
Taufik
· 2019-03-25
វិធីធ្វើ ខ្ទឹមបារាំងបំពងស្រួយ
0
+គ្រឿងផ្សំដូចជា៖ -មើមខ្ទឹមចិតជាកងៗ រួចប្រលេះចេញពីស្រទាប់នីមួយៗ -ម្សៅធ្វើនំ និងម្សៅឆា -អំបិល ឬទឹកស៊ីអ៊ីវ ១ឬ២ ស្លាបព្រា -ម្រេចម៉ត់ ១ស្លាបព្រា -ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ -ប៊ីចេង ១ស្លាបព្រាកាហ្វេ -ស្ករសរ ២ស្លាបព្រាកាហ្វេ -ប្រេងល្ង ២ស្លាបព្រាបាយ -ម្សៅម្ទេសរោយបន្តិច -ប្រេងឆា-កម្ទេចនំប៉័ងល្អិតៗ
+វិធីធ្វើ៖បន្ទាប់ពីដាក់គ្រឿងសព្វគ្រប់ តាមចំណងចំណូលចិត្តរួចហើយ កូរគ្រឿងឲ្យលាយចូលគ្នា ចាក់ទឹកចូល ក្រឡុកឲ្យសព្វ រួចដាក់ខ្ទឹមបារាំង កូរបន្តទៀត។
បន្ទាប់មកយកកងខ្ទឹមបារាំង ដែលប្រឡាក់គ្រឿង ដាក់លើកម្ទេចនំប៉័ងស្រួយ (បើមាន) រួចបំពងខ្លាញ់ឲ្យឆ្អិនស្រង់ដាក់ចង្អើរជាការស្រេច៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)
គ្មានយោបល់