
TNAOT News
· 2023-11-13
សម្រស់ អ្នកនាង សុគន្ធ នីសា ស្រស់ស្អាតលេចធ្លោក្នុងថ្ងៃមង្គលការ ចំរើន សុភ័ក្រ្ក
#NEW NEWS# #ចំរើន សុភ័ក្រ្ក# #សុគន្ធ នីសា# #កម្សាន្ត# #តារាខ្មែរ#
9741
បងប្អូនច្បាស់ជាស្គាល់ហើយពីកំពូលតារាចម្រៀងសម្លេងស្រទន់ អ្នកនាង សុគន្ធ នីសា នៅក្នុងទ្រនំផលិតកម្ម ហង្សមាស អាចនិយាយបានថាជារៀមច្បងម្នាក់ ថែមទាំងមានប្រជាប្រិយភាមិនថមថយសោះរហូតមកដល់បច្ចុប្បន្ន។
បើងាកមកមើលពីសម្រស់របស់ អ្នកនាង សុគន្ធ នីសា វិញគឺថាពិតជាស្រស់ស្អាតសាច់ចាំមិនចេះចាស់សោះដល់ថ្នាក់ក្រមុំៗជាច្រើនលួចច្រណែន បើទោះបីជាវ័យកាន់តែទៅមុខក៏ពិតមែន តែសម្រស់នៅតែក្មេងជាងវ័យដដែល អ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺក្នុងថ្ងៃមង្គលការរបស់ អ្នកនាង ចំរើន សុភ័ក្រ្ត គឺមានការចូលរួមពីមិត្ត និងរៀមច្បងរួមអាជីពសិល្បៈជាច្រើន តែគ្រប់គ្នាបែជាសង្កេតឃើញពីភាពលេចធ្លោរបស់ អ្នកនាង សុគន្ធ នីសា ដែលជាអ្នកដឹកដៃកូនក្រមុំនៅក្នុងថ្ងៃដ៏ពិសេសនោះ ពិតស្អាតប្លែកខុសពីសព្វដងដោយតារារូបនេះបានគ្រង់ឈុតសំលៀកបំពាក់បែបប្រពៃណីខ្មែរយ៉ាងប្រណិតពណ៌ទឹកប្រាក់រំលេចទៅដោយត្បូងឌិតផ្លេកៗចែងចាំង រំយោលមកស្មារបន្តិចៗ និងអមជាមួយនឹងគ្រឿងអលង្ការសមល្មម ដែលធ្វើឲ្យកាន់តែធ្វើឲ្យស្រស់ស្អាត ប្លែក និង ទាក់ទាញជាមួយនឹងសាច់ដ៏សខ្ចីរបស់អ្នកនាងផងដែរ ! ចំណែកនាពេលល្ងាចវិញឈុតរ៉ូបពណ៌បៃតងរបស់តារាសម្លេងស្រទន់រូបនេះកាន់តែធ្វើឲ្យអ្នកគាំទ្រមើលមិនដាក់ភ្នែកតែម្ដង។
ធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរថា អ្នកនាង សុគន្ធ នីសា ពិតជាស្រស់ស្អាតសុភាព ព្រមទាំងច្រៀងក៏ពិរោះ ត្រង់ចំនុចនេះហើយដែលអាចទាក់ចិត្តឆក់យកបេះដូងអ្នកគាំទ្រគ្រប់ស្រទាប់និយមចូលចិត្តទៅដល់អ្នកនាងរហូតមក៕
សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

សម្តេចតេជោ៖ ខ្ញុំសង្ឃឹមថាជនជាតិថៃមួយចំនួនធំដែលបានចូលមើលនិងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួន

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

ឡើងកាន់តំណែងមិនទាន់បានប៉ុន្មានខែផង! នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសផ្ដល់សិទ្ធិអំណាចពេញលេញដល់យោធា

យោបល់ទាំងអស់ (13)
Baek Seung Jo
· 2023-11-14
😮😮😮
Tatomo
· 2023-11-14
Hello
ថន សូភី
· 2023-11-13
😍😍
Nhek Sotheara Love
· 2023-11-13
😍
Ryលេខកូដណែនាំ99789809
· 2023-11-13
💖
S kungkea
· 2023-11-13
😍😍😍
មិត្ត1000283319
· 2023-11-13
😍
Phary Jack
· 2023-11-13
😊
នីតា លេខកូដ63230368
· 2023-11-13
🥰🥰🥰🥰
Ya min
· 2023-11-13
😍
មិត្ត1000283317
· 2023-11-13
🥰🥰
មិត្ត1000111824
· 2023-11-13
😍😍
Sokna Kt
· 2023-11-13
ស្រស់ស្អាតក្មេង
- 1
ទៅកាន់