បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-12-20

បណ្ឌិត កាន់ ពុទ្ធី៖ កុំឲ្យគ្រូបង្រៀនតាមសាលាយកម៉ោងរដ្ឋទៅបើកបង្រៀនគួរទារប្រាក់ពីសិស្ស

#បណ្ឌិត កាន់ ពុទ្ធី# #សង្គម# #បង្រៀនគួរ# #DEVELOPING NEWS# #ព័ត៌មានសង្គម#

6990

អ្នក​នាំពាក្យ​ក្រសួងអប់រំ​ណែនាំ​ដល់​គ្រូ​បង្រៀន​មិន​ត្រូវយកម៉ោងរដ្ឋ ទៅ​បើក​បង្រៀនគួរ​ហើយ​ទាមទារប្រាក់​កម្រៃ ដាក់សម្ពាធ ឬគាបសង្កត់សិស្សឱ្យរៀនគួរជាមួយឡើយ។

លោកបណ្ឌិត កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋាន និងជាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ​បាន​គូស​បញ្ជាក់​ថា ការ​យកម៉ោងផ្លូវការ (ម៉ោងរដ្ឋ) ទៅបង្រៀនគួរ​អាច​​ប៉ះពាល់ដល់លទ្ធផល​សិក្សា​របស់​សិស្ស។

ជុំវិញ​ការ​បើកបង្រៀន​​គួរ​បន្ថែម​​របស់គ្រូ​នៅ​តាមសាលា​រដ្ឋ​នេះ មាន​អាណាព្យាបាលមួយចំនួនថា បាន​ប៉ះពាល់ដល់ការសិក្សារបស់សិស្ស ព្រោះមានគ្រូមួយចំនួនតូចបានបង្ខំឱ្យសិស្សរៀនគួរ ហើយ​គ្រូខ្លះមិនបង្ខំសិស្សទេ តែពេលប្រឡងប្រចាំខែ ឬឆមាសគាត់យកមេរៀនបង្រៀនគួរក្រៅម៉ោងចេញប្រឡង។

បន្ថែមពីនេះទៀត លោក កាន់ ពុទ្ធី ​ក៏សំណូមពរដល់លោកគ្រូ អ្នកគ្រូដែលបង្រៀនគួរ បន្ថែមក្រៅម៉ោងសិក្សាដោយយកកម្រៃពីសិស្ស សូម​មេត្តាយោគយល់និងលើកលែងដល់សិស្ស ដែលមកពីគ្រួសារក្រីក្រជួបការលំបាក ដើម្បីឱ្យពួកគាត់មានឱកាសទទួល​បានការអប់រំដូចសិស្សដទៃទៀតដែរ៕

សម្រួលអត្ថបទដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (14)

មិត្ត1000242104

· 2024-01-07

វាជាកម្សោយរបស់ប្រទេសខ្មែរដែលទម្លាប់បង្រៀនគួរក្នុងថ្នាក់ បើគិតថាធ្វើគ្រូពិបាក បានប្រាក់ខែតិច កុំធ្វើឈប់ធ្វើទៅ មានអ្នកមានឆន្ទៈច្រើនណាស់ដែលចង់ធ្វើ

មិត្ត1000242104

· 2023-12-20

វាទូទៅហើយ គ្រូបង្រៀនគួរ

នីតា លេខកូដ63230368

· 2023-12-20

👍👍👍

Mlmt Iommlok

· 2023-12-20

😭

មិត្ត1000281412

· 2023-12-20

😊

អ្នករក្សាបុរី

· 2023-12-20

រឿងបញ្ហាដែលគ្រូបង្រៀនគួរសិស្សក្រៅម៉ោងធ្វើការ និងម៉ោងរៀនរដ្ធនោះៗមកបណ្តាលមកពីប្រាក់ខែ គ្រូបង្រៀនចាយមិនគ្រាន់ ហើយប្រាក់ខែរបស់ ពួកគាត់តិច​ ដូច្នេះ​ត្រូវតែរកក្រៅម៉ោងរដ្ធហើយ បើមិនចង់ឲ្យមានបញ្ហារបៀបនេះ.​ មានតែតម្លើង ប្រាក់ខែពួកគាត់ឲ្យបានច្រើនបន្តិចទៅ។

ពិនិត្យការឆ្លើយតបទាំងអស់( 2 )

SKC931108662

· 2023-12-20

សូមឲ្យមានភាពស្មើរគ្នាផង

Ny007

· 2023-12-20

👍

Naលេខកូដណែនាំ83495092

· 2023-12-20

👍

កូដណែនាំមិត្ត 64951616

· 2023-12-20

😊😊😊

បង ឆៃ កូនខ្មែរ

· 2023-12-20

សូមអរគុណ

ប៊ុនហ៊ាង សុផានី

· 2023-12-20

  • 1
ទៅកាន់