
Lookingtoday
· 2024-01-16
សហស្ថាបនិក Microsoft លោក Bill Gates មានដីស្រែជាង ១១១ ,០០០ហិកតានៅអាមេរិក
#ព័ត៌មាន# #Microsoft# #Bill Gates# #ព័ត៍មានអន្តរជាតិ#
254
អាមេរិក ៖ នេះបើយោងតាមរបាយ ការណ៍ដីធ្លីបានឲ្យដឹងថា ជាមួយនឹងដីស្រែចម្ការចំនួន ១១១,២៨៨ហិចតា រាលដាលពាសពេញរដ្ឋចំនួន ១៧ សហស្ថាបនិក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft លោក Bill Gates គឺជាម្ចាស់ដីស្រែឯកជន ដ៏ធំបំផុត នៅសហរដ្ឋអាមេរិក យោងតាមការចេញ ផ្សាយពីគេហទំព័រ Vnexpress ។
នេះបើយោងតាម Land Report 100 ចុះបញ្ជីម្ចាស់ដីអាមេរិកកំពូលទាំង ១០០ ថា មហាសេដ្ឋីរូបនេះក៏ជាម្ចាស់ដីធំជាងគេលំដាប់ទី ៤២ ក្នុងប្រទេស ដោយភាគច្រើន នៃអ្នកដែលមានចំណាត់ថ្នាក់ខាងលើ លោកជាម្ចាស់ដីភាគច្រើន ។ របាយការណ៍ដីធ្លីនិយាយថា ដីស្រែរបស់លោក ភាគច្រើនត្រូវបានទិញ តាមរយៈកិច្ចព្រមព្រៀងដ៏ធំ ជាពិសេសការទិញអចលនទ្រព្យ ចំនួន ៦១ ត្រូវបានលក់ជាប្លុក តែមួយក្នុងតម្លៃ ៥២០ លានដុល្លារ ដោយក្រុមប្រឹក្សាវិនិយោគ គម្រោងប្រាក់សោធន និវត្តន៍របស់ប្រទេសកាណាដា ឬ 100 Circles Farm ដែលជាដីកសិកម្មទំហំ ៥,៩០០ ហិកតាក្នុងរដ្ឋ Washington ក្នុងតម្លៃ ១៧១លានដុល្លារអាមេរិក ។
ក្នុងចំណោមការកាន់កាប់ ដីស្រែចំការរបស់លោក Bill Gates កសិដ្ឋានដាំដំណាំ Angelina ក្នុងរដ្ឋ Louisiana គឺជាកន្លែងដ៏ធំបំផុតរបស់លោក។ កសិដ្ឋាននេះមានទំហំជិត ២៨,៣០០ ហិកតា និងដាំដុះជាចម្បង សណ្តែកសៀង ពោត កប្បាស និងស្រូវ ។ គិតត្រឹមថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់លោកមានចំនួន ១២០.២ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយ ជាបុគ្គលដែលមានបំផុតទី ៧ នៅលើពិភពលោក ៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ

មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់

យោបល់ទាំងអស់ (0)
គ្មានយោបល់