បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-12-01

លោក Kim Jong Un ទៅទស្សនាទីបញ្ជាការកងទ័ពអាកាសក្រោយពីការបាញ់បង្ហោះផ្កាយរណបចារកម្ម

#កងទ័ពអាកាស# #ព័ត៌មាន# #កូរ៉េខាងជើង# #ផ្កាយរណប# #លោក Kim Jong Un# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#

7733

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង កាលពីថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) បានចេញផ្សាយរូបថត ដែលបង្ហាញថាមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un និងកូនស្រី ក្នុងសម្លៀកបំពាក់អាវស្បែក និងពាក់វ៉ែនតាខ្មៅ ទៅទស្សនាទីបញ្ជាការកងទ័ពអាកាសកូរ៉េខាងជើង។ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា មេដឹកនាំកូរ៉េខាងជើង បានទៅទស្សនកិច្ចតាំងពីថ្ងៃព្រហស្បតិ៍ តែជានិច្ចជាកាល ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង តែងតែរាយការណ៍ព័ត៌មាននៅក្រោយមួយថ្ងៃ បន្ទាប់ពីកម្មវិធីដែល លោក Kim Jong Un បានចូលរួមកើតឡើង ហើយទស្សនកិច្ចនេះបានកើតឡើង មួយសប្តាហ៍ក្រោយ បន្ទាប់ពីកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មចូលក្នុងតារាវិធីបានជោគជ័យ។

ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចេញផ្សាយព្រោងព្រាត អំពីផ្កាយរណបចារកម្មចូលក្នុងតារាវិធី បង្ហាញពីមូលដ្ឋានយោធាកូរ៉េខាងជើង និងទីតាំងយុទ្ធសាស្ត្រជុំវិញពិភពលោក ប៉ុន្តែមិនបានបង្ហោះអំពីរូបភាពលំអិតណាមួយនៃផ្កាយរណបនេះជាសាធារណនោះទេ។

ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ក៏បានចុះផ្សាយរូបថត លោក គីម ជុងអ៊ុន នៅក្នុងបន្ទប់មួយ ដែលមានអេក្រង់ធំនៅលើជញ្ជាំង រួមជាមួយនឹងមន្ត្រីកងទ័ពអាកាស តែផ្នែកខ្លះនៃរូបថតនោះត្រូវបានដាក់ព្រិលដើម្បីបិតបាំងផ្នែកមួយចំនួនផងដែរ៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (10)

Win You Long

· 2023-12-02

😍😍😍

Seng Bopha

· 2023-12-02

👍

Lim Ck

· 2023-12-02

hi

SophaNet19

· 2023-12-02

hello 👋

Piano YeayNa

· 2023-12-01

😁😁😁😁

Kaលេខកូដណែនាំ99798909

· 2023-12-01

👍

ថន សូភី

· 2023-12-01

☺☺

Baek Seung Jo

· 2023-12-01

😍

BoreyFullHD

· 2023-12-01

hello 🤗

នីតា លេខកូដ63230368

· 2023-12-01

👌👌👌

  • 1
ទៅកាន់

ការណែនាំពិសេស