
TNAOT News
· 2023-12-18
ពលករចំណាកស្រុក នឹងអាចធ្វើលិខិតឆ្លងដែននៅប្រទេសដែលខ្លួនបម្រើការងារ នាពេលដ៏ខ្លីខាងមុខ
#ពលករចំណាកស្រុក# #សង្គម# #ព័ត៌មានសង្គម#
7379
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យពលករចំណាកស្រុកអាចធ្វើលិខិតឆ្លងដែន ឬពន្យារលិខិតឆ្លងដែន នៅតាមស្ថានទូតខ្មែរប្រចាំនៅប្រទេសដែលពួកគេបម្រើការងារ ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយថវិកាលើការជិះយន្តហោះមកកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មជ្ឈមណ្ឌលសំចតនិងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត» នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខាបានបន្តថា៖«ជាពិសេសពលករដែលធ្វើការនៅក្រៅប្រទេស ទាំងនៅប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី នៅប្រទេសជប៉ុនជាដើម ពេលមួយនោះសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រគល់តួនាទីឱ្យខ្ញុំសិក្សាជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ដើម្បីសម្របសម្រួល និងដាក់មន្ត្រីនៃអត្តសញ្ញាណកម្មនៅប្រទេសគោលដៅដែលមានពលករច្រើន។ ហើយការងារនេះយើងនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ»។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបន្ថែមទៀតថា៖ «ពលករដែលធ្វើការនៅក្រៅប្រទេស មិនចាំបាច់មកភ្នំពេញ មកខេត្ត ដើម្បីធ្វើ ឬបន្តពន្យារលិខិតឆ្លងដែន (Passport) គាត់ទៀតទេ អ៊ីចឹងគាត់គ្រាន់តែទៅស្ថានទូតខ្មែរប្រចាំប្រទេសនីមួយៗ ហើយក៏អាចស្នើសុំធ្វើលិខិតឆ្លងដែនថ្មី និងអាចដាក់ក្នុងការពន្យារ Passport តាមការចាំបាច់ណាមួយបានផងដែរ»៕
សម្រួលអត្ថបទដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើ Pre-Workout គឺជាអ្វី? តើវាសំខាន់ប៉ុណ្ណា?

សុញសាញ-Disappointed

តើវាពិតទេ? ការញ៉ាំអាហារក្តៅអាចបង្កជាមហារីកបំពង់អាហារ

ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក

យោបល់ទាំងអស់ (7)
លេខកូតណែនាំ15296744
· 2023-12-19
😶
មិត្ត1000283540
· 2023-12-19
ធ្វើឆៃយ៉ា
nitaកូដណែនាំមិត្ត80837210
· 2023-12-19
😃
Ryលេខកូដណែនាំ99789809
· 2023-12-18
👍
Naលេខកូដណែនាំ83495092
· 2023-12-18
😍
នីតា លេខកូដ63230368
· 2023-12-18
😯😯😯
- 1
ទៅកាន់