
Knongsrok
· 2023-12-20
ម្ដាយផ្ដាំទៅកូនស្រីពេញវ័យ កូនធំហើយ កូនត្រូវតែដឹងឱ្យច្បាស់នូវរឿងទាំងអស់នេះ
#ជីវិតមនុស្សស្រី# #ចំណេះដឹង# #Inspiration Stories#
10760
កូនស្រីម្ដាយ កូនធំហើយ មិនមែនកូនក្មេងទៀតទេ ដូច្នេះ កូនត្រូវតែចេះអត់ធ្មត់ឱ្យបានខ្ពស់ ព្រោះកូនជាមេផ្ទះ កូនជាឧត្តភរិយា កូនជាអ្នកម្ដាយដ៏ល្អ របស់គ្រួសារតូចរបស់កូន កូនត្រូវចេះគិតឱ្យបានវែងឆ្ងាយ។
កូនជាមនុស្សដឹងក្ដី មុនធ្វើអ្វី មុននិយាយអ្វី កូនស្រីដឹងគិតឱ្យបានល្អិតល្អន់ គិតមុននិយាយ ទើបមិនខុសណាកូន កុំឱ្យសម្ដីរបស់កូនក្លាយជាមុខកាំបិត ធ្វើបាបចិត្តអ្នកណា ជាពិសេស ស្វាមីរបស់កូន។
កូនមិនមែនកូនក្មេងទៀតទេ កុំចង់បានអ្វីតាមតែចិត្តខ្លួនឯង កាលនៅជាមួយម៉ាក់ប៉ា កូនត្រូវការអ្វី ក៏ម៉ាក់ប៉ាដែរ តែពេលនេះ កូនមានគ្រួសារហើយ ទោះស្វាមីកូនមិនថាអី តែខ្លួនឯងត្រូវដឹងថា គ្រួសារកូនត្រូវការអ្វីជាចាំបាច់ លុយកូនយកពីម៉ាក់ប៉ា គឺស្រួលណាស់ តែម៉ាក់ប៉ារកមិនមែនស្រួលទេ ដូច្នេះ ស្វាមីកូនក៏ដូចគ្នា អ៊ីចឹង កូនត្រូវចេះសន្សំទុកដាក់ សម្រាប់អនាគតគ្រួសារកូន និងដើម្បី ចៅៗរបស់ម៉ាក់ប៉ា។
កូនស្រី ជាស្ត្រីគ្រប់ល័ក្ខ វាពិបាកនឹងធ្វើណាស់សម័យនេះ តែម៉ាក់ជឿថា កូនស្រីម៉ាក់ជា ស្ត្រីដែលពូកែអត់ធ្មត់ សង្កត់ចិត្ត ជាស្ត្រីដែលមានហេតុផល ជាស្តរីរដែលយល់ការងាររាក់ជ្រៅ មិនមែនពូកែតែមួម៉ៅ ក្ដៅក្រហាយ រករឿងឈ្លោះនោះឡើយ។
កូនស្រីហា៎ ធម្មតាមនុស្សប្រុស គេតែងតែស៊ីផឹកតិចតួច ប់កូនល្អ កូនមានហេតុផល កូនចិត្តត្រជាក់ ប្ដីនឹងខ្លាចកូនវិញ គេមិនហ៊ានបំពាន ឬក្បត់យើងឡើយ។ ក្នុងគ្រួសារ ស្វាមីជាភ្លើង គឺភ្លើងបំភ្លឺ ចឹងភរិយា គឺជាទឹក ទឹកដែលត្រជាក់ ទឹកដែលប្រោសព្រំក្នុងជីវិតគូរបស់កូន។
កូនស្រី កុំឱ្យសោះណា កុំទាមទារនេះ ទាមទារនោះ ព្រោះតែឃើញប្ដីគេ ទិញឱ្យប្រពន្ធគេ ឃើញប្ដីគេនិយាយពីរោះផ្អែមមុត កូនត្រូវដឹង មនុស្សប្រុសទាំងអស់មិនដូចគ្នាទេ អត្តចរិតក៏មិនដូចគ្នាដែរ សំខាន់ គែជាប្ដីល្អ ស្មោះត្រង់នឹងកូន។ អំពីមនុស្សប្រុស កូនត្រូវដឹងថា ៖
- មនុស្សប្រុសខ្លះ សម្ដីផ្អែម តែមានពុត តែសម្ដីមុតកាច អាចស្មោះត្រង់!
- មនុស្សប្រុសខ្លះ ពូកែរក ពូកែសន្សំ តែគម្រិត ចិត្តអាក្រក់ ម៉ៅស្វិត ត្បិតត្បៀត!
- មនុស្សប្រុសខ្លះ មិនសូវចេះអី តែបើកូនចេះនិយាយ ចេះប្រើ កូនឆ្លាត កូនអាចបង្រៀនគេបាន គេនឹងធ្វើតាមកូនហើយ...!
និយាយទៅ មនុស្សប្រុសមានច្រើនប្រភេទផ្សេងៗគ្នា កូនកុំប្រៀបប្ដីកូន ជាមួយនឹងប្ដីគេ កុំជេរប្ដី ប្រមាថប្ដី កុំស្រែក ចង់ជិះជាន់ មើលងាយប្ដី កុំនិយាយពាក្យអាក្រក់ៗដាក់ប្ដី នៅនឹងមុខគេឯង ខុសត្រូវអី និយាយស្ងាត់ៗទៅ កុំថាឡើយអ្នកក្រៅ សូម្បីតែនៅចំពោះមុខកូន ក៏កូនមិនត្រូវឈ្លោះគ្នាដែរ។
ជីវិតប្រពន្ធប្ដី លើសខ្វះអី ត្រូវចេះបន្ថែមឱ្យគ្នា មានរឿងមានបញ្ហា កូនត្រូវប្រើវិធីដក មានរឿងល្អៗ មានក្ដីសុខ កូនត្រូវគុណ មានចំណុចណាអាក់អន់ស្រពន់ចិត្ត កូនត្រូវចែក មានគំនិតល្អៗ កូនត្រូវតែរំលែកបូកពិភាក្សាគ្នា។
រៀនអត់ធ្មត់ រៀនសង្កត់ចិត្ត រៀនគិត រៀនមានហេតុផល រៀនយល់ពីគ្នា រៀនសម្របតាមគ្នា រៀនអធ្យាស្រ័យ រៀនអភ័យទោស រៀនកែប្រែកំហុសដែលកើតមាន រៀនតិទៀនដើម្បីស្ថាបនា រៀនមើលថែរក្សាគ្នាឱ្យបានល្អ ទាំងនេះហើយជាជំហរ ដ៏មានក្ដីសុខសុភមង្គលើនៅក្នុងគ្រួសារណាកូន កុំចោលគ្នា កុំបោះបង់គ្នា កុំព្រងើយដាក់គ្នា កុំចង់ចាញ់ឈ្នះគ្នាអី ម៉ាក់ជឿថា កូនស្រីរបស់ម៉ាក់ពូកែ កូនប្រាកដជាអាចធ្វើបានមិនខានឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ទ្រព្យ ៣ យ៉ាង ដែលអ្នកមានមិនដែលទុកក្នុងផ្ទះ ប៉ុន្តែគ្រួសារក្រីក្រតែងតែឃើញមានរបស់ទាំងនេះ

លក្ខណៈ៤យ៉ាងរបស់មនុស្សមានបុគ្គលិកលក្ខណៈល្អ បើអ្នកទំនាក់ទំនងជាមួយកាន់តែច្រើន ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន

៩៩ថ្ងៃខាមុខ! អ្នកឆ្នាំទាំង ៣ នេះ សម្រុកកើបលាភធំ ទ្រព្យធន លុយកាក់ហូរចូលមកឥតស្រាកស្រាន្ត

យោបល់ទាំងអស់ (41)
អូនណាណា
· 2024-09-15
🥰🥰🥰🥰
New life កូដ 71978369
· 2024-09-05
🆗
Yadaxyou
· 2024-08-27
😥
Khem Sareit1245
· 2024-08-27
🆗
មិត្ត1000313375
· 2024-07-25
😘😘😘
ID015
· 2024-07-18
@ម្ដាយផ្ដាំទៅកូនស្រីពេញវ័យ កូនធំហើយ កូនត្រូវតែដឹងឱ្យច្បាស់នូវរឿងទាំងអស់នេះ
koko1000
· 2024-06-29
ok
មិត្ត1000311053
· 2024-06-23
Ok
អូប៊ីOB
· 2024-05-30
😍😍
Kanika168
· 2024-05-22
hi
Postអីក៏បាន
· 2024-05-16
ok
Seng Bopha
· 2024-05-15
👍
សុភា៚ តាកែវ៚97930231
· 2024-05-09
😘😘😘😘😘
SophaNet19
· 2024-05-02
👍
Ajive
· 2024-04-30
ពាក្យម៉ែនិយាយមិនដែលខុស
- 1
- 2
- 3
ទៅកាន់