បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-12-07

សម្រស់របស់លោកជំទាវ ​យឹម​ ឆៃលីន តែងតែលេចធ្លោគ្រប់កម្មវិធី និងអង្រួនចិត្តមហាជនជាខ្លាំង!

#សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #យឹម​ ឆៃលីន#

9400

លោកជំទាវ ​យឹម​ ឆៃលីន ដែលមហាជនជាច្រើនស្គាល់យ៉ាងច្បាស់ថា ជាភរិយាបណ្ដូលចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី មានកូនប្រុសស្រីចំនួន ៣នាក់។ លោកជំទាវ គឺជាកូនស្រីរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ទន់ ខុន ដែលលោកជំទាវ យឹម​ ឆៃលីន ជាកូនស្រីតែម្នាក់គត់ក្នុងគ្រួសារ ក្នុងចំណោមបងប្អូនចំនួន ៤នាក់​ ដែលកំពុងកាន់មុខតំណែងក្នុងជួរកិច្ចការរដ្ឋ និងវិស័យឯកជន។

លោកជំទាវ យឹម​ ឆៃលីន គឺជាប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ​ដែលជាស្ថាប័នមនុស្សធម៌មួយតែងតែចុះជួយពិនិត្យ និងព្យាបាលជំងឺដល់ប្រជាជនក្រីក្រនៅទូទាំងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ លោកស្រី ក៏ជា​នាយក​ក្រុម​ហ៊ុន TEHO INTER​NATIONAL​ ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍គម្រោង​ខុនដូ ​The ​Bay ផងដែរ។ 

បើងាកមកមើលពីរូបសម្រស់ និងការតុបតែងខ្លួនរបស់លោកជំទាវវិញ គឺមានមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលោកជំទាវមានសម្រស់ស្រស់ស្អាត គួបផ្សំជាមួយម៉ូដសំលៀកបំពាក់ម៉ាកប្រេនថ្លៃៗ និងម៉ូដស្អាតប្លែកពីគេ អមជាមួយគ្រឿងអលង្កការមានតម្លៃថ្លៃទៀតនោះ ទើបធ្វើឲ្យសម្រស់លោកជំទាវកាន់តែមានភាពក្មេងជាងវ័យស្រស់ស្អាតមួយកម្រិតទៀត។

គួររំលឹកផងដែរថា លោក​ស្រី យឹម ឆៃលីន ​​ជា​ស្ត្រី​ខ្មែរ​ទី​១​ ដែល​បាន​ឈាន​ជើង​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​មហោស្រព​ភាពយន្ត​ នៅទី​ក្រុង​កាន ​ប្រទេស​បារាំង កាលពីឆ្នាំ២០១៩ ថែមទាំងមានមុខក្នុងកម្មវីធីធំៗនៅក្រៅប្រទេស លោកជំទាវ តែងតែបង្ហាញមុខក្នុងការងារសប្បុរសធម៌ និងជួយដល់អ្នកមានទុក្ខលំបាកជាច្រើនផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (10)

Panha orlando

· 2023-12-09

Hi

Sun channeng

· 2023-12-09

😍😍

Ėíí Váʼn

· 2023-12-08

😍😍

មិត្ត1000042124

· 2023-12-07

😍😎👍

Ya min

· 2023-12-07

🙂

Aheii

· 2023-12-07

😊😊

Seng Bopha

· 2023-12-07

Hi 😍

Rathលេខកូដណែនាំ44553047

· 2023-12-07

👍👍

លេខកូដណែនាំ99789809

· 2023-12-07

👍

នីតា លេខកូដ63230368

· 2023-12-07

👍👍👍

  • 1
ទៅកាន់

ការណែនាំពិសេស