បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2024-01-17

កំពូលតារាចំរៀងប្រជាប្រិយភាពមិនចេះរីងស្ងួត បង្ហោះប៉ុន្មានឃ្លា គួរឲ្យគោរពសម្រាប់មហាជនទូទៅ

#តារាចំរៀង​# #NEW NEWS# #សង្គម# #បណ្តាញសង្គម# #ព័ត៌មានសង្គម# #ព្រាប សុវត្ថិ# #ចម្រៀងរ៉េប#

8882

ក្រោយមានការជជែកវែកញ៉ែកគ្នាមិនដាច់ស្រេចរវាងការលើកឡើងរបស់សិល្បៈករខ្មែរមួយជីវិត និងតារាចម្រៀង ខេមរៈ សិរីមន្ត លើបណ្តាញសង្គម អំពីការច្រៀងចម្រៀងរ៉េប ពេលនេះ លោក ព្រាប សុវត្ថិ ក៏បានចូលរួមចែករំលែកផងដែរថា៖

«ជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរ អ៊ំ ពូ មីង បងប្អូនទាំងអស់ ជាទីគោរពរាប់អាន ! ខ្ញុំបាទសូមចូលរួមគំនិតយោបល់ខ្លះនៅក្នុងបញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀងនាពេលនេះ ។ សិល្បៈតន្ត្រីនេះជាទម្រង់មួយក្នុងចំណោមទម្រង់សិល្បៈទាំងប្រាំពីរ ដែលត្រូវបម្រើអារម្មណ៏ មហាជនអ្នកស្តាប់គ្រប់មនោសញ្ចេតនា កម្សត់ ស្នេហា កំប្លែង រីករាយ ស្រែកហ៊ោសប្បាយដើម្បីកំដរអារម្មណ៍ អ្នកស្តាប់ និង អ្នកទស្សនា ។ ចំណែកយើងអ្នកសិល្បៈ ក៏ជាអ្នកស្តាប់គ្នាទៅវិញទៅមក។»បន្ថែមពីនេះ លោក ព្រាប សុវត្ថិ ក៏បានលើកឡើងបន្ថែមទៀតថា «យើងមិនមែនស្ដាប់តែចម្រៀង យើងច្រៀងនោះទេ គឺគាំទ្រគ្នាទៅវិញទៅមកគ្រប់ទម្រង់ សិល្បៈក៏ជា ទស្សនិកជនម្នាក់ក្នុងចំណោមអ្នកសិល្បៈករទាំងអស់ដែរ។ ភាពរីកចម្រើនរបស់អ្នកសិល្បៈទាំងអស់គឺបានមកពីការគាំទ្រ ពីមហាជនគ្រប់ស្រទាប់ ហើយ មហាជនគឺជា កញ្ចក់សំរាប់ឆ្លុះបង្ហាញទាំងចំណុចល្អ ទាំងចំណុចមិនល្អដែលយើងត្រូវកែលំអ ។ សំរាប់យើងជា សិល្បៈករវិញត្រូវធ្វើជាគម្រូល្អ ចេះរួបរួមគ្នា អធ្យាស្រ័យល្អរវាងគ្នា ក្នុងនាមជាអ្នកសិល្បៈរួមអាជីពផង ក្នុងនាមជាជនជាតិខ្មែរតែមួយដែលពោរពេញដោយស្នាមញញឹម ក្រោមដំបូលសន្តិភាពតែមួយដើម្បីរួបរួមគ្នាឆ្ពោះទៅមុខ ជាមួយគ្នានាំសិល្បៈកម្ពុជាអោយមានភាពល្បីល្បាញលើឆាកអន្តរជាតិនាពេលអនាគត»។ យ៉ាងណាមិញ បន្ទាប់ពី លោក ព្រាប សុវត្ថិ បានបង្ហោះសារបែបនេះហើយ គេក៏ឃើញមានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិបង្ហាញការគាំទ្រ និងគោរពនៅភាពចាស់ទុំក្នុងនាមជាសិល្បៈរាមច្បងរបស់លោក ដែលមិនបង្ហាញនិងបន្តការឈ្មោះប្រកែកគ្នាលើបណ្តាញសង្គមផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (20)

Voeurn Dara

· 2024-01-18

👍👍👍

SophaNet19

· 2024-01-18

👍

មិត្ត1000042124

· 2024-01-17

😘😍👍

Aheii

· 2024-01-17

😊😊😊

ឈុំ នេតឈុំ

· 2024-01-17

😊

ស្អង់ ស្អង់

· 2024-01-17

😘

កូដណែនាំ 47349677

· 2024-01-17

😍😍😍

horngSe

· 2024-01-17

👍👍

Seng Sopha

· 2024-01-17

👍

នីតា លេខកូដ63230368

· 2024-01-17

👍👍👍

Puong Teppuong

· 2024-01-17

❤❤❤❤

ផល កូដណែនាំ80866810

· 2024-01-17

hi

ឈុន ឡាំងអេង97104497

· 2024-01-17

😍😍😍😍

រត្ន័កូដណែនាំ44130459

· 2024-01-17

👍👍

Bong Mon Bong

· 2024-01-17

😍😍😍

  • 1
  • 2
ទៅកាន់