Sophy

· 2023-09-24

សូមបញ្ឈប់ចែកចាយ ឱសថគ្មានើេខបញ្ជិកា ជាបន្ទាន់ប្រសិនបើបុគ្គលពាក់ព័ន្ធមិនអនុវត្ត នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់

មិត្ត1000042124

· 2023-09-24

☺😍😊

បង ករុណា

· 2023-09-23

👍👍

BoreyFullHD

· 2023-09-23

hello 🤗

NY Tungchhing

· 2023-09-23

🥰🥰

Davin 34269053

· 2023-09-23

😗😗😗

ដាវីន លេខកូដ88524027

· 2023-09-23

😊😊

  • 1
ទៅកាន់

ការណែនាំពិសេស