
ថ្មីៗ-ThmeyThmey
· 2023-10-23
កណ្ដាល កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង បាត់ដំបង សៀមរាប នឹងរៀបចំការប្រណាំងទូក ដើម្បីសាទរពិធីបុណ្យអុំទូក
#បាត់ដំបង# #កណ្ដាល# #ពិធីបុណ្យអុំទូក# #សង្គម# #ព័ត៌មានសង្គម# #កំពង់ស្ពឺ#
3937
រូបតំណាងពីរដ្ឋបាលខេត្តសៀមរាប
ដោយ: ផាត ដាណេ
រដ្ឋបាលខេត្តចំនួន៦ នឹងរៀបចំការប្រណាំងទូក និងកម្មវិធីកម្សាន្តផ្សេងៗទៀត តាមខេត្តរៀងៗខ្លួន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូកនាពេលខាងមុខ។ ក្នុងនោះមានខេត្តកណ្ដាល,ព្រៃវែង និងបាត់ដំបង នឹងរៀបចំឡើងនៅខែតុលា។ ចំណែកឯ កំពង់ស្ពឺ,ស្វាយរៀង និងសៀមរាប នឹងរៀបចំឡើងនៅខែវិច្ឆិកា។
រដ្ឋបាលខេត្តនីមួយៗ កំពុងរៀបចំពិធីប្រណាំងទូក តាមទីតាំងរៀងៗខ្លួន។ ក្នុងនោះ មានខេត្តកណ្ដាល នឹងប្រារព្ធពិធីនេះ នៅថ្ងៃទី២៩តុលា នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ចំណែកឯ ពិធីអុំទូកនៅខេត្ត ព្រៃវែង ត្រូវធ្វើឡើងនៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) ជាមួយនឹង រដ្ឋបាលខេត្តបាត់ដំបង ធ្វើពិធីនេះ ស្ទឹងសង្កែពីចំណុចស្ពានថ្មចាស់ ដល់ស្ពានថ្មថ្មី ក្នុងក្រុងបាត់ដំបង ពីថ្ងៃទី២៨-២៩ ខែតុលា។
ដោយឡែក កំពង់ស្ពឺ ស្វាយរៀង រៀបចំការប្រណាំងទូក នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា។ ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងទូក នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ហើយនិងខេត្តស្វាយរៀង ធ្វើឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។ ចំពោះខេត្តសៀមរាប នឹងរៀបចំការប្រណាំងទូក នៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ដែលចំនឹងថ្ងៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នៅតាមបណ្ដោយស្ទឹងសៀមរាប ចាប់ពី ចំណុចស្ពានថ្មមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានថ្មវត្តព្រះរាជបូព៌។
ក្រៅពីការប្រណាំងទូកង ខេត្តនីមួយៗ ក៏មានកម្មវិធីកម្សាន្តជាច្រើនទៀត ដូចជាបណ្ដែតប្រទីប បាញ់កាំជ្រួច ការតាំងពិព័រណ៍ផលិតផលជាច្រើន និងការប្រគុំតន្រ្តី ផងដែរ។ រដ្ឋបាលខេត្តទាំង៦ អំពាវនាវដល់ពលរដ្ឋ ភ្ញៀវទេសចរជាតិ និងបរទេស ឱ្យចូលរួមលេងកម្សាន្ត និងទស្សនាការប្រណាំងទូកឱ្យបានច្រើនកុះករ។
សូមជម្រាបថា ព្រះពិធីបុណ្យចូលអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ប្រចាំឆ្នាំ២០២៣ នឹងធ្វើឡើងពីថ្ងៃទី២៦-២៨ វិច្ឆិកា៕
ប្រភពដើម៖ Thmey Thmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (6)
Piano YeayNa
· 2023-10-24
😁😁😁😁
kong sambo
· 2023-10-23
kampong spue
sophanet1904
· 2023-10-23
😍
នីតា លេខកូដ63230368
· 2023-10-23
🥰🥰🥰
មិត្ត1000279684
· 2023-10-23
☺️☺️☺️
Monykannikaមុន្នីកន្និកា
· 2023-10-23
កន្លែងសប្បាយមានច្រើនកន្លែងចឹងមិនដឹងថាត្រូវទៅកន្លែងណាទេខ្ញុំ😍😍😍
- 1
ទៅកាន់